• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួរ នាព្រឹកថ្ងៃទី២៧ ឧសភា នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជួបជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញជួបជាមួយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah។ រូបថត៖ Lai Hoa/VOV

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រ៊ុយណេបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន សារធាតុគីមី និងអាហារ;  ផ្តល់អាជ្ញាប័ណ្ណបន្ថែមសម្រាប់កប៉ាល់នេសាទ និងអ្នកនេសាទវៀតណាម ដើម្បីនេសាទក្នុងដែនទឹកប្រ៊ុយណេ។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមក្នុងការផ្តល់វិញ្ញាបនប័ត្រផលិតអាហារហាឡាល់។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - ប្រ៊ុយណេ ដំណាក់កាល ២០២៣-២០២៧ បង្កើនទំនាក់ទំនង និងផ្លាស់ប្តូរនៅគ្រប់កម្រិត និងជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមចំណែកបង្កើតសន្ទុះ និងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅនាពេលខាងមុខ។

នាព្រឹកថ្ងៃដដែល ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីទីម័រឡេស្តេ លោក Xanana Gusmao លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ បានអបអរសាទរចំពោះប្រទេសទីម័រខាងកើតដែលបានក្លាយជាសមាជិកថ្មីរបស់អាស៊ានជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ក្នុងខែតុលា។ នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជានិច្ចដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាមួយទីម័រខាងកើត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម

នាំខេត្ត Quang Ninh ក្លាយជាគោលដៅទេសចរណ៍សម្រាប់ប្រជាជនម៉ូស្លីម

សិក្ខាសាលាអន្តរជាតិដោយប្រធានបទ “អភិវឌ្ឍន៍ខេត្ត Quang Ninh ទៅជាគោលដៅទេសចរណ៍ស្និទ្ធស្នាល ជាមួយជនម៉ូស្លីម ឈានមុខគេនៅវៀតណាម” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ឧសភា នៅទីក្រុង Ha Long (Quang Ninh)។

Top