• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។
ពិធីជូនដំណើរអគ្គលេខាលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម (រូបថត៖ Tri Dung/TTXVN)

មុននោះ នៅរដ្ឋធានី Dublin អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអៀរឡង់លោក Simon Harris។ នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ដោយស្នើអៀរឡង់មានគោលនយោបាយលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មអៀរឡង់ បង្កើនការវិនិយោគនៅវៀតណាម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម  ក៏បានស្នើឲ្យអៀរឡង់ បញ្ចប់នីតិវិធីលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់ទំនាក់ទំនងវិនិយោគស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris ក្នុងទីក្រុង Dublin ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៤ (រូបថត៖ TTXVN)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទាក់ទិននឹងសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អៀរឡង់។ សេចក្តីថ្លែងការណ៍រួមក៏បានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ-ការទូត សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងវិស័យសក្តានុពលផ្សេងៗទៀត ដែលផ្តោតលើវិស័យអប់រំ កសិកម្ម សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍន៍នៅតំបន់ដាច់ស្រយាល និងការជំនះពុះពារផលវិបាកបណ្តាលពីគ្រាប់បែកមីន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top