គណៈប្រតិភូបានឯកភាពលើភាពចាំបាច់នៃការចេញសេចក្តីសម្រេចចិត្តថ្មី ដើម្បីបង្កើតលក្ខខណ្ឌលោតផ្លោះសម្រាប់ទីក្រុង Hai Phong ដើម្បីអភិវឌ្ឍន៍ទៅជាប៉ូលកំណើនថ្មី មជ្ឈមណ្ឌលឡូហ្ស៊ីស្ទិកមួយរបស់ប្រទេស ព្រមទាំង គោលនយោបាយលេចធ្លោមួយចំនួន។ ទទួលនិងពន្យល់អំពីបញ្ហាដែលបានគណៈ ប្រតិភូរដ្ឋសភាលើកឡើង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Van Thang បានឲ្យដឹងថា៖ “គោលនយោបាយសម្រាប់តំបន់ពាណិជ្ជកម្មសេរីត្រូវបានបង្កើតឡើង ដោយផ្អែកលើការស្រាវជ្រាវ ការវាយតម្លៃនិងការវិភាគលើគោលនយោបាយដែលកំពុងអនុវត្តនៅក្នុងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងតំបន់ពាណិជ្ជកម្មសេរីដែលទទួលបានជោគជ័យក្នុងពិភពលោក ហើយត្រូវបានកែ សម្រួលឱ្យសមស្របទៅនឹងការពិតជាក់ស្តែងនៅក្នុងទីក្រុង តាមនោះ បង្កប់ដោយលក្ខណៈបើកចំហខ្ពស់”។
នៅព្រឹកនេះផងដែរ រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងកម្មវិធីឃ្លាំមើលរបស់រដ្ឋសភា៕