• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

“ទីក្រុងលិចជ្រៅទៅក្នុងពពក” ស្ថិតនៅកំពូលភ្នំបាណា (Ba Na)

ទីក្រុង​មាន​សោភណ្ឌភាព​ដូច​ក្នុង​កំណាព្យដែល​ធ្វើ​ឲ្យ​រំភើបចិត្ត រចនាបទ​ស្ថាបត្យកម្ម​លោក​ខាង​លិច​បុរាណ​​បានលេចចេញ​ជាបណ្តើរៗ ក្នុង​ពពក ស្ថិត​នៅ​កំពូលភ្នំ​បាណា (Ba Na) ហើយ​ក្លាយ​ទៅ​ជា​ទីកន្លែង​ទេសចរណ៍មិនអាច​រំលង​ចោលបាន​ចំពោះ​ភ្ញៀវទេសចរណ៍​ នៅ​ពេល​មកទស្សនា​ខេត្ត​ដាណាំង (Da Nang)។ 

ភ្នំ​បាណា (Ba Na) មិន​ឆ្ងាយ​ពីទីក្រុង​ដាណាំង (Da Nang) ប្រហែល​ជា​ ៣០ គីឡូម៉ែត្រ តាម​ទិស​ខាង​លិច ស្ថិត​ក្នុងជួរ​ភ្នំ​​ទ្រឿង​សើន (Truong Son) មាន​កម្ពស់ ១៤៧៨ ម៉ែត្រ​ និ​ង​គឺ​ភ្នំមួយ​ក្នុង​ចំណោម​បណ្តាភ្នំ​ខ្ពស់​បំផុត ស្អាតបំផុត ស្ថិត​ក្នុង​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម។ អាកាសធាតុ​នៅទីនោះ​​​បរិសុទ្ធ​និង​ត្រជាក់​ពេញ​មួយ​ឆ្នាំ។

យល់​ដឹង​យ៉ាង​ច្បាស់លាស់​អំពីប្រៀប​ខ្លាំង​របស់​ភ្នំ​បាណា (Ba Na) នា​ឆ្នាំ២០០៧ សម្ព័ន្ធ​ក្រុមហ៊ុន Sun Group បាន​វិនិយោគ​ កសាង​មណ្ឌល​លេង​កម្សាន្ត​​បាណា Hills (Ba Na Hills)  ក្លាយទៅ​ជា​​ទីកន្លែង​ចាប់​ចិត្ត​បំផុត​របស់​ខេត្ត​ដាណាំង (Da Nang) រួមមាន​៖ សំណង់​ស្ថាបត្យកម្ម​ពិសេស​តាម​​រចនាបទ​បារាំង ថែមទាំង​ប្រព័ន្ធកន្ត្រកយោង​ទំនើប​​ទទួល​ស្តង់​ដារ​អន្តរជាតិ។

មុននេះ បើសិនជា​ចង់​ឡើង​កំពូលភ្នំបាណា (Ba Na) ភ្ញៀវ​ត្រូវ​ឆ្លងកាត់ផ្លូវព្រៃ​​បង្កប់​គ្រោះ​ថ្នាក់​ជា​ច្រើន​​ ប្រវែង ១៥ គីឡូម៉ែត្រ ប៉ុន្តែ​ឥឡូវនេះ​យើង​ចំណាយ ៣០​ នាទី​ ជិះ​កន្ត្រកយោង​។


មណ្ឌលទេសចរណ៍បាណា Hills (Ba Na Hills)  ត្រូវបានកសាងលើកំពូលភ្នំបាណា (Ba Na)ដែលមានកម្ពស់
១៤៧៨ ម៉ែត្រ។ រូបថត៖ តឹតសើន


ប្រព័ន្ធកន្ត្រកយោងទំនើបទទួលស្តង់ដារអន្តរជាតិ នឹងដឹកជញ្ជូនភ្ញៀវឡើងដល់កំពូល
ភ្នំបាណា (Ba Na) ប្រកបដោយសុវត្ថិភាពនិងងាយស្រួល។ រូបថត៖ តឹតសើន


ភ្ញៀវទេសចរណ៍មកទស្សនាភូមិបារាំង ដែលគឺជាសំណង់ចាប់ចិត្តបំផុតនៃមណ្ឌលទេសចរណ៍ (Ba Na Hills) 
ពីព្រោះស្ថាបត្យកម្មអឺរ៉ុបបុរាណ។ រូបថត៖ កុងដាត


...ថតរូបទុកជាវត្ថុអនុស្សាវរីយ៍នៅមណ្ឌលទេសចរណ៍បាណា Hills (Ba Na Hills) ។
រូបថត៖ កុងដាត


ពីឡៅជួង (Lau Chuong) ភ្ញៀវអាចគយគន់ទិដ្ឋភាពទាំងឡាយភូមិបារាំង លិចជ្រៅទៅ
ក្នុងពពក។ រូបថត៖ កុងដាត


វិហាគ្រិស្តសាសនាត្រូវបានកសាងតាមស្ថាបត្យកម្មបារាំង ស្ថិតនៅកណ្តាលភូមិបារាំង។
រូបថត៖ តឹតសើន


បណ្តាសំណង់កសាងតាមស្ថាបត្យកម្មបុរាណលើកំពូលភ្នំបាណា (Ba Na)។
រូបថត៖ តឹតសើន


សណ្ឋាគារមានយ៉រចេញមកក្រៅដែលបានតែងលំអដោយថូផ្កា។
រូបថត៖ កុងដាត


ពីកំពូលភ្នំបាណា (Ba Na) ភ្ញៀវទេសចរណ៍ត្រូវបានគយគន់ទេសភាពនៃទីក្រុងសមុទ្រដាណាំង
(Da Nang)ស្រស់ស្អាត។ រូបថត៖ កុងដាត

ឡើង​ដល់កំពូល​ភ្នំ​បាណា (Ba Na) អាកាសធាតុ​ត្រជាក់បន្តិច​ ប៉ុន្តែមាន​ពន្លឺព្រះអាទិត្យ ខ្យល់​និង​ពពក។ ពពកហោះមិនសូវ​ខ្ពស់ ហើយប្រជៀត​​ចូលក្នុង​អគារនិង​ភ្ញៀវទេសចរណ៍​អាច​ប៉ះ​​ពពក។ ​

ឈរលើ​កំពូលភ្នំ​បាណា (Ba Na) យើង​ខ្ញុំមានអារម្មណ៍​ដូចជា​វង្វេង​ផ្លូវចូល​ក្នុង​ឋានសួគ៍ ។ ក្តី​បារម្ភ​​​​បាន​លុបបំបាត់ជាបណ្តើរៗ​និងជំនួសនេះ​គឺ​អារម្មណ៍ស្រួលខ្លួន​នៅ​កណ្តាល​មេឃ​ធំ​មហិមា។

យើង​ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​​ទេសចរណ៍​កំពូលភ្នំ​បាណា (Ba Na) ពីឧទ្យាន​ Le Jardin d’Amour។ នៅទីនេះមាន​ផ្កា​រាប់ពាន់ប្រភេទ​កំពុង​រីកតាម​បណ្តោយ​ផ្លូវ។ ឧទ្យាន​នេះ​បាន​រៀចចំ​តាម​រូបរាងធ្នូ​និង​បែង​ចែក​ជា​តំបន់​ជា​ច្រើន​ ដូចជា៖ ឧទ្យាន​សុបិន ឧទ្យានគូស្នេហា…


ឧទ្យាន Le Jardin d’Amour បានដាំផ្ការាប់ពាន់ប្រភេទ តាមបណ្តោយផ្លូវ។
រូបថត៖ តឹតសើន


មកទស្សនាបាណា Hills(Ba Na Hills) ភ្ញៀវទេសចរណ៍បានចាប់ចិត្តយ៉ាងខ្លាំង ដោយតន្ត្រី
និងឈុតសម្តែងសិល្បៈពិសេសរបស់សិល្បករ សិល្បការិនីមកពីបណ្តាប្រទេសលើពិភពលោក។
រូបថត៖ កុងដាត


កុមារសប្បាយរីករាយរាំជាមួយសិល្បករ សិល្បការិនី សម្តែងតាមផ្លូវ លើកំពូលភ្នំបាណា Hills
(Ba Na Hills)។ 
រូបថត៖ កុងដាត

សិល្បករ សិល្បការិនីមកពីបណ្តាប្រទេសលើពិភពលោក បានអញ្ជើញមកបាណា Hills
(Ba Na Hills) ដើម្បីសម្តែងឈុតសិល្បពិសេសបំរើភ្ញៀវទេសចរណ៍។
រូបថត៖ តឹតសើន


ជាពិសេស ក្នុងពិធីបុណ្យស្រាបៀរ ភ្ញៀវទេសចរណ៍មានឱកាសពិសាស្រាបៀរត្រជាក់
និងអង្រុនជើងតាមទំនុកភ្លេង។ រូបថត៖ តឹតសើន


ភ្ញៀវថតទុកជាអនុស្សាវរីយ៍កាលៈទេសៈស្អាតអស្ចារ្យជាមួយសិល្បករ សិល្បការិនីបរទេស លើកំពូលភ្នំបាណា Hills
(Ba Na Hills)។ រូបថត៖ កុងដាត

ចាកចេញ​ពី​ឧទ្យាន​ផ្កា Le Jardin d’Amour ស្រស់ស្អាត យើង​ខ្ញុំ​មកទស្សនា​ភូមិ​បារាំង។ នេះគឺ​ជា​ភូមិ​មួយ​លិច​ជ្រៅ​ចូលក្នុង​ពពក - សំណង់មួយ​​ធ្វើ​ភ្ញៀវ​ទេសចរណ៍​ចាប់ចិត្ត​បំផុត​ ក្នុង​មណ្ឌល​ទេសចរណ៍​បាណា Hills (Ba Na Hills)។ បណ្តាអគារ​បុរាណនៅទីនោះ​ជាប់ៗគ្នា ទីលាន​ វិហា​គ្រឹស្តសាសនា សណ្ឋាគារ ​ច្រក​តូចៗ បត់បែន...​ដើរ​ក្នុង​ភូមិនេះ យើង​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​វង្វេង​ផ្លូវ​​ នៅ​ភូមិ​បារាំង​បុរាណ​នៃ​សតវត្សរ៍ទី ២០ ដែល​ស្ថិត​នៅលើ​កំពូលភ្នំ​បាណា (Ba Na)។

​​ភព្វ​សំណាង​របស់​ខ្ញុំ​គឺ​មក​ដល់​នៅ​ទីនេះ​ចំថ្ងៃ​ដែល​ប្រព្រឹត្តិ​ទៅ​ពិធីបុណ្យ​ស្រាបៀរ។ កាន់​ស្រាបៀរ​​​ស្រស់មួយកែវ​ដោយ​ឥតគិតថ្លៃ​និង​ចូលរួម​ក្នុង​ពិធីបុណ្យ​​សម្តែងសិល្បៈ​តាមដងផ្លូវ​​។ បរិយាកាស​នៅ​ទីនោះ​ធ្វើ​យើង​ខ្ញុំ​​មាន​អារម្មណ៍​ដូចជា​​ចូលរួម​ក្នុង​ពិធីបុណ្យ​មួយ​ដែល​រៀបចំ​នៅ​ទ្វីប​អឺរ៉ុប។

មកទស្សនា​​បាណា Hills(Ba Na Hills) ភ្ញៀវមានឱកាស​ស្វែង​យល់​ឡៅ​ជួង (Lau Chuong) ដែល​គឺ​សំណង់​​​សាសនា​ព្រះ​ពុទ្ធពិសេស​លើកំពូលភ្នំ​បាណា (Ba Na)។ នៅ​ទីនេះ​មាន​ជួងធ្វើពី​ស្ពាន់​ ទម្ងន់ ១ តោន​ ។ ពី​ឡៅ​ជួង (Lau Chuong) ដាច់​កន្ទុយ​ភ្នែកឆ្ងាយៗ យើង​ខ្ញុំ​នឹង​មើល​ឃើញ​ភូមិបារាំង ស្ថិត​ក្នុង​សមុទ្រ​ពពក​​មហិមា នៅឆ្ងាយៗ​ គឺទីក្រុងដាណាំង (Da Nang) ដែលភ្លឺផ្លេក​​ក្នុង​ពន្លឺព្រះអាទិត្យនិង​ក្បែរ​សមុទ្រ​

នៅពេល​រាត្រីឈាន​មកដល់ ភ្នំ​បាណា (Ba Na)  កាន់តែ​ស្ងៀម​ស្ងាត់និង​ភ្លឺផ្លេក​ដ៏​អស្ចារ្យ។ សីតុណ្ហភាព​​លើ​ភ្នំ​នឹង​ថយ​ចុះ​​ទាប​ដូចជា​អាកាសធាតុ​ត្រជាក់​​ក្នុង​រដូវ​រងារ។ នៅ​ឆ្ងាយៗ ពន្លឺ​ពី​ទីក្រុង​ដាណាំង (Da Nang) បាន​បំភ្លឺ​ជាបណ្តើរៗ ដូចជា​​ទៀន​រាប់​ពាន់​ដើម​​កំពុង​ឆេះ​ ក្នុង​រាត្រី​ត្រជាក់ "នៅ​ទីក្រុង​លិចជ្រៅ​ទៅ​ក្នុង​ពពកនេះ” ./.


នា​ឆ្នាំ២០១៣ ខ្សែកាប​កន្ត្រ​យោង​​បាណា (Ba Na)  ត្រូវបាន​អង្គការកំណត់​ត្រា​ Guinness ពិភពលោក​ ទទួល​ស្គាល់ឯកទគ្គកម្ម​ទាំងបួន​ លើពិភពលោក៖ ខ្សែកាប​វែង​បំផុត​លើពិភពលោក កម្ពស់​ពី​​ស្ថានីយ៍​មកដល់​និង​ស្ថានីយ៍​ចេញ​ដំណើរ​ខ្ពស់​បំផុត​លើពិភពលោក ​ប្រវែង​ខ្សែកាប​មិន​តខ្សែ​វែង​បំផុត​លើពិភពលោក​ និង​​ចង្វាយ​​ខ្សែកាប​ធ្ងន់​បំផុតលើពិភពលោក។
 

អត្ថបទនិង​រូបថត៖ តឹតសើន កុង​ដាត


ភូមិ ហ័រទៀន (Hoa Tien) - គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញនៅភាគខាងលិចខេត្តង៉េអាន

ភូមិ ហ័រទៀន (Hoa Tien) - គោលដៅទេសចរណ៍សហគមន៍ដ៏ទាក់ទាញនៅភាគខាងលិចខេត្តង៉េអាន

ភូមិហ័រទៀន (Hoa Tiến) ឃុំចូវទៀន (Châu Tiến) ខេត្តង៉េអាន (Nghệ An) គឺជាគោលដៅទេសចរណ៍​សហគមន៍ដ៏ពិសេសមួយ ដែលទាក់ទាញភ្ញៀវទេសចរ នៅពេលអញ្ជើញមកដល់តំបន់អភិរក្សជីវមណ្ឌលពិភពលោក ភាគខាងលិចខេត្តង៉េអាន។ នៅទីនេះ ជនរួមជាតិជនជាតិថៃ នៅតែរក្សារបៀបរស់នៅបែបប្រពៃណី ដោយផ្សាភ្ជាប់ទៅនឹងការធ្វើស្រែចំការ ការត្បាញក្រណាត់ចរបាប់ និងការដាំដើមមនចិញ្ចឹមដង្កូវនាង។

Top