• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើឲ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពដើម្បីទីផ្សារ អចលនទ្រព្យមានការអភិវឌ្ឍយ៉ាងស្អាតស្អំនិងមានសុវត្ថិភាព

នាព្រឹកថ្ងៃទី ១១ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមដឹកនាំ គោលនយោបាយលំនៅដ្ឋាន និងទីផ្សារអចលនទ្រព្យបានបើកកិច្ចប្រជុំលើកទី ២ អំពីការអភិវឌ្ឍលំនៅដ្ឋានសង្គម។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាប្រធានកិច្ចប្រជុំលើកទី២ ស្តីពីការអភិវឌ្ឍលំនៅដ្ឋានសង្គម។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ទីផ្សារអចលនទ្រព្យមានការអភិវឌ្ឍប្រកបដោយស្អាតស្អំនិងមានសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យលុបចោលជាបន្ទាន់នូវចំណុចកកស្ទះ កុំឲ្យបញ្ហាស្ថាប័នប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអភិវឌ្ឍលំនៅឋានសង្គមនោះឡើយ។
“ទីមួយគឺដំណោះស្រាយអំពីការបង្កើនការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅ ឋានពាណិជ្ជកម្មក្នុងតម្លៃសមរម្យ។ ដំណោះស្រាយទីពីរគឺកាត់បន្ថយការចំណាយ លើការវិនិយោគដើម្បីកាត់បន្ថយតម្លៃផលិតផល។ ទីបីគឺគោលនយោបាយពន្ធសមស្រប ដើម្បីរាំងស្កាត់អំពើបំប៉ោងតម្លៃ និងដាក់តម្លៃខ្ពស់ពេកបើធៀបនឹងកម្រិតមធ្យមនៃ ទីផ្សារ។ ទាក់ទងនឹងគោលនយោបាយឥណទាន ត្រូវធ្វើយ៉ាងណាដើម្បីគ្រប់គ្រង ផ្តល់អាទិភាព និងនាំលំហូរដើមទុនទៅក្នុងលំនៅដ្ឋានសង្គម និងអ្នកដែលត្រូវការទិញ លំនៅដ្ឋានសង្គម និងលំនៅដ្ឋានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ”។
យោងតាមរបាយការណ៍របស់ក្រសួងសំណង់ក្នុងឆ្នាំ ២០២៥ ប្រទេសទាំងមូល នឹងបញ្ចប់ការសាងសង់លំនៅដ្ឋានសង្គមប្រមាណ ៨៩ ពាន់ខ្នង។ គោលដៅគឺនៅឆ្នាំ ២០៣០ ប្រទេសទាំងមូលនឹងសាងសង់លំនៅដ្ឋានសង្គមប្រហែល ១ លានខ្នង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់កូរ៉េខាងជើង និងចូលរួមខួបលើកទី ៨០ នៃការបង្កើតបក្សពលករកូរ៉េខាងជើង (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) នាថ្ងៃទី ១០ តុលា នៅទីក្រុងព្យុងយ៉ាង អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញជួបសន្ទនាជាមួយប្រធានបក្សរួបរួមរុស្ស៊ី អនុប្រធានក្រុមប្រឹក្សាសន្តិសុខ សហព័ន្ធរុស្ស៊ី លោក Dmitry Medvedev។

Top