• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរៀបចំពិធីបុណ្យកុមារជាលើកដំបូង

ពិធីបុណ្យកុមារប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ មិថុនា ជាមួយកម្មវិធីចំនួន ៧ សម្រាប់កុមារ រួមមាចេកវិទ្យាឌីជីថល "ប្អូនស្រឡាញ់វិទ្យាសាស្រ្ត", ការផ្លាស់ប្តូរតន្ត្រី "ពណ៌កុមារ", ការហាត់កីឡា "ប្អូនសិប្បាយរីករាយក្នុងវិស្សមកាល” គ្រួសារសិប្បាយរីករាយ អានសៀវភៅជាមួយប្អូន តូបទំនិញកុមារ និងវប្បធម៌ម្ហូបអាហារ។
ពិធីបុណ្យកុមារឆ្នាំ ២០២៣

នាយប់ថ្ងៃទី ២ ឧសភា ក្នុងឱកាសទិវាកុមារអន្តរជាតិ ១ មិថុនា និងខែធ្វើសកម្មភាព ដើម្បីកុមារឆ្នាំ ២០២៣ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានបើកពិធីបុណ្យកុមារឆ្នាំ ២០២៣ (Kid Fest 2023) ដោយមានសារ “កុមារថ្ងៃនេះ - ពិភពលោកនៃថ្ងៃស្អែក" នៅអគារកុមារទីក្រុង។ នេះគឺជាលើកដំបូងហើយ ដែលទីក្រុងហូជីមិញបានរៀបចំពិធីបុណ្យកុមារ ជាមួយបំណងនាំមកនូវវិស្សមកាលដ៏សប្បាយរីករាយ និងមានអត្ថន័យដល់កុមារនៅតាមខ័ណ្ឌ ស្រុកចំនួន ២២ និងទីក្រុង Thu Duc។ ពិធីបុណ្យកុមារប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ មិថុនា ជាមួយកម្មវិធីចំនួន ៧ សម្រាប់កុមារ រួមមានបច្ចេកវិទ្យាឌីជីថល "ប្អូនស្រឡាញ់វិទ្យាសាស្រ្ត", ការផ្លាស់ប្តូរតន្ត្រី "ពណ៌កុមារ", ការហាត់កីឡា "ប្អូនសិប្បាយរីករាយក្នុងវិស្សមកាល” គ្រួសារសិប្បាយរីករាយ អានសៀវភៅជាមួយប្អូន តូបទំនិញកុមារ និងវប្បធម៌ម្ហូបអាហារ។ ពិធីបុណ្យកុមារឆ្នាំ ២០៣០ ត្រូវបានរៀបចំឡើងជាមួយគោលបំណងបង្កើតទីលានលេងដែលមានអត្ថប្រយោជន៍ បង្កលក្ខណៈងាយស្រួលដល់កុមារស្វែងយល់ សិក្សារៀនសូត្រចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រីករាយជាមួយផលិតផលសិល្បៈ ម្ហូបអាហារ និងការផ្លាស់ប្តូរវប្បធម៌។ ដូច្នេះហើយ ពិធីបុណ្យបានបង្ហោះសារអំពីសេចក្ដីស្រឡាញ់ សាមគ្គីភាព ការចែករំលែក រួមជាមួយតម្លៃដ៏ល្អប្រសើរក្នុងជីវិតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top