ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទៅសួរសុខទុក្ខកងកម្លាំងដែលបំពេញបេសកកម្មនៅព្រំដែនឡាង សឺន

នាយប់ថ្ងៃទី ២ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៥ នៃបុណ្យតេត) ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅខេត្ត ឡាង សឺន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់កងកម្លាំង​ការពារព្រំដែន និងកងកម្លាំងបំពេញមុខងារនៅច្រកទ្វារព្រំដែន ទិន ថាញ់ ខេត្ត ឡាងសឺន។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ អញ្ជើញជូនអំណោយដល់កងកម្លាំងការពារព្រំដែន និងកងកម្លាំងបំពេញមុខងារនៅច្រកទ្វារព្រំដែន Tan Thanh (Lang Son) (រូបថត៖ VOV)

 

ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តការខិតខំប្រឹងប្រែងកសាងច្រកទ្វារព្រំដែនដ៏ឆ្លាតវៃ ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយចិន លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យកងកម្លាំងបង្កើនការផ្លាស់ប្តូរជាមួយអាជ្ញាធរចិន រួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន    មានការតភ្ជាប់សេដ្ឋកិច្ចកាន់តែច្រើននៅឆ្នាំនេះ គឺជាឆ្នាំរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន (១៩៥០-២០២៥)។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់កងកម្លាំងមានមុខងារត្រូវចូលរួមយ៉ាងសកម្មក្នុងចលនាលុបបំបាត់ផ្ទះសម្បែងបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។

មុននោះ នាល្ងាចថ្ងៃទី២ ខែកុម្ភៈ បន្ទាប់ពីបានពិនិត្យគម្រោងផ្លូវល្បឿនលឿនចំនួនពីរ Chi Lang-Huu Nghi (Lang Son) និង Dong Dang (Lang Son)-Tra Linh (Cao Bang) លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយការលំបាក បញ្ហាជំពាក់ជំពិន តាមនោះ ជំរុញល្បឿនសម្រាប់គម្រោងសំខាន់ទាំងពីរនេះ៕


top