• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអេត្យូពី​អញ្ជើញ​ទៅទស្សនាវត្ត Tran Quoc

នាព្រឹកថ្ងៃទី ១៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali និងលោកជំទាវ បានទទួល ទានអាហារពេលព្រឹក ពិសារកាហ្វេ និងដើរកម្សាន្តនៅបឹង Ho Tay បឹង Truc Bach ហើយទៅទស្សនាវត្ត Tran Quoc នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ ជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali និងលោកជំទាវ នៅវត្ត Tran Quoc។ រូបថត៖ Duong Giang/VNA

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានឧទ្ទេសនាមដល់នាយករដ្ឋមន្ត្រីអេត្យូពី និងលោកជំទាវ អំពីវត្ត Tran Quoc - វត្តមួយដែលមានប្រវត្តិសាស្ត្រជិត ១.៥០០ ឆ្នាំ និងត្រូវបានចាត់ទុកថា ជាវត្តចំណាស់ជាងគេនៅ Thang Long - ហាណូយ; មជ្ឈមណ្ឌលពុទ្ធសាសនានៃព្រះបរមរាជវាំង Thang Long ក្នុងរជ្ជកាល Ly និងរជ្ជកាល Tran ជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពសុខដុមរមនា រួមបញ្ចូលគ្នានូវភាពឧឡារិក លក្ខណៈបុរមបុរាណ ជាមួយនឹងទេសភាពដ៏ស្រគត់ស្រគំ នៅក្បែរបឹងទឹកស្អាតដ៏ធំល្វឹងល្វើយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ ជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali និងលោកជំទាវ នៅវត្ត Tran Quoc។ រូបថត៖ Duong Giang/VNA

នាយករដ្ឋមន្ត្រីអេត្យូពី និងលោកជំទាវបានសម្តែងការពេញចិត្តចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាម; ទន្ទឹងរង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ទៅបំពេញទស្សនកិច្ចនៅអេត្យូពី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top