• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញមកដល់បារាំងដើម្បីចូលរួមកិច្ចប្រជុំមហាសមុទ្រអង្គការសហប្រជាជាតិលើកទី ៣

ដំណើរទស្សនកិច្ចការងារនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron។
 

នៅវេលាម៉ោង ១៥៖២៥ រសៀល (ម៉ោង ២០៖២៥នាទី នៅហាណូយ) នាថ្ងៃទី ៧ មិថុនា យន្តហោះដឹកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយា ឡេ ធិ ប៊ិច ត្រឹន (Le Thi Bich Tran) ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋាន Cotê d'Azur ទីក្រុងនីស ប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំមហាសមុទ្រអង្គការសហប្រជាជាតិលើកទី៣ និងធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅប្រទេស បារាំង។ ដំណើរទស្សនកិច្ចការងារនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនាសារមន្ទីរ Lascaris (Musée Palais Lascaris) ជាគោលដៅវប្បធម៌ពិសេសមួយ ដែលបង្កប់នូវស្លាកស្នាមប្រវត្តិសាស្ត្រ និងសិល្បៈនៃភាគខាងត្បូងនៃប្រទេសបារាំង។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសម្តែងការចាប់អារម្មណ៍និងកោតសរសើរចំពោះការប្រមូលផ្តុំឧបករណ៍ភ្លេងបុរាណដ៏សម្បូរបែបនិងកម្រ ដែលជាកំពូលនៅប្រទេសបារាំង និងធំបំផុតមួយនៅអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឧបករណ៍តន្ត្រីចំនួន ៥០០គ្រឿង - តភ្ជាប់អតីតកាល - បច្ចុប្បន្ន - អនាគត បានអះអាងថា វប្បធម៌គឺជាកម្លាំងគ្មានទីបញ្ចប់ បំផុសគំនិត និងលើកទឹកចិត្តមនុស្សជំនាន់ក្រោយ។ លោកនាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញថា វប្បធម៌គឺជាខ្សែចម្រុះពណ៌ និងជាសំឡេងដ៏វិសេសវិសាលសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រជាជននិងប្រទេសទាំងពីរវៀតណាមនិងបារាំង។

មុននេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅសួរសុខទុក្ខគ្រួសារលោក Vo Ba Luan ម្ចាស់ភោជនីយដ្ឋានដែលមានឯកទេសខាងម្ហូបជប៉ុននៅទីក្រុងឆ្នេរសមុទ្រទេសចរណ៍ដ៏ល្បីល្បាញនីស នៃភាគខាងត្បូងប្រទេសបារាំង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលកសិផលជិត ៣ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលកសិផលជិត ៣ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន វៀតណាមទៅកាន់រដ្ឋ Iowa, Ohio, Maryland និងវ៉ាស៊ីងតោន. DC (សហរដ្ឋអាមេរិក) ពីថ្ងៃទី ២-៦ ខែមិថុនា។ នេះជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម-អាមេរិក។

Top