• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ត្រជាក់ភ្នែកជាមួយពីធីដង្ហែក្បួនព្យុហយាត្រាក្នុងពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ មើលពីលើដំបូលវិមានឯករាជ្យ

 

នាព្រឹកថ្ងៃទី៣០ មេសា ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ - ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រទេស ជាមួយនឹងមោទនភាពដ៏ធំធេងរបស់ប្រជាជនវៀតណាមទាំងមូល បន្ទាប់ពីពាក់កណ្តាលសតវត្សនៃសន្តិភាព - ឯករាជ្យ - បង្រួបបង្រួមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកថ្នាក់ជាតិនៅទីក្រុងហូជីមិញ។ ដោយមានសកម្មភាពចម្រុះជាមួយពិធីដង្ហែក្បួន និងក្បួនព្យុហយាត្រា ។

នាព្រឹកថ្ងៃទី៣០ មេសា ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ - ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកសាង និងការពារប្រទេស ជាមួយនឹងមោទនភាពដ៏ធំធេងរបស់ប្រជាជនវៀតណាមទាំងមូល បន្ទាប់ពីពាក់កណ្តាលសតវត្សនៃសន្តិភាព - ឯករាជ្យ - បង្រួបបង្រួមត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកថ្នាក់ជាតិនៅទីក្រុងហូជីមិញ។ ដោយមានសកម្មភាពចម្រុះជាមួយពិធីដង្ហែក្បួន និងក្បួនព្យុហយាត្រា ។

ពិធីអបអរសាទរខួបលើកទី៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ បានប្រារព្ធឡើងនៅផ្លូវ លេយួន (Le Duan) ខណ្ឌ​ទី១ ទីក្រុង ហូជីមិញ ប្រវែងជិត ២គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្លោងទ្វារធំនៃវិមានឯករាជ្យទៅកាន់សួនសត្វ ថាវកឹមវៀន (Thao Cam Vien) ដែលជាតំបន់សំខាន់មួយសម្រាប់ពិធីនេះ ដោយមានឆាកសម្តែង និងការរៀបចំសកម្មភាពបើក ការដង្ហែរក្បួនព្យុហយាត្រាចាប់ផ្តើមនៅទីនេះ។

ពីខាងលើវិមានឯករាជ្យ ពិធីនេះបានប្រារព្ធឡើងប្រកបដោយភាពឱឡារិក និងអស្ចារ្យ កាន់តែពេញលេញ និងគ្រប់ជ្រុងជ្រោយ ទាំងទ្រង់ទ្រាយ ទាំងសកម្មភាពសំខាន់ៗ នៃពិធីនេះ។ បរិយាកាសរីករាយរបស់ទស្សនិកជន ដែលឈរនៅសងខាងនៃផ្លូវ លេយួន (Le Duan) ក៏ស្រស់ស្អាត គ្របដណ្តប់ដោយផ្កា និងម្លប់ដើមឈើ។

យើងនឹងទស្សនាឡើងវិញនូវរូបភាពនៃពិធីអបអរសាទរខួប៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ដែលអនុវត្តដោយអ្នកសារព័ត៌មាន ឡេមិញ  (Le Minh) - កាសែតរូបភាពវៀតណាម មានកិត្តិយសបានថតពីលើដំបូលវិមានឯករាជ្យ៕

 

អត្ថបទនិងរូបភាព៖ ឡេមិញ / VNP

ទីក្រុងដាណាង ឈានទៅរកការលុបបំបាត់ IUU

ទីក្រុងដាណាង ឈានទៅរកការលុបបំបាត់ IUU

ទីក្រុងដាណាង ឈានទៅរកការលុបបំបាត់ IUU ជាតំបន់មួយដែលមានការផ្គត់ផ្គង់គ្រឿងសមុទ្រ នៅឯលំហសមុទ្រ ក្នុងប្រទេសវៀតណាម ទីក្រុងឆ្នេរសមុទ្រស្ថិត​នៅភាគកណ្តាលនេះកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការទប់ស្កាត់នឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) និងលើកកម្ពស់ការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព ចាប់ពីដើមឆ្នាំ ២០២៦។

Top