មិត្តភក្តិជាមួយនឹងវៀតណាម
ទីកន្លែងរក្សាការពិតស្តីពីប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa)
អគារតាំងហ្វាងសា (Hoang Sa) បានគណៈកម្មាធិការប្រជាជនស្រុកហ្វាងសា (Hoang Sa) ទីក្រុងដាណាំង រៀបចំពិធីចុះបឋមសិលានៅលើផ្លូវហ្វាងសា (Hoang Sa) (ខណ្ឌសើនត្រា - Son Tra ទីក្រុងដាណាំង) នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ និងបានដាក់ឱ្យដំណើរការសកម្មភាព នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ សំណង់បានបង្កើតប្រឹក្សារចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម WRIGHT (ជប៉ុន) សាងសង់នៅលើតំបន់ដី ដែលមានផ្ទៃដីសរុប១.២៩៦ម៉ែត្រការេ ក្នុងនោះមានផ្ទៃដីសាងសង់ចំនួន៤១២ម៉ែត្រការេ រួមមាន៖ ជាន់ផ្ទាល់ដី១ជាន់ ៣ជាន់ខ្ពស់ខាងលើ កម្ពស់១៨ម៉ែត្រ ដោយមានផ្ទៃក្រឡា១.៨២៤ម៉ែត្រការេ។ ផ្ទៃមុខអគារឆ្ពោះទៅទិសសមុទ្រខាងកើត ជាមួយនឹងប្លុកជាន់ខ្ពស់ដែលបានតុបតែងដោយក្បាច់រចនាមានលទ្ធភាពលេចរូបភាពទង់ក្រហមផ្កាយលឿង ក្រោមពន្លឺចែងចាំងនៃព្រះអាទិត្យ បង្កប់អត្ថន័យទូទាំងប្រទេសតែងឆ្ពោះទៅលើប្រជុំកោះ ទាំងពីរ ហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa) ជាទីស្រឡាញ់នៃមាតុប្រទេស។
អគារតាំងហ្វាងសា (Hoang Sa) ជាទីកន្លែងតាំងរបៀបរៀបរយ មានប្រព័ន្ធឯកសារ រូបភាពចលនា និងអចលនាស្តីពីប្រវត្តិសាស្រ្ត គតិយុត្ត ទីតាំងភូមិសាស្រ្តធម្មជាតិ រដ្ឋបាលជាដើម នៃប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa) ផ្អែកលើខឿនបច្ចេកវិទ្យាតាំងពហុមធ្យោបាយ ទំនើប។
អគារតាំងហ្វាងសា (Hoang Sa) ជាទីកន្លែងរក្សានូវការពិតដែលមិនអាចប្រកែកបានអំពីប្រជុំកោះហ្វាងសា (Hoang Sa) របស់វៀតណាម។ រូបថត៖ ថាញហ្វ័រ
![]()
ភ្ញៀវទេសចរស្តែងពីភាពមោទនៈ ពេលបានអញ្ជើញមកទស្សនា ស្វែងយល់អំពីប្រវត្តិសាស្រ្តប្រជុំកោះហ្វាងសា ̣(Hoang Sa) របស់វៀតណាម នៅអគារតាំងហ្វាងសា (Hoang Sa) ។ រូបថត៖ ថាញហ្វ័រ
បង្គោលអធិបតេយ្យប្រជុំកោះហ្វាងសា (Hoang Sa) បានបង្ហាញយ៉ាងប្រណីតនៅទីកណ្តាលនៃអគារតាំងហ្វាងសា (Hoang Sa) ។ រូបថត៖ ថាញហ្វ័រ
ភ្ញៀវទេសចរទស្សនាបរិយាកាសតាំងឯកសារគតិយុត្ត ដែលពាក់ព័ន្ធដល់អធិបតេយ្យភាពប្រជុំកោះហ្វាងសា (Hoang Sa) របស់វៀតណាម។ រូបថត៖ ថាញហ្វ័រ
![]()
ភ្ញៀវទេសចរទស្សនាទម្រង់រូបភាពទូកក្តោងសម្រាប់ធ្វើដំណើរទៅកាន់ប្រជុំកោះហ្វាងសា (Hoang Sa) របស់វៀតណាម កាលពីសតវត្សរ៍ទី១៧។ រូបថត៖ ថាញហ្វ័រ
![]()
ទូតាំងឯកសារច្បាប់ចម្លងនៃសៀវភៅ ចូវបានត្រេវង្វៀន ̣(Chau ban Trieu Nguyen) (ឯកសាររដ្ឋបាលដែលស្តេចនៃរាជការង្វៀនបានអនុម័តដោយផ្ទាល់) អំពីអធិតេយ្យភាពប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa) របស់វៀតណាម។ រូបថត៖ ថាញហ្វ័រ
![]()
គ្រឿងជលផលពិសេសដែលបាននេសាទ នៅប្រជុំកោះហ្វាងសា (Hoang Sa)។ រូបថត៖ ថាញហ្វ័រ
![]()
បរិយាកាសតាំង ឧទ្ទេសនាមរូបភាព អំពីសកម្មភាពរបស់វៀតណាម នៅប្រជុំកោះហ្វាងសា (Hoang Sa) ដំណាក់កាល ១៨៥៨ - ១៩៤៥។ រូបថត៖ ថាញហ្វ័រ
|
បរិយាកាសតាំង នៅអគារបានចែកជា៩ប្រធានបទសំខាន់ ជាមួយឯកសារនិងភស្តុតាងរស់រវើកផ្សេងរាប់ពាន់ រួមមាន៖ ទី១ ទីតាំងភូមិសាស្រ្តនិងលក្ខណៈធម្មជាតិ, ទី២ ប្រជុំកោះហ្វាងសា (Hoang Sa) ក្នុងក្បូនខ្នាតបុរាណរបស់វៀតណាមមុនសម័យរាជការង្វៀន (Nguyen), ទី៣ ប្រជុំកោះហ្វាងសា (Hoang Sa) នៅក្នុងក្បូនខ្នាតបុរាណវៀតណាម នាសម័យរាជការង្វៀន (Nguyen), ទី៤ ឯកសាររបស់ចិននិងលោកខាងលិច ជាតឹកតាងអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះហ្វាងសា (Hoang Sa), ទី៥ អធិបតេយ្យភាពរបស់វៀតណាម នៅលើប្រជុំកោះហ្វាងសា (Hoang Sa) ដំណាក់កាល១៩៥៤ - ១៩៧៤, ទី៧ ឯកសារគ្រប់គ្រងរដ្ឋចំពោះប្រជុំកោះហ្វាងសា (Hoang Sa) ចាប់ពីឆ្នាំ១៩៧៥ មកដល់សព្វថ្ងៃ, ទី៨ ប្រជុំកោះហ្វាងសា (Hoang Sa) ជាមួយនឹងពិភពលោក - ពិភពលោកជាមួយនឹងប្រជុំកោះហ្វាងសា (Hoang Sa), ទី៩ប្រជុំហ្វាងសា (Hoang Sa) និងសាក្សីប្រវត្តិសាស្រ្ត។
សន្លឹករូបថតនីមួយ រាល់ទំព័រឯកសារ រាល់ផ្ទាំងផែនទី រាល់វត្ថុតាងជាដើម។ល។ បានតាំងនៅអគារតាំងហ្វាងសា (Hoang Sa) មិនត្រឹមតែមានតម្លៃខាងប្រវត្តិសាស្រ្ត គតិយុត្ត និងជាភស្តុតាងមិនអាចប្រកែកបាន អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះទាំងពីរហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa) នៅទាំងជារតនវត្ថុពិសិដ្ឋដែលមានកម្លាំងបំផុសមោទនភាព ឆន្ទៈ និងកម្លាំង នៃប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេសជាង១០០លាននាក់ ចំពោះការរក្សានិងការពារសមុទ្រកោះញើសឈាមនៃស្រុកកំណើត។
ឧទាហរណ៍ដូចវត្ថុតាងសៀវភៅឈើ “ដាយណាមធឹកឡុកតៀនបៀន -Dai Nam Thuc Luc Tien Bien” (កម្រងនយោបាយប្រវត្តិនៃរាជការង្វៀន - Nguyen) ទំព័រលេខ២៤ សៀវភៅក្បាលទី១០ តាំងនៅអគារតាំងហ្វាងសា (Hoang Sa) ដែលមានខ្លឹមសារចែងច្បាស់ថា៖ “ឆ្នាំ១៧៥៤ រដូវស្លឹកឈើជ្រុះ ខែ៧ ប្រជាជនក្រុមហ្វាងសា (Hoang Sa) នៅខេត្តក្វាងង៉ាយ (Quang Ngai) ជិះទូកចេញទៅប្រជុំកោះហ្វាងសា (Hoang Sa) ជួបខ្យល់បក់បោករសាត់ចូលដែនកោះ ហៃណានប្រទេសឈិង។ ទេសាភិបាលខេត្តនៃប្រទេសឈិង បានផ្តល់គ្រឿងបរិក្ខារប្រើប្រាស់រួចឱ្យវិលត្រឡប់វិញ។ ស្តេចក្រាញ់បង្គាប់សរសេរសំបុត្រអំណរគុណ។ នៅលើសមុទ្រ វិលត្រឡប់មកឃុំអានវិញ (An Vinh) ស្រុកប៊ិញសើន (Binh Son) ខេត្តក្វាងង៉ាយ (Quang Ngai) ឆ្លងកាត់ឆ្នេរខ្សាច់គម្លាតគ្នាចំនួន១៣០ ឬដើរផ្លូវចម្ងាយមួយថ្ងៃ ឬឆ្លងកាត់ប៉ុន្មានយាម អូសបន្លាយមិនដឹងប៉ុន្មានយោជន៍ ទម្លាប់ហៅ “វ៉ានលីទ្រឿងសា (Van Ly Truong Sa) - ទ្រឿងសា (Truong Sa ) រាប់រយយោជន៍”។ នៅលើឆ្នេរមានអណ្តូងទឹកសាប។ គ្រឿងសមុទ្រមានឈ្លើងសមុទ្រ សត្វក្រាស ខ្យង កន្ធាយជាដើម។ល។ ពិធីបង្កើតក្រុមហ្វាងសា (Hoang Sa) ចំនួន៧០នាក់ ជាប្រជាជនឃុំអាវិញ (An Vinh) រៀងរាល់ឆ្នាំ ដល់ខែ៣ ជិះទូកធ្វើដំណើរប្រហែលបីយប់បីថ្ងៃ គឺទៅដល់ឆ្នេរខ្សាច់ស្វែងរើសវត្ថុ ដល់ខែ៨ ត្រឡប់យកទៅប្រគល់ជូន។ នៅមានក្រុមបាក់ហាយ (Bac Hai) ជាអ្នកភូមិទឺចាញ់ (Tu Chanh) ខេត្តប៊ិញធ្វឹន (Binh Thuan) ឬឃុំកាញយឿង Canh Duong) បង្គាប់ឱ្យជិះទូកធ្វើដំណើរទៅកាន់ស្រុកបាក់ហាយ (Bac Hai) កោនឡោន (Con Lon) ដើម្បីស្វែងរើសវត្ថុ ក្រុមនេះក៏នៅក្រោមការគ្រប់គ្រង នៃក្រុមហ្វាងសា (Hoang Sa)”។
ឬឯកសារចម្លងពីសៀវភៅឈើទំព័រលេខ៦ សៀវភៅលេខទី៥០ នៃកម្រងសៀវភៅ“ដាយណាមធឹកឡុកចិញបៀនដេញ៉ឺតគី - Dai Nam Thuc Luc Chinh Bien De Nhat Ky” (កម្រងប្រវត្តិនយោបាយនៃរាជការង្វៀន - Nguyen) ក៏មានខ្លឹមសារចែងច្បាស់ថា៖ ខែ២ឆ្នាំកុរ ស្តេចយ៉ាឡុង (Gia Long) ឆ្នាំទី១៤ (១៨១៥) ស្តេចបង្គាប់ក្រុមហ្វាងសា (Hoang Sa) គឺពួកផាម ក្វាងអាញ (Pham Quan Anh) ចេញទៅប្រជុំកោះហ្វាងសា ស្ទាបស្ទង់រកផ្លូវសមុទ្រ”។
រូបផែនទីគូររូបភាពទីតាំងខេត្តក្វាងង៉ាយ (Quang Ngai) ក្នុងកម្រងសៀវភៅ “ធៀនហាបានដូ - Thien Ha Ban Do” (ផែនទីក្រោមមេឃ) និពន្ធឡើងនៅសម័យរាជការឡេ (Le) (សតវត្សរ៍ទី១៨) បានតាំងនៅអគារតាំងហ្វាងសា (Hoang Sa)។ ក្នុងផ្នែកសម្រង់បង្ហាញនៅខាងលើផែនទីនេះ មានពណ៌នាស្ថាននាម “បាយកាតវ៉ាន - Bai Cat Vang” (ឆ្នេរខ្សាច់លឿង) (សរសេរដោយអក្សរហាន) នៅលំហសមុទ្រខេត្តក្វាងង៉ាយ (Quang Ngai)។ ពីពាមសមុទ្រដាយចេម (Dai Chiem) រហូតដល់ពាមសមុទ្រ ក្វៀតម៉ុង (Quyet Mong) រាល់ពេលមានខ្យល់នៅទិសនិរតី គឺនាវាទិសខាងក្នុងនឹងរសាត់ចូលមកទីនេះ ពេលមានខ្យល់ឦសាន គឺនាវាធ្វើដំណើរក៏រសាត់មកទីនេះដែរ ហើយសុទ្ធតែត្រូវស្លាប់ដោយស្រេកឃ្លាន ទុកចោលនូវទ្រព្យសម្បត្តិនៅទីនេះ។ រៀងរាល់ឆ្នាំ នាខែចុងរដូវរងារ មាននាវាចំនួន១៨គ្រឿង ធ្វើដំណើរទៅកាន់ទីនោះ ប្រមូលយកមាសប្រាក់។ ធ្វើដំណើរពីពាមសមុទ្រដាយចេម (Dai Chiem) មកដល់ទីនេះ ត្រូវចំណាយពេលមួយថ្ងៃកន្លះ ពីពាមសមុទ្រកាញសា (Canh Sa) មកដល់ទីនេះ ក៏ត្រូវចំណាយពេលមួយថ្ងៃកន្លះ ទើបមកដល់ដែរ។ល។រូបថត៖ ថាញហ្វ័រ បរិយាកាសតាំងពិព័រណ៍ ឧទ្ទេសនាមរូបភាព អំពីសកម្មភាពរបស់វៀតណាម នៅប្រជុំកោះហ្វាងសា (Hoang Sa) ដំណាក់កាល ១៨៥៨ - ១៩៤៥។ រូបថត៖ ថាញហ្វ័រ បរិយាកាសតាំងពិព័រណ៍ ឧទ្ទេសនាម អំពីសិទ្ធិនិងមុខងារសកម្មភាព នៃក្រុមសមុទ្រហ្វាងសា (Hoang Sa) បង្កើតដោយរាជអំណាចស្តេចក្រាញ់ង្វៀន (Nguyen) ខាងក្នុង ចាប់ពីសតវត្សរ៍ទី១៧។ រូបថត៖ ថាញហ្វ័រ ![]() ភ្ញៀវទេសចរទស្សនានិងស្តាប់ឧទ្ទេសនាម អំពីឯកសារបុរាណបញ្ជាក់អធិបតេយ្យភាពប្រជុំកោះហ្វាងសា (Hoang Sa) របស់វៀតណាម។ រូបថត៖ ថាញហ្វ័រ បរិយាកាសតាំងពិព័រណ៍ ឧទ្ទេសនាមអធិបតេយ្យភាពប្រជុំកោះហ្វាងសា(Hoang Sa) របស់វៀតណាម តាមរយៈផែនទីនិងក្បូនខ្នាតបុរាណនាសម័យរាជការង្វៀន (Nguyen) (១៨០២ - ១៩៤៥)។ រូបថត៖ ថាញហ្វ័រ កម្មាភិបាលអគារតាំងហ្វាងសា (Hoang Sa) ឧទ្ទេសនាមអំពីតំបន់សមុទ្រ កោះ ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ រូបថត៖ ថាញហ្វ័រ |
ឬនៅលើផែនទីគូររូបភាពទីតាំងខេត្តក្វាងង៉ាយ (Quang Ngai) ក្នុងកម្រងសៀវភៅ “ធៀនហាបានដូ - Thien Ha Ban Do” (ផែនទីក្រោមមេឃ) និពន្ធឡើងនៅសម័យរាជការឡេ (Le) (សតវត្សរ៍ទី១៨) បានតាំងនៅអគារតាំងហ្វាងសា (Hoang Sa)។ ក្នុងផ្នែកសម្រង់បង្ហាញនៅខាងលើផែនទីនេះ មានពណ៌នាស្ថាននាម “បាយកាតវ៉ាន - Bai Cat Vang” (ឆ្នេរខ្សាច់លឿង) (សរសេរដោយអក្សរហាន) នៅលំហសមុទ្រខេត្តក្វាងង៉ាយ (Quang Ngai)។ ពីពាមសមុទ្រដាយចេម (Dai Chiem) រហូតដល់ពាមសមុទ្រ ក្វៀតម៉ុង (Quyet Mong) រាល់ពេលមានខ្យល់នៅទិសនិរតី គឺនាវាទិសខាងក្នុងនឹងរសាត់ចូលមកទីនេះ ពេលមានខ្យល់ឦសាន គឺនាវាធ្វើដំណើរក៏រសាត់មកទីនេះដែរ ហើយសុទ្ធតែត្រូវស្លាប់ដោយស្រេកឃ្លាន ទុកចោលនូវទ្រព្យសម្បត្តិនៅទីនេះ។ រៀងរាល់ឆ្នាំ នាខែចុងរដូវរងារ មាននាវាចំនួន១៨គ្រឿង ធ្វើដំណើរទៅកាន់ទីនោះ ប្រមូលយកមាសប្រាក់។ ធ្វើដំណើរពីពាមសមុទ្រដាយចេម (Dai Chiem) មកដល់ទីនេះ ត្រូវចំណាយពេលមួយថ្ងៃកន្លះ ពីពាមសមុទ្រកាញសា (Canh Sa) មកដល់ទីនេះ ក៏ត្រូវចំណាយពេលមួយថ្ងៃកន្លះ ទើបមកដល់ដែរ។ល។
រំលឹកឡើងដូចនេះ ដើម្បីសឱ្យឃើញថា ឧទាហរណ៍នៅខាងលើបំផុត ជាមួយនឹងឯកសារផ្សេង សព្វថ្ងៃកំពុងបានរក្សាទុកនៅអគារតាំងហ្វាងសា (Hoang Sa) ជាភស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្តមិនអាចប្រកែកបាន អំពីអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa)។
អាចនិយាយថា អគារតាំងហ្វាងសា (Hoang Sa) ជារបរវប្បធម៌ ប្រវត្តិសាស្រ្តមួយ មានអត្ថន័យនយោបាយពិសេស។ នេះជាទីកន្លែងតាំងពិព័រណ៍ ឧទ្ទេសនាម និងឃោសនាដល់មហាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ នូវព័ត៌មាន ឯកសារ រូបភាពរស់រវើក តម្លៃអំពីបទដ្ឋានរុករក បង្កើត និងការពារអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះហ្វាងសា (Hoang Sa) និងទ្រឿងសា (Truong Sa)៕
អត្ថបទនិងរូបថត៖ ថាញហ្វ័រ