• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសមភាពរវាងមូលដ្ឋាននៅពេលសាកល្បងអនុវត្តន៍យន្តការនិងគោលនយោបាយជាក់ស្តែង

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី១៣ មិថុនា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការអនុវត្តសាកល្បងយន្តការ និងគោលនយោបាយជាក់ស្តែងមួយចំនួន សម្រាប់ការអភិវឌ្ឍទីក្រុង Hai Phong។
រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការសាកល្បងយន្តការនិងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Hai Phong (រូបថត៖ quochoi.vn)

គណៈប្រតិភូបានឯកភាពលើភាពចាំបាច់នៃការចេញសេចក្តីសម្រេចចិត្តថ្មី ដើម្បីបង្កើតលក្ខខណ្ឌលោតផ្លោះសម្រាប់ទីក្រុង Hai Phong ដើម្បីអភិវឌ្ឍន៍ទៅជាប៉ូលកំណើនថ្មី  មជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកមួយរបស់ប្រទេស ព្រមទាំង គោលនយោបាយលេចធ្លោមួយចំនួន។  ទទួលនិងពន្យល់អំពីបញ្ហាដែលបានគណៈ ប្រតិភូរដ្ឋសភាលើកឡើង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា៖  “គោលនយោបាយសម្រាប់តំបន់ពាណិជ្ជកម្មសេរីត្រូវបានបង្កើតឡើង ដោយផ្អែកលើការស្រាវជ្រាវ ការវាយតម្លៃនិងការវិភាគលើគោលនយោបាយដែលកំពុងអនុវត្តនៅក្នុងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងតំបន់ពាណិជ្ជកម្មសេរីដែលទទួលបានជោគជ័យក្នុងពិភពលោក ហើយត្រូវបានកែ សម្រួលឱ្យសមស្របទៅនឹងការពិតជាក់ស្តែងនៅក្នុងទីក្រុង តាមនោះ បង្កប់ដោយលក្ខណៈបើកចំហខ្ពស់”។

នៅព្រឹកនេះផងដែរ រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសន្និសីទរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) លើកទី ១៨ ក្រោមប្រធានបទ “បង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គម”។

Top