• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីចិនលោក លី ឈាំងបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

នាព្រឹកថ្ងៃទី ១៤ តុលា នាយករដ្ឋមន្ត្រីក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិត ចិន លោកលី ឈាំង (Li Qiang) និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលចិន បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា ដោយជោគជ័យ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជិញ។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានចាកចេញពីទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម (រូបថត៖ Doan Tan/TTXVN)

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម នាយករដ្ឋមន្ត្រីចិន លោក លី ឈាំងនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលចិន បានអញ្ជើញដាក់កម្រងផ្កា និងទស្សនាប្រាង្គតំកល់សពលោកប្រធានហូជីមិញ។ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង អញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; រួមជាមួយលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានចូលរួមពិធីស្វាគមន៍ជាផ្លូវការ ជួបពិភាក្សា ធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន ទស្សនាតំបន់តាំងពិព័រណ៌ផលិតផលកសិកម្មវៀតណាមមួយចំនួន នាំចេញទៅកាន់ប្រទេសចិន រីករាយនឹងវប្បធម៌ប្រពៃណី វៀតណាម និងចូលរួមពិធីជប់លៀង។ នាយករដ្ឋមន្ត្រី លោក លី ឈាំង ក៏បានជួបជាមួយប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ផងដែរ។

នៅឯបណ្តាជំនួបសវនាការ និងកិច្ចពិភាក្សា ថ្នាក់ដឹកនាំ វៀតណាមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយករដ្ឋមន្ត្រីលោក លី ឈាំង ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម; បានបង្ហាញទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ៉ាងត្រចះត្រចង់។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការចំនួន ១០ លើវិស័យតភ្ជាប់ចរាចរណ៍ គយ សេវាស៊ីវិល ការអប់រំ ពាណិជ្ជកម្ម កសិកម្ម សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top