ដោយសារមានរាងកាយទន់ខ្សោយតាំងពីតូច កុមារ ហ្វិញចេវយឿង (Huynh Chieu Duong) បានស្វែងរករៀននូវក្បាច់គុន ដែលមានភាពទន់ភ្លន់ ល្វាសល្វន់ នៃក្បាច់គុនបុរាណវៀតណាម ជាមួយនឹងបំណងចងកែសម្អ និង ហាត់បំប៉នសុខភាព បង្កើតភាពមាំមួនជូនរាងកាយ។ យល់ឃើញពីប្រសិទ្ធភាព ដែលក្បាច់គុននាំមក អ្នករៀនគុនមានដើមកំណើតនៅខេត្តប៊ិញយឿង (Binh Duong) បានសកម្មប្រមូលផ្តុំ ក្រេបយកចំណេះវិជ្ជា ពីគ្រូគុនជាច្រើននៅគ្រប់ទីកន្លែង ចម្រាញ់ ប្រមូលបង្កើតជាឯកសារក្បួនខ្នាត។
ពេលឆ្លងមកដល់ប្រទេសបែលហ្ស៊ិកធ្វើការនៅឆ្នាំ២០០០ មិត្តភក្តិធ្វើការនៅខាងវិស័យសុខាភិបាលនៅទីនេះ បានពីគ្រោះនូវក្បាច់គុនរបស់គ្រូគុន ហ្វិញចេវយឿង (Huynh Chieu Duong) ហើយយល់ឃើញថាអាចអនុវត្តលើមធ្យោបាយព្យាបាលតាមរូបសាស្រ្ត បំប៉នសុខភាព ទើបលើកទឹកចិត្តលោកបើកថ្នាក់បង្រៀនបន្ថែម។ ឆ្នាំ២០០២ គ្រូគុន ហ្វិញចេវយឿង (Huynh Chieu Duong) បង្កើតបក្សគុនធ្វីផាប់ (Thuy Phap) ជាផ្លូវការ នៅរដ្ឋធានីប្រទេសបែលហ្ស៊ិក ចាប់ផ្តើមទទួលសិស្សគណមករៀន។
ក្បាច់គុនធ្វីផាប់ (Thuy Phap) បានស្តែងខាងក្រៅនូវភាពទន់ភ្លន់ ស្រាល រហ័សដូចទឹកហូរ ជួនកាលប្រៀបដូចគ្មានរូប ជួនកាលប្រៀបដូចពពករសាត់ យ៉ាងនេះក៏បន្តរលូនពីស្នៀតមួយទៅស្នៀតមួយផ្សេង។ ក្បាច់គុននេះ សមស្របនឹងមនុស្សវ័យចំណាស់ហាត់ ហាត់ដើម្បីភាពមាំមួនផង លើកកម្ពស់សុខភាពផង។
បក្សធ្វីផាប់ (Thuy Phap) ចំណុះក្បាច់គុនបុរាណវៀតណាម គ្រូគុន ហ្វិញ ចេវយឿង (Huynh Chieu Duong) ជាអ្នកបង្កើតនៅឆ្នាំ២០០២ លើទឹកដីបែលហ្ស៊ិក។ ដោយមានរូបរាងតូចត្រមិច ទើបគ្រូគុន ហ្វិញចេវយឿង (Huynh Chieu Duong) បានស្វែងរករៀនគ្បាច់គុន ដែលមានលក្ខណៈទន់ភ្លន់ នៃក្បាច់គុនបុរាណវៀតណាម ជាមួយនឹងគោលបំណងកែលម្អ និង បំប៉នសុខភាព។ ដោយមានរូបរាងតូចត្រមិច ទើបគ្រូគុន ហ្វិញចេវយឿង (Huynh Chieu Duong) បានស្វែងរករៀនគ្បាច់គុន ដែលមានលក្ខណៈទន់ភ្លន់ នៃក្បាច់គុនបុរាណវៀតណាម ជាមួយនឹងគោលបំណងកែលម្អ និង បំប៉នសុខភាព។ គ្រូគុន ហ្វិញចេវយឿង (Huynh Chieu Duong) ណែនាំក្បាច់ប្រើប្រាស់ដាវសម្រាប់សិស្សគណ។ គ្រូគុន ហ្វិញ ចេវយឿង (Huynh Chieu Duong) កែស្នៀតមួយចំនួនជូនសិស្សគណ។ សិស្សគណ Brugidou Jérémie ជនជាតិបែលហ្ស៊ិក សម្តែងស្នៀតគុនមូលដ្ឋានរបស់បក្ស។ បក្សគុន ធ្វីផាប់ (Thuy Phap) តែងសិក្សាបន្ថែមក្បាច់គុន ដែលមានលក្ខណៈតទល់នឹងដៃគូ ខ្លាំងក្លា តែពឹងផ្អែកទៅលើលក្ខណៈខ្លាំងក្លា ផ្ទុះហូរមិនដាច់នៃធាតុទឹក។ ក្បាច់គុនតទល់របស់ធ្វីផាប់ (Thuy Phap) ផ្អែកលើកម្លាំងទឹក ដែលរុញច្រានគ្នា ផ្អែកលើកម្លាំងដៃគូរឹតកៀកទាញឱ្យស្អិត ធ្វើឱ្យដៃគូមិនអាចវាយប្រហារមកលើបាន។ សិស្សគណ Brugidou Jérémie និង Marcandella Boris (ស្តាំ) សម្តែងក្បាច់គុនដៃ។ ស្នៀតវាយប្រហារក្នុងក្បាច់គុនតទល់ មានប្រសិទ្ធភាពរបស់ក្បាច់គុនធ្វីផាប់ (Thuy Phap)។ ស្នៀតខ្ទាស់ដៃល្អរបស់បក្សគុន។ សិស្សគណស្រីទាំងពីរនាក់ Luciana Angela (ខាងឆ្វេង) និង Sens Véronique សម្តែងក្បាច់គុនតទល់ រវាងស្រី និង ស្រី។ សិស្សគណ Brugidou Jérémie មានរយៈពេល១៥ឆ្នាំ តាមសិក្សារៀនអំពីក្បាច់គុនធ្វីផាប់ (Thuy Phap) ជាមួយនឹងគ្រូគុន ហ្វិញ ចេវយឿង (Huynh Chieu Duong) ។ បក្សគុនធ្វីផាប់ (Thuy Phap) នៅរក្សាបានអាវុធច្រើន ដែលជាអាវុធ ពិសេសដាច់ដោយឡែក របស់ប្រជាជនវៀតណាមដូចជា៖ ដំបង ដាវ កាំបិតធំ ផ្លិតជាដើម។ Brugidou Jérémie បង្ហាញពីក្បាច់ដំបងដ៏ពិសេស រួមប្រាស្រ័យក្នុងពិធីក្បាច់គុនបុរាណនៅទីក្រុងហូជីមិញ នាខែកក្កដា ឆ្នាំ២០១៨។ ក្បាច់គុនធ្វីផាប់ (Thuy Phap) បានបង្ហាញស្តែងខាងក្រៅនូវភាពទន់ភ្លន់ ស្រាល រហ័ស។ សិស្សគណធ្វីផាប់ (Thuy Phap) សម្តែងជុំគ្នានូវក្បាច់ដៃ។ គ្រូគុន ហ្វិញ ចេវយឿង (Huynh Chieu Duong) អស់ពីចិត្តផ្ទេរបទពិសោធន៍របស់ខ្លួនទៅដល់សិស្សគណ។ ក្រុមសិស្សគណធ្វីផាប់ (Thuy Phap) ចូលរួមសម្តែងនៅមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម នៅទីក្រុងហូជីមិញ នាខែកក្កដា ឆ្នាំ២០១៨ កន្លងហើយ ទទួលបានចំណាត់ថ្នាក់ខ្ពស់។ ក្រុមសិស្សគណធ្វីផាប់ (Thuy Phap) ថតរូបរួមគ្នាជាមួយនឹងកីឡាករបក្សគុនផ្សេង នៅមហោស្រពអន្តរជាតិ ក្បាច់គុនបុរាណវៀតណាម នៅទីក្រុងហូជីមិញ នាខែកក្កដា ឆ្នាំ២០១៨ ។ |
ទន្ទឹមនោះ ក្បាច់គុនធ្វីផាប់ (Thuy Phap) ក៏សិក្សាបន្ថែមក្បាច់គុន ដែលមានលក្ខណៈតទល់ ពូកែ តែផ្អែកទៅលើលក្ខណៈខ្លាំងក្លា ផ្ទុះហូររហូត នៃធាតុទឹក។ ក្បាច់គុនតទល់ពីរនាក់របស់ធ្វីផាប់ (Thuy Phap) ក៏ផ្អែកលើកម្លាំងទឹក ដែលរុញច្រានគ្នា ផ្អែកលើកម្លាំងដៃគូរឹតកៀកទាញឱ្យស្អិត ធ្វើឱ្យដៃគូមិនអាចវាយប្រហារមកលើបាន ប៉ុន្តែផ្សេងនឹងក្បាច់គុនហេបឃី (Hiep Khi) ត្រង់កន្លែងមិននាំដៃគូទាបចុះដី គឺគ្រាន់តែរុញចេញទៅឆ្ងាយ ដើម្បីរក្សាបានភាពជាម្ចាស់។
សព្វថ្ងៃ ក្បាច់គុនធ្វីផាប់ (Thuy Phap) នៅក្រុង Bruxelles ទាក់ទាញសិស្សគណប្រហែល១០០នាក់ មកតាមរៀនជាប្រចាំ ក្រៅពីនោះ នៅមានសាលាគុនមួយនៅបារាំង ទទួលបន្ទុកដោយសិស្សរបស់គ្រូយឿង (Duong)។ ពិសេស បក្សគុនធ្វីផាប់ (Thuy Phap) បានដាក់ចូលក្នុងមេរៀនលំហាត់ជូនសិស្ស និស្សិត នៅសាលាវិទ្យាល័យ និង មហាវិទ្យាល័យមួយចំនួន នៅប្រទេសបែលហ្ស៊ិក ក្នុងពេលវេលាថ្មីៗនេះ។ |
គ្រូគុន ហ្វិញចេវយឿង (Huynh Chieu Duong) ចែករំលែក៖ “ចំពោះកំហិតហាត់ប្រាណ បំប៉នសុខភាព និង ការពារខ្លួន ធ្វីផាប់ (Thuy Phap) ផ្តោតឆ្ពោះទៅកាន់ក្បាច់គុនទន់ភ្លន់ដូចជាខ្សែទឹក ខ្ទាស់ដៃគូ និង ច្រានកម្លាំងទៅតាមដៃគូ គ្រាន់តែរុញដៃគូចេញផុតពីរង្វង់សុវត្ថិភាពរបស់ខ្លួន ផ្អែកលើស្មារតីមិនបង្ករបួសលើដៃគូ ហើយគ្រាន់តែការពារខ្លួនដោយហ្មត់ចត់ ប្រុងប្រយ័ត្ន និង សន្តិភាព”។
ក្រៅពីនោះ ធ្វីផាប់ នៅរក្សាបានអាវុធជាច្រើន ជាអាវុធពិសេសដោយឡែករបស់ប្រជាជនវៀតណាមដូចជា៖ ដំបង កាំបិតធំ ដាវ និង ផ្លិចជាដើម តាមរយៈវិធីហាត់ស្រាលៗ ល្វាសល្វន់ ជាលក្ខណៈពិសេសរបស់បក្សគុន។
បងស្រី ដាំងធីធូក្វៀន (Dang Thi Thu Quyen) (អាយុ៣១ឆ្នាំ រស់នៅប្រទេសបែលហ្ស៊ិក ឱ្យដឹងថា៖ “ខ្ញុំរៀនក្បាច់គុនធ្វីផាប់ (Thuy Phap) ទើបរៀនបានកន្លះឆ្នាំ ប៉ុន្តែប្តីខ្ញុំ គឺបង Crevecoeur Jean-Philippe បានតាមរៀននឹងគ្រូយឿង (Duong) បាន១៥ឆ្នាំហើយ។ ខ្ញុំមានអារម្មណ៍ក្បាច់គុននេះ ដូចជាជួយឱ្យយើងខ្ញុំមានសុខភាពល្អ រាងកាយមាំមួនជាង ក៏ដូចជាមានបន្ថែមកម្លាំងធន់ផងដែរ"។
ជាសមាជិកនៃសម្ពន្ធក្រុមក្បាច់គុនបុរាណវៀតណាម ម្លោះហើយសិស្សគណនៃធ្វីផាប់ (Thuy Phap) តែងបានអញ្ជើញមកវៀតណាម ចូលរួមសកម្មភាពប្រឡងសម្តែងនៅប្រភពដើមកំណើតនៃក្បាច់បុរាណ។ ពិសេសសិស្សគណនៃធ្វីផាប់ (Thuy Phap) នៅបានចូលរួមរាល់លើករៀបចំ Festival ក្បាច់គុនបុរាណវៀតណាម នៅខេត្តប៊ិញឌិញ (BinhDinh) និង បីលើកចូលរួមមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម នៅទីក្រុងហូជីមិញ ហើយទទួលបានចំណាត់ថ្នាក់ខ្ពស់៕
អត្ថបទ និង រូបថត៖ សើនងៀ