ឃុំតាសួ (ស្រុកបាក់អៀន - Bac Yen ខេត្តសើនឡា - Son La) ទាក់ទាញភ្ញៀវទេសចរ ធ្វើដំណើរមកទស្សនាសម្រស់ពិសេស ដែលធម្មជាតិប្រទានជូន តំបន់ដីនេះគឺ ឋានសួគ៌ពពក ដើមតែ shan Tuyet ដែលមានអាយុរាប់រយឆ្នាំ និងវប្បធម៌ដើមកំណើតនៃជនជាតិម៉ុង (Mong)។
ឃុំតាសួនៅចម្ងាយពីទីរួមស្រុកបាក់អៀន (Bac Yen) ប្រហែល១៥គីឡូម៉ែត្រ ប៉ុន្តែត្រូវធ្វើដំណើរឆ្លងកាត់ចង្កេះភ្នំខ្ពស់ ផ្លូវកែងគ្រោះថ្នាក់នៃផ្លូវស្រុកលេខ១១២ ដែលសាងជាប់នឹងខ្នងភ្នំ ចង្កេះភ្នំ បត់បែនឆ្ពោះទៅកាន់កំពូលភ្នំតាសួ។ ស្ថិតនៅកម្ពស់ជាង១៥០០ម៉ែត្រការេ បើប្រៀបនឹងកម្រិតទឹកសមុទ្រ ឃុំតាសួមានព្រៃភ្នំដ៏មហិមា ទីនេះនៅល្បីឈ្មោះដោយទេសភាពឋានសួគ៌ពពកស្រស់ស្អាត ក្រោមពន្លឺរស្មីចែកចាំងនៃពេលព្រឹកព្រលឹម នារដូវរងា។
ជ្រលងភ្នំពពកតាសួ ពេលអរុណរះ។ រូបថត៖ ទ្រីញប៊ូរដូវផ្កាប៉ែសនៅភ្នំតាសួ ចាប់ផ្តើមមានតាំងពីខែ១២ រហូតដល់អស់ខែ១ចន្ទគតិ នាឆ្នាំក្រោយ។ រូបថត៖ ទ្រីញប៊ូ
លក្ខណៈរស់នៅនៃជនជាតិម៉ុង (Mong) នៅឃុំតាសួ B។ រូបថត៖ ថាញយ៉ាង
ចាប់ពីខែ១០ រហូតដល់ខែ៤ចន្ទគិតជាងរៀងរាល់ឆ្នាំ នៅកំពូលភ្នំតាសួ តែងមានពពករសាត់ហើរឆ្លងកាត់ទីនេះ។ រូបថត៖ តឹតសើន
ភ្ញៀវទេសចរ check - in ខ្សែពពករសាត់ នៅហាងការហ្វេមួយ នៅឃុំតាសួ។ រូបថត៖ ថាញយ៉ាង
ពពករសាត់លើដំបូលផ្ទះប្រពៃណីជនជាតិម៉ុង (Mong) ដែលប្រក់ទៅដោយបន្ទះឈើផើមូ។ រូបថត៖ ង្វៀន ថាំង។
រៀងរាល់ឆ្នាំ ចាប់ពីខែ១០ រហូតដល់ខែ៤ចន្ទគតិឆ្នាំក្រោយ ជាពេលវេលាដែលឃុំតាសួ មានពពករសាត់ច្រើនអនេក ក៏ប៉ុន្តែ មិនមែនថ្ងៃណាក៏មានពពកហើររសាត់គ្របដណ្តបជ្រលងភ្នំដែរ។ តាមការរៀបរាប់របស់ជនជាតិម៉ុង (Mong) នៅទីនេះ ដើម្បីជួបបានពពក ត្រូវជ្រើសធ្វើដំណើរនៅថ្ងៃ ដែលមានខ្យល់មូស៊ុង ឬថ្ងៃដែលមានភ្លៀងស្រាលក្នុងពេលរាត្រីថ្ងៃមុន រួចដល់ពេលព្រឹកថ្ងៃស្អែក ថ្ងៃអរុណរះពពកនឹងបបួរគ្នារសាត់មកដណ្តបជ្រលងភ្នំមិនខាន។
កាលពីមុនៗ ឱ្យតែធ្វើដំណើរមកដល់ភ្នំតាសួ ជាមួយនឹងគោលបំណង "ប្រមាញ់ពពក" យើងខ្ញុំតែងមានសំណាង បានជួបប្រទះពពករសាត់ដេរដាស់។ ក្នុងលើកធ្វើដំណើរថ្មីៗនេះ ជាសំណាងម្តងទៀត យើងខ្ញុំក៏បានជួប "ឋានសួគ៌ពពក” រំលេចនៅចំពោះមុខអ្នករាល់គ្នា។ ភ្នំពពករសាត់ បន្ទាបលើខ្នងភ្នំ បន្ទាបចុះមកតាមដងផ្លូវកៀកជើងភ្នំ កំពូលភ្នំលិចអណ្តែតក្រោយជំនោរពពក។
នារីជនជាតិម៉ុង (Mong) បេះតែ Shan tuyet នៅចម្ការតែ ដែលមានអាយុជាង២០០ឆ្នាំ នៅភ្នំតាសួ។ រូបថត៖ ហ្វាងហា
ជាមួយនឹងឋានសួគ៌ពពក ស្ថិតនៅលើកំពូលភ្នំតាសួ នៅមានដើមតែ shan tuyet ចំណាស់មានអាយុរាប់រយឆ្នាំ ដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្ត វប្បធម៌ និងផ្នត់គំនិតជនជាតិម៉ុង (Mong) នៅទីនេះ។ ដើមតែលូតលាស់បែបធម្មជាតិ គ្មានការលូកដៃនៃប្រជាជន។ ដើមតែតោងទៅដោយស្លែកាន់ ដើមរឹងមាំមនុស្សបីបួននាក់ឡើងលើដើមបេះត្រួយតែ ក៏មិនខ្លាចបាក់ដើមដែរ ភ្ញៀវទេសចរក៏អាចផ្សងព្រេងជួយបេះតែរួមនឹងប្រជាមូលដ្ឋាននៅទីនេះ។
មូ ធីតុង (Mua Thi Tong) (ខាងស្តាំ) ច្របល់តែដាក់ចូលខ្សែសង្វាក់ស្ងួតតែ។ រូបថត៖ ថុងធៀន
តែ shan tuyet ភ្នំតាសួ មានត្រួយពណ៌ស ស្លឹកធំ។ ប្រជាជននៅទីនេះ ធ្វើសម្ងួតតែដោយវិធីសាស្រ្តសិប្បកម្ម ដោយសារធ្វើការសម្ងួតតែដោយដៃ ដឹងបាននូវកម្រិតទន់ នៃស្រទាប់ត្រួយតែស្រស់ ពិសាទៅវាឆ្ងាញ់ជាង។ តែភ្នំតាសួ មានពណ៌លឿងទុំដូចជាទឹកឃុំ ពេលពិសារសជាតិដំបូងគឺរសចត់ បន្ទាប់មានរសផ្នែម និងក្លិនក្រអូបពិសេសផ្សេងដោយឡែក បើប្រៀបនឹងតែដទៃទៀត។ សព្វថ្ងៃ នៅឃុំតាសួ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតតែ និងផលិតផលពិសេសប្រចាំតំបន់ពាយព្យ បានវិនិយោគខ្សែសង្វាក់សហត្ថាករណ៍តែតំណាលគ្នា គ្មានចន្លោះ អនុវត្តបទដ្ឋានបច្ចេកទេសទំនើប បូកផ្សំនឹងបទពិសោធន៍អាយុឆ្នាំ នៃជនជាតិម៉ុង (Mong) មូលដ្ឋាន។ ដូច្នេះ ផលិតផលតែ Shan tuyet តែងរក្សាបានរសជាតិធម្មជាតិពិសេសរបស់វា។
ជ្រុងមួយនៃមជ្ឈមណ្ឌលឃុំតាសួ។ រូបថត៖ ទ្រីញប៊ូ
មជ្ឈមណ្ឌលឃុំតាសួសព្វថ្ងៃដូចជា “សាប៉ា” ខ្នាតតូចមួយ ជនជាតិដើមចាប់ផ្តើមធ្វើអាជីវកម្មបើកសេវាកម្មសម្រាប់បម្រើភ្ញៀវទេសចរ។ នៅមជ្ឈមណ្ឌលឃុំ គ្រួសារតាំងលក់ទំនិញប្រដាប់ប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ រួមជាមួយនឹងហាងពិសាអាហារ បម្រើភ្ញៀវទេសចរ។ល។ ប្រការនោះបានឱ្យឃើញថា ប្រជាជននៅឃុំតាសួ ជំហានដំបូងអភិវឌ្ឍន៍សេដ្ឋកិច្ច តាមបែបសេវាកម្មទេសចរណ៍។
ក្រៅពី “ឋានសួគ៌ពពក” ភ្នំតាសួ ជាទីកន្លែងគយគន់មួយ ក្នុងចំណោមទីកន្លែងគយគន់ពពកដទៃទៀត តែងមានមនុស្សជាច្រើនដឹងស្គាល់ នោះគឺខ្នងភ្នំ “ដាយណឺស័រ” នៅឃុំហាងដុង (Hang Dong)។ ទីនេះនៅចម្ងាយពីភ្នំតាសួ១៣គីឡូម៉ែត្រ ស្ថិតនៅកម្ពស់ជិត១៨០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ “ខ្នងភ្នំដាយណឺស័រ” មានរាងសណ្ឋានវិសេស ដូចរូបកូនដាយណឺស័រមួយក្បាល កំពុងដេកលងលក់ ភូមិសាស្រ្តគ្រោះថ្នាក់ ទាក់ទាញភ្ញៀវទេសចរ ដែលចូលចិត្តផ្សងព្រេង អញ្ជើញមកសាកល្បងយកជំនះវា។ នេះក៏ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងគយគន់ពពកដ៏ប្រពៃនៃតំបន់ភ្នំបាក់អៀន (Bac Yen)។ រីឯថ្ងៃដែលគ្មានពពករសាត់លើ “ខ្នងភ្នំដាយណឺស័រ” យើងអាចគយគន់ទេសភាពព្រៃភ្នំបែកផ្សែង ធំល្វឹងល្វើយ ជាមួយនឹងស្រែកាំជណ្តើរស្រស់ស្អាត មនោរម្យ ដងព្រៃ chestnut ព្រៃផើមូ ព្រៃសើនត្រា (Son Tra) ខៀវស្រស់បំព្រង។ល។
ភ្ញៀវទេសចរអាចធ្វើដំណើរថ្មើរជើងទៅកាន់ទីកន្លែងរម្មណីយដ្ឋានខ្នងភ្នំ “ដាយណឺស័រ”។ រូបថត៖ តឹតសើន
តំបន់ខ្នងភ្នំ “ដាយណឺស័រ” ជាទីកន្លែងរស់នៅស្នងបន្តរាប់ជំនាន់នៃជនជាតិម៉ុង (Mong)។ រូបថត៖ ថុងធៀន
ចំពោះអ្នកចូលចិត្តស្រឡាញ់ភ្នំតាសួ ញកភ្នំត្រីផ្សោត ជាទីកន្លែងមួយក្នុងចំណោមទីកន្លែង ដែលមិនអាចណាចោលរំលងបាន។ ញកភ្នំនេះ បង្កើតដោយផ្ទាំងថ្មធំពីរ បង្អែកនឹងគ្នាដូចជាត្រីផ្សោត កំពុងហែលប្រលែងនៅកណ្តាល “សមុទ្រ” ពពក។ ភ្ញៀវទេសចរសុទ្ធតែពេញចិត្ត ពេលដែលបាន check-in ថតរូបនៅញកភ្នំត្រីផ្សោតនេះ។
ក្រុមភ្ញៀវទេសចរទស្សនាកម្សាន្តនៅញកភ្នំត្រីផ្សោត។ រូបថត៖ កុងដាត
“ឋានសួគ៌ពពកភ្នំតាសួ” បានស្រុកបាក់អៀន (Bac Yen) យកចិត្តទុកដាក់ វិនិយោគនិងធ្វើសម្រេចផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធស្របគ្នា ផលិតផលទេសចរណ៍សម្បូរបែប ជាពិសេស ផ្សារភ្ជាប់នឹងការពារទេសភាពធម្មជាតិ ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ជាចំណងទំនាក់ទំនងដ៏សំខាន់ ក្នុងដំណើរទេសចរណ៍គ្មានទីបញ្ចប់ តភ្ជាប់ទីកន្លែងទេសចរណ៍ក្នុងខេត្ត និងឆ្លងទៅកាន់ត្រាមតូវ (Tram Tau) ខេត្តអៀនបាយ (Yen Bai) ផងដែរ៕
អត្ថបទ៖ ផុងធូ រូបថត៖ ង្វៀនថាំង ហ្វាងហា តឹកសើន ទ្រីញប៊ូ ថាញយ៉ាង កុងដាត ប្រែសម្រួល៖ រីកើង