លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាប្រធានកិច្ចប្រជុំលើកទី២ ស្តីពីការអភិវឌ្ឍលំនៅដ្ឋានសង្គម។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់ទីផ្សារអចលនទ្រព្យមានការអភិវឌ្ឍប្រកបដោយស្អាតស្អំនិងមានសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យលុបចោលជាបន្ទាន់នូវចំណុចកកស្ទះ កុំឲ្យបញ្ហាស្ថាប័នប៉ះពាល់ដល់ប្រសិទ្ធភាពនៃការអភិវឌ្ឍលំនៅឋានសង្គមនោះឡើយ។
“ទីមួយគឺដំណោះស្រាយអំពីការបង្កើនការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅ ឋានពាណិជ្ជកម្មក្នុងតម្លៃសមរម្យ។ ដំណោះស្រាយទីពីរគឺកាត់បន្ថយការចំណាយ លើការវិនិយោគដើម្បីកាត់បន្ថយតម្លៃផលិតផល។ ទីបីគឺគោលនយោបាយពន្ធសមស្រប ដើម្បីរាំងស្កាត់អំពើបំប៉ោងតម្លៃ និងដាក់តម្លៃខ្ពស់ពេកបើធៀបនឹងកម្រិតមធ្យមនៃ ទីផ្សារ។ ទាក់ទងនឹងគោលនយោបាយឥណទាន ត្រូវធ្វើយ៉ាងណាដើម្បីគ្រប់គ្រង ផ្តល់អាទិភាព និងនាំលំហូរដើមទុនទៅក្នុងលំនៅដ្ឋានសង្គម និងអ្នកដែលត្រូវការទិញ លំនៅដ្ឋានសង្គម និងលំនៅដ្ឋានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ”។
យោងតាមរបាយការណ៍របស់ក្រសួងសំណង់ក្នុងឆ្នាំ ២០២៥ ប្រទេសទាំងមូល នឹងបញ្ចប់ការសាងសង់លំនៅដ្ឋានសង្គមប្រមាណ ៨៩ ពាន់ខ្នង។ គោលដៅគឺនៅឆ្នាំ ២០៣០ ប្រទេសទាំងមូលនឹងសាងសង់លំនៅដ្ឋានសង្គមប្រហែល ១ លានខ្នង៕