ដើម្បីពង្រាយសេចក្តីសម្រេចចិត្តនេះ ខេត្តក្វាងនិញ (Quang Ninh) បានពិពិធកម្មនូវរូបភាពវិនិយោគ ទាក់ទាញប្រភពកម្លាំងមកពីរាល់សមាសភាពសេដ្ឋកិច្ច ពិសេសគឺការចូលរួមនៃវិនិយោគិន ផ្តោតលើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋរចនាសម្ពន្ធគមនាគមន៍ ដោយមានសរុបប្រភពដើមទុនវិនិយោគជាង១០.០០០ប៊ីលានដុង។ ក្នុងនោះប្រភពវិនិយោគទុនមកពីថវិការជាតិជាង១០.០០០ប៊ីលានដុង និង ប្រភពទុនសង្គមូបនីយកម្មជិត២០.០០០ប៊ីលានដុង។
ទទួលបន្ទុករៀបចំឆ្នាំទេសចរណ៍ជាតិ២០១៨ ខេត្តក្វាងនិញ (Quang Ninh)លើកដំបូងទទួលភ្ញៀវទេសចរជាង១២លាននាក់ ចំណូលបាន២៤ពាន់ប៊ីលានដុង។ |
ជាពិសេស គម្រោងការគមនាគមន៍កម្រិតលំដាប់អន្តរជាតិទាំងបី ដែលមានសរុបកម្រិតវិនិយោគប្រហែល២៥.០០០ដុង រួមមាន ផ្លូវល្បឿនលឿនហាឡុង - វឹនដូន (Ha Long – Van Don) ផែអាកាសយានដ្ឋានអន្តរជាតិវឹនដូន (Van Don) កំពង់ផែភ្ញៀវអន្តរជាតិ ហងហ្គៃ (Hon Gai) ដាក់ឱ្យអាជីវកម្មព្រមគ្នា។
គម្រោងការផ្លូវល្បឿនលឿន ហាងឡុង - វឹនដូន (Ha Long – Van Don) នឹងតភ្ជាប់ត្រីកោណអភិវឌ្ឍន៍សេដ្ឋកិច្ច ហាណូយ - ហាយភង់ (Hai Phong) ខេត្តក្វាងនិញ (Quang Ninh) ដើម្បីជំរុញទំនាក់អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភូមិភាគខាងជើង។ នេះក៏ជាគម្រោងការហេដ្ឋរចនាសម្ពន្ធបើកផ្លូវសំខាន់សម្រាប់កម្លាំងចលករអភិវឌ្ឍន៍ថ្មី នៃតំបន់សេដ្ឋកិច្ចវឹនដូន (Van Don)។.
![]() ដងផ្លូវល្បឿនលឿន ហាឡុង - វឹនដូន (Ha Long – Van Don) (ខេត្តក្វាងនិញ - Quang Ninh) មានសរុបដើមទុនវិនិយោគប្រហែល១៤.០០០ប៊ីលាន មានប្រវែងប្រហែលជិត៦០គីឡូម៉ែត្រ រចនាសម្រាប់ល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានទ្រទ្រាយ៤គន្លងឡានបើកបរ និង ពីរគន្លងសម្រាប់ឈប់ជាបន្ទាន់។ នេះជាដងផ្លូវល្បឿនលឿងមួយក្នុងចំណោមល្បឿនលឿនសំខាន់ មានតួនាទីសំខាន់ជំរុញសេដ្ឋកិច្ច សង្គម នៃខេត្តក្វាងនិញ (Quang Ninh)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ផែអាកាសយានដ្ឋានអន្តរជាតិ វឹនដូន (Van Don) ខេត្តក្វាងនិញ (Quang Ninh) ជាព្រលានយន្តហោះវិនិយោគកសាងដោយឯកជនដំបូងបង្អស់របស់វៀតណាម ដោយមានសម្ពន្ធក្រុមហ៊ុន Sun Group វិនិយោគតាមទម្រង់រូបភាព BOT (វិនិយោគ អាជីវកម្ម ផ្ទេរប្រគល់ជូន) ដោយមានកម្រិតវិនិយោគប្រហែល៧.៧០០ប៊ីលានដុង។ រូបថត៖ វ៉ានឌឹក/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() នាវាពាក់ឈ្មោះ Celebrity Millennium ចំណុះក្រុមហ៊ុននាវាសមុទ្រ Royal Caribbean Cruise Lines របស់អាមេរិក ចេញដំណើរពីហុងកុង (ចិន) នាំអតិថិជនជាង២.០០០នាក់ និង ក្រុមនាវឹកគ្រប់សញ្ជាតិជិត១.០០០នាក់ អញ្ជើញមកទស្សនានៅឈូងសមុទ្រហាឡុង (Ha Long) និង ទេសចរណ៍គ្រប់កន្លែងនៅខេត្តក្វាងនិញ (Quang Ninh) ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ផ្លូវល្បឿនលឿនហាឡុង (Ha Long) - ហាយភង់ (Hai Phong) បានកាត់បន្ថយចន្លោះចម្ងាយ និង ពេលវេលធ្វើដំណើររវាងទីក្រុងហាឡុង (Ha Long) (ខេត្តក្វាងនិញ - Quang Ninh) ហាយភង់ (Hai Phong) និងក្រុងហាណូយ។ ផ្លូវល្បឿនលឿនហាឡុង (Ha Long) - ហាយភង់ (Hai Phong) មានប្រវែងបណ្តោយទាំងអស់គឺ២៤.៦គីឡូម៉ែត្រ រួមមានផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងហាយភង់ (Hai Phong) និងស្ពានបាចដាំង (Bach Dang)។ ក្នុងនោះ ស្ពានបាចដាំង (Bach Dang) មានសរុបកម្រិតដើមទុនវិនិយោគ៧.៦០០ប៊ីលានដុង ជាស្ពានខ្សែកាប់មួយក្នុងចំណោមខ្សែកាប់ មានបួនតួស្ពានធំបំផុតវៀតណាម។ រូបថត៖ ទ្រុងង្វៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ (Quang Ninh) ង្វៀន ឌឹកឡុង (Nguyen Duc Long) ទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារសារព័ត៌មាន បានអញ្ជើញមកចូលរួមសន្និសីទគណៈកម្មការប្រតិបត្តិការរៀបចំ នៃទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វីក(OANA) លើកទី៤៤ ទៅទស្សនាបេតិកភណ្ឌ - អច្ឆរិយធម្មជាតិពិភពលោកឈូងសមុទ្រហាឡុង (Ha Long) (ខេត្តក្វាងនិញ (Quang Ninh)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() តឹនកាង (Tan Cang) - ផែហាយភង់ (Hai Phong) ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែ មានឧបករណ៍ទំនើបបំផុត នៅតំបន់ឧបទ្វីបឌិញវូ (Dinh Vu) - ហាយភង់ (Hai Phong)។ រូបថត៖ អានដាំង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កំពង់ផែឌិញវូ (Dinh Vu) ជាកំពង់ផែសមុទ្រដំបូងនៅហាយភង់ (Hai Phong) មានគ្រប់លក្ខណៈបច្ចេកទេសអនុសញ្ញាតឱ្យនាវាមានចំណុះ២០,០០០តោន ចេញចូលយកទំនិញ សមស្របនឹងផែនការលម្អិតក្រុមកំពង់ផែសមុទ្រនៅទិសខាងជើង កំណត់ឆ្ពោះដល់ឆ្នាំ២០២០។ រូបថត៖ អានដាំង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() កំពង់ផែ container អន្តរជាតិហាយភង់ (Hai Phong) ជាកំពង់ផែទឹកជ្រៅ ដំបូងនៃតំបន់សេដ្ឋកិច្ចសំខាន់នៅទិសខាងជើង មានសមត្ថភាពទទួលនាវា container កម្លាំងដឹកជញ្ជូន១៤.០០០ TEU នាវាសរុបមានទម្ងន់ឡើងដល់១៦០.០០០ DWT យកទំនិញនៅកំពង់ផែ។ រូបថត៖ អានដាំង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ![]() ភ្ញៀវទេសចរក្នុងប្រទេស និង អន្តរជាតិទស្សនា សម្រាកនៅកោះកាតបា(Cat Ba) ទីក្រុងហាយភង់ (Hai Phong)។ រូបថត៖ អានដាំង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
គម្រោងការផែអាកាសយានដ្ឋានអន្តរជាតិវឹនដូន (Van Don) ជាផែអាកាសយានដ្ឋានដំបូងបង្អស់លើទូទាំងប្រទេស បានកសាងតាមរូបភាព BOT។ នេះមិនមែនជា “ទ្វារលំហមេឃា” ថ្មី សម្រាប់ខេត្តក្វាងនិញ (Quang Ninh) នៅទាំងចាត់ទុកជាសំណង់គំរូ នៃវិស័យគមនាគមន៍ដឹកជញ្ជូនវៀតណាម សាកល្បងដំបូងនូវទម្រង់រូបភាពឯកជនវិនិយោគព្រលានយន្តហោះ បើកជូនដំណាក់កាលអភិឌ្ឍន៍ព្រលានយន្តថ្មីនៅទូទាំងប្រទេស។
ថ្មីនេះ កំពង់ផែភ្ញៀវអន្តរជាតិហងហ្គៃ (Hon Gai) ទទួលជើងដំណើរនាវាដំបូងចំណត់នៅកំពង់ផែ។ សំណង់មានសមត្ថភាពទទួលប្រភេទនាវាភ្ញៀវទំនើបបំផុតលើពិភពលោក ទទួលនាវាភ្ញៀវទំនើបចំនួនពីរព្រមគ្នា មានទម្ងន់ឡើងដល់២២៥.០០០ GT កម្លាំងដឹកជញ្ជូនភ្ញៀវនៃនាវានីមួយៗឡើងដល់៦.៥០០នាក់។ ជាមួយនឹងកំពង់ផែនទំនើប ប្រភេទនាវាភ្ញៀវអន្តរជាតិអញ្ជើញមកឈូងសមុទ្រហាឡុង (Ha Long) មិនចាំបាច់ចំណត់នៅឆ្ងាយ ភ្ញៀវទេសចរក៏ចាំបាចឆ្លងចុះមកត្រាំងដោយមធ្យោបាយទន់ខ្សោយ ខាត់ពេលវេលាផង អសុវត្ថិភាពដូចមុនផង។ នេះក៏ជាកំពង់ផែនាវាភ្ញៀវសមុទ្រជំនាញដំបូងរបស់វៀតណាម។
ឆ្នាំ២០១៨ កំពង់ផែហាយភង់ (Hai Phong) សម្រេចបរិមាណទំនិញដឹកជញ្ជូនប្រមាណជាង៣២លានតោន សរុបប្រាក់ចំណូលជាង២ពានប៊ីលានដុង បន្តរក្សតួនាទីកំពង់ផែសមុទ្រឈានមុខនៅតំបន់ភូមិភាគខាងជើងវៀតណាម។ |
ហាយភង់ (Hai Phong) ចាប់ផ្តើមកសាងកំពង់ផែឡាចហ្វៀន (Lac Huyen)នៅឆ្នាំ២០១៣ ថវិកាចំណាយឡើងដល់មួយប៊ីលានអាមេរិក។ ពេលដំណាក់កាលដំបូងធ្វើបានសម្រេចនៅខែឧសភា ឆ្នាំ២០១៨ កំពង់ផែមានកម្លាំងធ្វើប្រព្រឹត្តិកម្មប្រហែល ៣០០.០០០ container ២០-feet (TEUs)។ តួលេខនេះ នឹងកើនឡើងប្រហែល ២ ទៅដល់ ៣លាន TEUs នៅឆ្នាំ២០១៩ ពេលលទ្ធភាពកើនឡើង។
ផ្សំនឹងពលានុភាពនៃកំពង់ផែសព្វថ្ងៃ ហាយភង់ (Hai Phong) នឹងមានសមត្ថភាពធ្វើប្រព្រឹត្តិកម្មប្រហែល ៥លាន TEUs។ ប្រការនោះ លើកកម្ពស់ពលានុភាពនៃទីក្រុងឆាំឆាស្មើនឹងកំពង់ផែរបស់ទីក្រុងហូជីមិញ ទីកន្លែងធ្វើប្រព្រឹត្តិកម្ម ៥,៩៤លាន TEUs នាឆ្នាំ២០១៨។
គម្រោងហេដ្ឋារចនាសម្ពន្ធផ្សេង ក៏កំពុងពង្រាយដើម្បីបំពេញបន្ថែមជូនគម្រោងការកំពង់ផែហាយភង់ (Hai Phong)។ ផ្លូវល្បឿនលឿនមួយថ្មីតភ្ជាប់ទីក្រុងកំពង់ផែនឹងទីក្រុងហាណូយ កាត់បន្ថយពេលវេលាទៅមកចុះពាក់កណ្តាល នៅតែ៩០នាទី។ ដងផ្លូវល្បឿនលឿនមួយផ្សេងទៅកាន់ខេត្តក្វាងនិញ (Quang Ninh) ទីកន្លែងមានច្រើនរោងចក្រ នៃក្រុមហ៊ុនជប៉ុន នឹងបើកទ្វារនៅឆ្នាំនេះ។
នាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ឱ្យដឹងថា កំពង់ផែឡាចហ្វៀន (Lac Huyen) រក្សាតួនាទីស្នូលក្នុងយុទ្ធសាស្រ្តផ្លូវទឹករបស់វៀតណាម។ ភូមិភាគខាងជើងវៀតណាម កំពុងសន្សឹមក្លាយជាមជ្ឈមណ្ឌលផលិតមួយសម្រាប់វិស័យម៉ាស៊ីនឧបករណ៍អេឡិចត្រូនិច ឡាន និង ប្រាកដប្រជា។ Samsung Electronics បានបង្កើតរោងចក្រផលិតទូរសព្ទក្នុងតំបន់នោះ។ តំបន់ឧស្សាហកម្មជិតឡាចហ្វៀន (Lac Huyen) បានទាក់ទាញក្រុមហ៊ុនប្រហែល៨០ក្រុមហ៊ុនក្នុងនិងក្រៅប្រទេស៕
អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម