• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីឡាវ លោកសុនសៃ ស៊ីផាន់ដូន មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួម AFF ២០២៦

នារសៀលថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន (AFF) លើកទីបី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង។

លោកនាយករដ្ឋមន្ត្រីឡាវ សុន សាយ ស៊ីផាន់ដូន និងភរិយា បានមកដល់ទីក្រុងហាណូយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី (រូបថត៖ ផាម កៀន/TTXVN)

 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ង្វៀន មិញតឹម បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន មានសារៈសំខាន់ជាពិសេស ដែលជាការបន្តជោគជ័យនៃបណ្តាដំណើរទស្សនកិច្ចរដ្ឋជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ និងប្រទេសទាំងពីរនៅដើមឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះបង្ហាញពីលក្ខណៈខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការពូនជ្រុំដោយឥតឈប់ឈរ ទំនាក់ទំនងកាន់តែស៊ីជម្រៅ អនុវត្តន៍ជាក់ស្តែងនូវខ្លំមសារ “ការផ្សារភ្ជាប់យុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។

ដោយចែករំលែកទស្សនៈនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ខាំផាវ អឺនថាវ៉ាន់ បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវ ចែករំលែកសាមគ្គីភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ ដោយ លើសពីក្របខ័ណ្ឌការទូតប្រពៃណី ដើម្បីក្លាយជាចំណងសម្រាប់ការអភិវឌ្ឍ និងសន្តិសុខរួម។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតថ្មីមួយតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមក្នុងរយៈពេល ២០២៦-២០៣០ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាលទ្ធផលជាក់ស្តែង ដែលមានគោលបំណងបង្កើនភាពធន់ក្នុងតំបន់៕

តាម​ vovworld.vn/km-KH

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top