• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ VNA)

ក្នុងជំនួបពិភាក្សា គណៈប្រតិភូបានលើកឡើងបញ្ហាសំខាន់ៗ ជាច្រើន ដូចជា៖ លើកកំពស់ផលិតភាពការងារ និងគុណភាពធនធានមនុស្ស; ធានាជីវភាពរស់នៅ សុខុមាលភាព និងបង្កើតកម្លាំងចលករសម្រាប់កម្មករ; កសាងបរិយាកាសការងារទំនើប សុវត្ថិ ភាព និងជំរុញការច្នៃប្រឌិត។

ដោយទទួលស្គាល់រាល់មតិយោបល់ទាំងនេះ នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់ថា ការលើកកំពស់ផលិតភាពការងារគឺជាតម្រូវការបន្ទាន់ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់សម្រេចបាននូវកំណើនយ៉ាងឆាប់រហ័សប្រកបដោយចីរភាព និងខិតខំដើម្បីសម្រេចបានកំណើនពីរខ្ទង់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ រដ្ឋាភិ បាលកំពុងបង្ហើយគម្រោងលើកកំពស់ផលិតភាពការងារជាតិ ដើម្បីដាក់ជូនគណៈលេខាធិការមជ្ឈិមបក្ស សម្រាប់ចេញផ្សាយនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ដែលក្នុងនោះ កំណត់ច្បាស់ផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

នាយករដ្ឋមន្ត្រី លោក ឡេ​មិញ ហ៊ឹង អញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរ និងពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតភាពការងារ និងសម្រេចបានគោលដៅកំណើនពីរខ្ទង់" (រូបថត៖ VNA)

“ដើម្បីឲ្យពលកមានសមត្ថភាពក្តាប់ជាប់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរឌីជីថល មានសមត្ថភាពច្នៃប្រឌិត និងជៀសវាងការដើរតាមពីក្រោយក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល គឺដំបូងបង្អស់ អាជីវកម្មត្រូវតែជាអ្នកត្រួសត្រាយផ្លូវក្នុងការអនុវត្ត និងជំរុញដំណើរការនេះ។ រដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការរួមដំណើរ និងឧបត្ថម្ភអាជីវកម្មក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល។ រដ្ឋាភិបាលមានគោលនយោបាយជួយឧបត្ថម្ភការបណ្តុះបណ្តាលជំនាញឌីជីថល ជំនាញវិជ្ជាជីវៈថ្មី បណ្តុះបណ្តាលឡើងវិញ និងបណ្តុះបណ្តាលអាជីព ដើម្បីធានាបាននូវការងារប្រកបដោយចីរភាពសម្រាប់ពលករ ហើយនឹងមានយន្តការ និងគោលនយោបាយដើម្បីលើកទឹកចិត្ត និងសម្រួលដល់អាជីវកម្មឱ្យពង្រឹងការបណ្តុះបណ្តាល ជំរុញចលនាប្រឡងប្រណាំង និងលើកកម្ពស់គំនិតផ្តួចផ្តើមរបស់ពលករ”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក ឡេ​ មិញ ហ៊ឹង។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បញ្ហាទាំងអស់ដែលបានលើកឡើងនៅក្នុងកម្មវិធីសន្ទនាត្រូវបានដឹកនាំឆ្ពោះទៅរកទស្សនៈរួមមួយ៖ ពលករគឺជាចំណុចកណ្តាលនៃដំណើរការអភិវឌ្ឍន៍ ជាធនធានសំខាន់បំផុតរបស់អាជីវកម្មនិងសេដ្ឋកិច្ច ជាកម្លាំងចលករសំខាន់នៃកំណើន ហើយក៏ជាអ្នកទទួលផលដ៏សក្តិសមនៃផ្លែផ្ការបស់កំណើនផងដែរ។

នៅព្រឹកនេះផងដែរ បន្ទាប់ពីធ្វើការអស់រយៈពេល ២.៥ ថ្ងៃ មហាសន្និបាតសហជីពវៀត ណាមលើកទី ១៤ បានបើកសម័យប្រជុំបិទបញ្ចប់ ដោយបានបង្ហើយរាល់ខ្លឹមសារ និងកម្មវិធីដែលបានដាក់ចេញ៕

តាម​ vovworld.vn/km-KH

កសាងប្រទេសវៀតណាមបៃតង ស្អាត និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

កសាងប្រទេសវៀតណាមបៃតង ស្អាត និងអភិវឌ្ឍន៍ប្រកបដោយចីរភាព

នាថ្ងៃទី៥ ខែមិថុនា នៅតាមតំបន់ជាច្រើនទូទាំងប្រទេសបានប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការចលនាប្រជាជនទាំងមូលចូលរួមការពារបរិស្ថាន និងពិធីមិទ្ទីងជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក (ថ្ងៃទី៥ ខែមិថុនា) ទិវាមហាសមុទ្រពិភពលោក (ថ្ងៃទី៨ ខែមិថុនា) ខែសកម្មភាពដើម្បីបរិស្ថាន និងសប្តាហ៍សមុទ្រ កោះវៀតណាម ឆ្នាំ២០២៦ ឆ្ពោះទៅកសាងប្រទេសវៀតណាមបៃតង ស្អាត និងអភិវឌ្ឍប្រកបដោយចីរភាព។

Top