ទីក្រុងដាឡាត (Da Lat) - តំបន់របស់ផ្ការាប់ពាន់ប្រភេទ
នៅឆ្នាំ ១៨៩៣ លោកវេជ្ជបណ្ឌិត Alexandre Yersin ជនជាតិបារាំងម្នាក់ មិនអាចស្រមៃមើលអំពីតំបន់រហោស្ថានលើខ្ពង់រាប Langbiang ដែលមានកំពស់ ១៥០០ ម៉ែត្រ បើប្រៀបធៀប នឹងកម្រិតទឹកសមុទ្រដែលលោក Alexandre Yersin បានរកឃើញ បន្ទាប់ពីដំណើរទស្សនាមួយ ក្នុងរយៈពេលច្រើនថ្ងៃដ៏យូរអង្វែងថ្ងៃ ដែល បានក្លាយទៅជា“ ប៉ារីសតូច” ស្ថិតក្នុងតំបន់ឥណ្ឌូចិន “ទីក្រុងនៃផ្ការាប់ពាន់ប្រភេទ” ពិតជាស្រស់ស្អាតដែលធ្វើភ្ញៀវទេសចជាច្រើននាក់ររំភើបចិត្ត។
ចាប់តាំងពីលោក Yersin បានរកឃើញនិងមកដល់តំបន់នេះ ទីក្រុងដាឡាត (Da Lat) បានក្លាយជាកន្លែងលំហែកាយដ៏ល្អសម្រាប់ទាហានបារាំង។ ពីព្រោះពួកគេបានរកឃើញនៅទីរហោស្ថាននេះ ក្នុងប្រទេសអាណានិគមដែលមានរូបភាពនៃស្រុកកំណើតរបស់ពួកគេនៅឆ្ងាយៗ។ ដោយទីក្រុង ដាឡាត (Da Lat) ជាតំបន់ពេញនិយមសម្រាប់ជនជាតិបារាំង ហេតុដូច្នេះនៅពេលនោះ ទីក្រុងនេះមិនត្រឹមតែមានវីឡាប្រណិតសម្រប់ការលំហែកាយប៉ុណ្ណោះទេ។ ថែមទាំង ជនជាតិបារាំងបាននាំមកនូវប្រភេទបន្លែនិងផ្កានៃតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម និងដាំដុះនៅទីនេះផងដែរ ដើម្បីបន្ធូរបន្ថយការនឹកដល់ស្រុកកំណើត។
ដោយអាកាសធាតុនិងជាតិដីសមស្របនឹងការលូតលាស់របស់បន្លែនិងផ្កាដែលដាំក្នុងតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម ដំណាំនៅទីនេះបានលូតលាស់យ៉ាងឆាប់រហ័ស ក៏ដូចជាបានដាំក្នុងតំបន់មានអាកាសធាតុក្តៅនិងត្រជាក់ល្មម ផងដែរ។ យូរ ៗ ទៅទីក្រុងដាឡាត (Da Lat) បានអភិវឌ្ឍមុខរបរដាំបន្លែនិងផ្កាជាបណ្តើរៗ ។ ជាពិសេស មុខរបរដាំផ្កាបានចាប់ផ្តើមបង្កើតជាផ្លូវការនៅឆ្នាំ ១៩៣៨ ចាប់តាំងពីប្រជាជនរស់នៃភូមិផ្កាដ៏ល្បីឈ្មោះង៉ុកហា (Ngoc Ha) និងង៉ីតាម (Nghi Tam) នៅរដ្ឋធានីហាណូយ (Ha Noi)មកនិងរស់នៅទីក្រុង ដាឡាត (Da Lat) ហើយបង្កើតភូមិហាដុង (Ha Dong) និងបានអភិវឌ្ឍជាបណ្តើរ ៗ ក្លាយទៅជាភូមិផ្កាល្បី ៗ ដល់សព្វថ្ងៃនេះ ដូចជា ហាដុង (Ha Dong) ថៃភៀន (Thai Phien) និងវ៉ាន់ថាញ (Van Thanh)។
ការប្រកួតតុបតែងរថយន្តនៅមហោស្រពផ្កា តាមដងផ្លូវនៃទីក្រុង ដាឡាត ( Da lat) ។ រូបថត៖ ថាញ់ហ័រ សម្រស់រ៉ូមែនទិច ប៉ុន្តែមានលក្ខណៈបុរាណដែលបង្ហាញក្នុងសិល្បៈតុបតែងផ្កាស្រស់របស់ប្រជាជនដាឡាត ( Da lat) ។ រូបថត៖ ថាញ់ហ័រ ផ្កា Hydrangeas ដែលជាផ្កាដ៏ល្បីល្បាញនៅទីក្រុង ដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ ភ្ញៀវទេសចរ និង ផ្កាដាឡាត (Da Lat) ។ រូបថត៖ ថាញ់ហ័រ ទស្សនាភូមិផ្កាវ៉ាន់ថាញ់ (Van Thanh) នៃទីក្រុង ដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ ផ្កាស្រស់បានដាក់តាំង លើតុពិធីជប់លៀងដែលបានរៀបចំ តាមរចនាបថបុរាណរបស់ភោជនីយដ្ឋានមួយនៅទីក្រុង ដាឡាត (Da Lat)។ រូបថត៖ ថាញ់ហ័រ ទីក្រុង ដាឡាត (Da Lat) មានភូមិដាំផ្កានិងកសិដ្ឋានដាំផ្កាជាច្រើន ដែលតែងតែបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរ។ រូបថត៖ ថាញ់ហ័រ រូបថត៖ ថាញ់ហ័រ |
មុខរបរដាំផ្កាមិនត្រឹមតែជាមុខរបរចិញ្ចឹមជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កើតទេសភាពថ្មីដ៏ស្រស់ស្អាតសម្រាប់ទីក្រុងដាឡាត (Da Lat) ផងដែរ។ ថ្ងៃនេះប្រសិនបើអ្នកមានឱកាសមកទីក្រុង ដាឡាត (Da Lat) អ្នកនឹងមានការចាប់អារម្មណ៍ពីសម្រស់នៃភូមិដាំផ្កា វាលផ្កា ផ្លូវផ្កា និងសូម្បីតែវីឡាមានសួនផ្កាចម្រុះពណ៌ដែលរីកដុះដាលពេញមួយឆ្នាំ។
ទីក្រុង ដាឡាត (Da Lat) ដែលគេចាត់ទុកដូចជាបទចម្រៀងពិរោះមួយ ទាក់ទាញដោយសម្រស់សាមញ្ញនិងអាថ៌កំបាំងនៃផ្កាប្រជាជននៅទីនេះរួមជាមួយភាពស្រស់ស្អាតនៃផ្កាដែលមកពីតំបន់អាកាសធាតុក្តៅនិងត្រជាក់ល្មម ដូចជា ផ្កាឡាវេនឌ័រ ផ្កា tulips ផ្កា hydrangeas ផ្កា gladiolus ផ្កា carnations ផ្កា violets ផ្កា begonia, ផ្កាកុលាប ផ្កា mimosa, ផ្កាក្ងោកពណ៌ស្វាយ...ជាដើម។ ទីក្រុង ដាឡាត ( Da Lat )ស្ទើរតែផ្ការីកពេញមួយឆ្នាំ ប៉ុន្តែសម្រាប់ប្រភេទផ្កានិមួយៗក៏មានរដូវផ្កាខុសគ្នា ។
ផ្កាបង្ហាញសេចក្តីស្រឡាញ់និងជីវិតរបស់ប្រជាជនទីក្រុង ដាឡាត (Da Lat) ។ ផ្កាមិនត្រឹមតែលេចចេញនៅលើវាលស្មៅក្រអូប នៅតាមដងផ្លូវនៃទីក្រុងភ្នំ ផ្កាក្បែរបង្អួចមិនទាន់បិទជិតនោះទេ ... ប៉ុន្តែផ្កាក៏លេចចេញនៅក្នុងសេចក្តីកំណាព្យ អក្សរសិល្ប៍ តន្ត្រី គំនូរ ស្ថាបត្យកម្ម ផងដែរ។ ... ហើយប្រហែលជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទីក្រុង ដាឡាត (Da Lat) គឺជាទីក្រុងតែមួយគត់ ដែលរៀបចំមហោស្រពផ្កាអន្តរជាតិដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីលើកតំកើងនូវការដាំដុះផ្កានិងលើកកម្ពស់វិស័យផ្កាទៅកាន់ពិភពលោក។
ធ្វើឱ្យសុបិន្ត "ហូឡង់តូច" ក្លាយជាការពិត
ឥឡូវនេះ ទីក្រុងដាឡាត (Da Lat) មានដីប្រហែល ៩,០០០ ហិកតា សម្រាប់ដាំផ្កាដែលផលិតផ្កាជាង ៣,១ ពាន់លានទងជារៀងរាល់ឆ្នាំប៉ុន្តែមានតែ ១០ % នៃចំនួនផ្កាប៉ុណ្ណោះឬប្រហែល ៣១០ លានទងផ្កាបាននាំចេញ។
យោងតាមលោក ង្វៀន វ៉ាន់បាវ (Nguyen Van Bao) អគ្គនាយករង នៃក្រុមហ៊ុន Dalat Hasfarm មូលហេតុមួយដែលធ្វើឲ្យស្ថានភាពនៃការនាំចេញផ្ការបស់ប្រទេសវៀតណាមនិយាយរួមនិងទីក្រុងដាឡាត (Da Lat )និយាយដោយឡែក គឺការផលិតនិងបច្ចេកវិទ្យា បន្ទាប់ពីការប្រមូលផលផ្កាដែលមានកំណត់។ ជាពិសេសបញ្ហានៃការរក្សាកម្មសិទ្ធិពូជផ្កាគឺជា“ បញ្ហាសំខាន់មួយ” ដែលចាំបាច់ដោះស្រាយក្នុងពេលឆាប់ៗនេះ។ សូម្បីតែនៅទីក្រុងដាឡាត(Da Lat) ដែលជា“ រដ្ឋធានី” នៃផ្កានាំចេញរបស់វៀតណាម ចំនួននៃពូជផ្កាបានដាក់ក្នុងផលិតកម្មដែលមានកម្មសិទ្ធិប្រមាណ ២០% ប៉ុណ្ណោះនៅសល់គឺភាគច្រើនជាពូជចាស់ដែលត្រូវបាននាំចេញ ដោយមិនគោរពច្បាប់កម្មសិទ្ធិ។
ដើម្បីទទួលបានប្រភពដើមផ្កាល្អសម្រាប់ផលិតផ្កាដែលនាំចេញជារៀងរាល់ឆ្នាំ ទីក្រុង ដាឡាត (Da Lat) ត្រូវនាំចូលប្រហែល ៥០៩០ លានមើម ដើម មែក និងគ្រាប់ពូជផ្កា ... ពូជផ្កាថ្មីបានសាកល្បងនិង ដាក់ឲ្យការផលិតនិងទីក្រុងខិតខំរហូតដល់ឆ្នាំ ២០៣០ យ៉ាងហោចណាស់ទទួលបាន ៣០% នៃពូជបន្លែនិងផ្កាដែលនឹងឆ្លើយតបនឹងការរក្សាកម្មសិទ្ធិ សម្រាប់ការនាំចេញ។ ៩០% នៃគ្រឹះស្ថាន ដែលផលិតបន្លែ ផ្កា និងរុក្ខជាតិ ឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការផលិតគ្រាប់ពូជបច្ចេកវិទ្យាខ្ពស់។
|
ដើម្បីដោះស្រាយការខ្វះខាតពូជផ្កា សហគ្រាសដាំនិងនាំចេញផ្កាមួយចំនួនរបស់ទីក្រុងដាឡាត (Da Lat) បានស្រាវជ្រាវ លើការផលិតកូនឈើដូចជាក្រុមហ៊ុន PAN-HULIC ក្រុមហ៊ុន Dalat Hasfarm ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រព្រៃផ្កាដាឡាត (Da Lat)… និងទទួលបានជោគជ័យ។
ក្រុមហ៊ុនភាគហ៊ុនជីវសាស្ត្រផ្កាដាឡាត (Da Lat) ត្រូវបានគេចាត់ ទុកថាជា "ធនាគារ"កូនឈើដ៏សំខាន់យនៅក្នុងប្រទេសវៀតណាម។
បច្ចុប្បន្ននេះក្រុមហ៊ុនមានបន្ទប់ពិសោធន៍ជំនាញសម្រាប់ការស្រាវជ្រាវនិងផលិតពូជផ្កាតាមទ្រង់ទ្រាយឧស្សាហកម្មនិងប្រើប្រាស់ វិធីសាស្រ្ត in vitro ។ មន្ទីរពិសោធន៍ត្រូវបានរចនាតាមខ្សែបច្ចេកវិទ្យាទំនើបរបស់បារាំងដែលមានផ្ទៃដីរហូតដល់ ៥,០០០ ម ២ អាចផលិតបាន ២៤ លានកូនឈើ / ឆ្នាំ។ ហេតុដូច្នេះ ក្រុមហ៊ុននេះអាចនាំចេញកូនឈើរាប់សិបលានដើមជារៀងរាល់ឆ្នាំទៅកាន់បណ្តាប្រទេសដែលត្រូវបានគេចាត់ទុកថាជាមហាអំណាចផ្កាដូចជា៖ ប្រទេសហូឡង់ ប្រទេសប៊ែលហ្សិក ប្រទេសនូវែលសេឡង់ ប្រទេសជប៉ុន ប្រទេសអាមេរិក ប្រទេសដាណឺម៉ាក ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង…
នៅដាឡាត (Da Lat) បច្ចុប្បន្ននេះក្រុមហ៊ុន Dalat Hasfarm គឺជាសហគ្រាសមួយដែលកាន់កាប់ចំណែក៩០% នៃការនាំចេញផ្កា។ នេះគឺជាយីហោផ្កាស្រស់មួយក្នុងចំណោមយីហោផ្កាស្រស់ជាច្រើនក្នុងប្រទេសវៀតណាមដែលមានសមត្ថភាពគ្រប់គ្រាន់ដែលឆ្លើយតបនឹងស្តង់ដារតឹងរឹងនៃទីផ្សារនាំចេញផ្កាស្រស់លើពិភពលោក។
បន្ថែមពីការកាន់កាប់ពូជល្អ ៗ រួមគ្នាជាមួយកសិដ្ឋានផ្កាទំនើបជាង ៣២០ ហិកតា ក្រុមហ៊ុន Dalat Hasfarm កំពុងពង្រីកតំបន់ផលិតកម្មរបស់ខ្លួនឥតឈប់ឈរ ដើម្បីធានាការផ្គត់ផ្គង់ដោយភ្ជាប់ជាមួយកសិករជាង ២០០ នាក់ដើម្បីដាំផ្កា។ តាមរយៈការធ្វើបែបនេះជារៀងរាល់ឆ្នាំក្រុមហ៊ុននេះអាចផ្គត់ផ្គងផ្កាជាង ៤៥០ លានមែកផ្កា ២០០ លានទងផ្កា និងថូផ្ការាប់លានជារៀងរាល់ឆ្នាំដែលបានក្លាយជាម៉ាកផ្កាស្រស់ឈានមុខគេមួយនៅអាស៊ី - ប៉ាស៊ីហ្វិក។ ផ្កាស្រស់របស់ក្រុមហ៊ុនផ្កា Dalat Hasfarm បច្ចុប្បន្នបាននាំចេញទៅកាន់ប្រទេសជាង ១០ ហើយត្រូវបានទស្សនាវដ្តី Flower Tech របស់សហរដ្ឋអាមេរិកបោះឆ្នោតនិងជ្រើសរើសជាក្រុមហ៊ុនផលិតផ្កាឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាមួយនឹងជាតិដីបរិបូណ៌ជីវជាតិនិងអាកាសធាតុល្អ ថែមទាំងក្តីសុបិនមិនចេះចប់ ទីក្រុង ដាឡាត (Da Lat) នឹងប្តេជ្ញាក្លាយជាមជ្ឈមណ្ឌលផ្កាដែលនាំចេញរបស់អាស៊ីអាគ្នេយ៍ នៅពេលឆាប់ៗនេះ។ ហេតុដូច្នេះនាំតំបន់ដីដែលធ្លាប់ត្រូវបានគេស្គាល់ថាជា“ Paris តូច” ស្ថិតក្នុងតំបន់ឥណ្ឌូចិនបានក្លាយជា "ប្រទេសហូឡង់តូច" ក្នុងតំបន់នេះ./.