ទេសចរណ៍

ឋានសួគ៌ពពកភ្នំតាសួរ

ឃុំ​តាសួ (ស្រុក​បាក់អៀន​ - Bac Yen ខេត្ត​សើន​ឡា - Son La) ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​​ធ្វើ​ដំណើរ​មក​ទស្សនា​សម្រស់ពិសេស​ ដែល​ធម្មជាតិ​ប្រទាន​ជូន​ តំបន់ដីនេះគឺ​ ​​ឋាន​សួគ៌​ពពក​ ដើម​តែ ​shan Tuyet ដែល​​មាន​អាយុ​រាប់រយ​ឆ្នាំ​ និង​វប្បធម៌​ដើមកំណើត​នៃ​ជនជាតិ​ម៉ុង​ (Mong)។

ឃុំ​តាសួ​​នៅ​ចម្ងាយ​ពី​ទីរួម​ស្រុក​បាក់​អៀន​ (Bac Yen) ប្រហែល​១៥​គីឡូម៉ែត្រ​ ប៉ុន្តែ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ចង្កេះភ្នំខ្ពស់ ផ្លូវកែង​គ្រោះថ្នាក់​នៃ​​ផ្លូវ​ស្រុក​លេខ​១១២ ដែល​សាង​​ជាប់​នឹង​​ខ្នងភ្នំ ​ចង្កេះភ្នំ​​ បត់បែន​ឆ្ពោះទៅកាន់​កំពូល​ភ្នំ​តាសួ។ ស្ថិត​នៅ​កម្ពស់​ជាង​១៥០០ម៉ែត្រ​ការេ​ បើប្រៀបនឹងកម្រិត​​ទឹក​សមុទ្រ​ ឃុំ​តាសួ​មាន​ព្រៃភ្នំ​ដ៏មហិមា​ ទីនេះ​នៅ​ល្បី​ឈ្មោះ​ដោយ​ទេសភាព​ឋានសួគ៌​ពពក​ស្រស់​ស្អាត​ ក្រោម​ពន្លឺ​រស្មី​ចែកចាំង​នៃពេលព្រឹក​ព្រលឹម​ នា​រដូវ​រងា​។​

ជ្រលង​ភ្នំ​ពពក​តាសួ​​ ពេល​អរុណរះ​។ រូបថត៖ ទ្រីញ​ប៊ូ
រដូវ​ផ្កា​ប៉ែស​នៅ​ភ្នំតាសួ​ ចាប់​ផ្តើមមាន​​តាំងពី​​​ខែ​១២ រហូតដល់​អស់ខែ​១ចន្ទគតិ នា​​​ឆ្នាំ​ក្រោយ​។​ រូបថត៖ ​ទ្រីញ​ប៊ូ​
លក្ខណៈ​រស់នៅ​នៃជនជាតិ​ម៉ុង​ (Mong) នៅ​ឃុំ​តាសួ​ B។​ រូបថត៖ ថាញ​យ៉ាង

ចាប់ពី​ខែ​១០ រហូតដល់ខែ​៤ចន្ទគិត​ជាង​រៀង​រាល់​ឆ្នាំ​ នៅ​កំពូល​ភ្នំតាសួ ​តែងមាន​ពពក​រសាត់ហើរ​ឆ្លងកាត់​ទីនេះ​​។ រូបថត៖ តឹតសើន​​

ភ្ញៀវ​ទេសចរ​ check - in ខ្សែ​ពពក​រសាត់ ​នៅ​ហាងការហ្វេមួយ នៅ​ឃុំ​តាសួ​។ រូបថត៖ ថាញ​យ៉ាង​
ពពក​រសាត់​លើ​ដំបូល​ផ្ទះប្រពៃណីជនជាតិ​ម៉ុង​ (Mong) ដែល​ប្រក់ទៅ​ដោយ​បន្ទះ​ឈើ​ផើមូ​។ រូបថត៖ ង្វៀន​ ថាំង។​

រៀងរាល់ឆ្នាំ​ ចាប់ពី​ខែ​១០ រហូតដល់​ខែ​៤​ចន្ទគតិ​ឆ្នាំក្រោយ​ ជា​ពេល​វេលា​ដែល​ឃុំ​តាសួ​ ​មាន​ពពករសាត់​​ច្រើន​អនេក​ ក៏ប៉ុន្តែ​ មិនមែន​ថ្ងៃណាក៏មាន​ពពក​​ហើរ​រសាត់​​គ្រប​ដណ្តប​ជ្រលង​ភ្នំ​ដែរ។ តាម​ការ​រៀប​រាប់​របស់​ជនជាតិ​ម៉ុង (Mong) ​​នៅទីនេះ ដើម្បី​ជួប​បាន​ពពក​ ត្រូវ​ជ្រើសធ្វើ​ដំណើរ​នៅ​​ថ្ងៃ​ ​ដែល​មាន​ខ្យល់​មូស៊ុង​ ឬ​ថ្ងៃ​​ដែល​មាន​ភ្លៀង​ស្រាល​ក្នុង​​ពេល​រាត្រីថ្ងៃ​មុន​ រួចដល់​ពេល​ព្រឹក​ថ្ងៃស្អែក​ ថ្ងៃ​​​អរុណរះ​​​​ពពក​នឹងបបួរ​​គ្នា​រសាត់​មក​ដណ្តបជ្រលងភ្នំ​មិនខាន​។​

កាល​ពី​មុន​ៗ ឱ្យ​តែ​ធ្វើ​ដំណើរ​មកដល់​ភ្នំ​តាសួ​ ជាមួយនឹង​គោល​បំណង​ "ប្រមាញ់​ពពក" យើង​ខ្ញុំតែង​មាន​សំណាង​ បាន​​ជួប​ប្រទះ​ពពក​រសាត់ដេរដាស់​​។ ក្នុង​លើក​​ធ្វើ​ដំណើរ​ថ្មី​ៗនេះ ជា​សំណាង​ម្តងទៀត យើង​ខ្ញុំ​ក៏​បាន​ជួប​​ "ឋាន​សួគ៌​ពពក​” រំលេច​នៅ​​ចំពោះ​មុខអ្នក​រាល់គ្នា​។ ភ្នំ​ពពក​រសាត់​ បន្ទាបលើ​ខ្នង​ភ្នំ​ បន្ទាប​ចុះ​​​មក​តាម​ដង​ផ្លូវ​កៀក​ជើង​ភ្នំ កំពូល​ភ្នំ​លិច​អណ្តែត​​ក្រោយ​ជំនោរ​ពពក​។​

នារី​ជនជាតិ​ម៉ុង (Mong) ​បេះ​តែ​ Shan tuyet នៅ​ចម្ការ​តែ ​ដែលមាន​អាយុ​ជាង​២០០ឆ្នាំ នៅ​ភ្នំតាសួ​។ រូបថត៖ ហ្វាង​ហា

ជាមួយ​នឹង​ឋាន​សួគ៌ពពក​ ស្ថិត​នៅ​លើ​កំពូល​ភ្នំ​តាសួ​ នៅមាន​​ដើមតែ​ shan tuyet ​ចំណាស់​មានអាយុ​រាប់​រយ​ឆ្នាំ​ ដែល​ផ្សារភ្ជាប់នឹង​ប្រវត្តិសាស្រ្ត​ វប្បធម៌​ និង​ផ្នត់​គំនិត​ជនជាតិ​ម៉ុង ​(Mong) នៅទីនេះ។ ដើម​តែ​លូតលាស់បែប​​ធម្មជាតិ​ គ្មានការ​លូក​ដៃ​នៃប្រជាជន​។​ ដើម​តែ​តោង​ទៅ​ដោយ​ស្លែ​កាន់​ ដើម​រឹង​មាំ​មនុស្ស​បីបួននាក់​ឡើង​លើ​ដើម​បេះត្រួយ​​តែ​ ក៏មិនខ្លាច​បាក់ដើមដែរ​​ ភ្ញៀ​វទេសចរ​ក៏អាចផ្សង​ព្រេង​ជួយ​បេះតែ​រួម​នឹង​ប្រជា​មូលដ្ឋាន​នៅទីនេះ​។​

មូ ធី​តុង​ (Mua Thi Tong) (ខាង​ស្តាំ) ច្របល់តែ​​ដាក់ចូល​ខ្សែសង្វាក់​ស្ងួត​តែ​។ រូបថត៖​ ថុង​ធៀន​

តែ​ shan tuyet  ភ្នំតាសួ មាន​ត្រួ​យ​ពណ៌ស ស្លឹក​ធំ។ ប្រជាជន​នៅទីនេះ ធ្វើ​សម្ងួតតែ​ដោយ​វិធី​សាស្រ្ត​សិប្បកម្ម​ ដោយសារធ្វើ​​ការសម្ងួតតែ​ដោយ​ដៃ​ ដឹង​បាន​នូវ​​​​កម្រិត​ទន់ នៃស្រទាប់​ត្រួយ​តែ​ស្រស់ ពិសា​ទៅ​វា​ឆ្ងាញ់ជាង​។ តែភ្នំតាសួ​ មានពណ៌លឿង​ទុំ​ដូច​ជា​ទឹក​ឃុំ​ ពេល​ពិសា​​រសជាតិ​ដំបូង​​គឺ​រសចត់​ បន្ទាប់មាន​រស​​ផ្នែម​ និង​ក្លិន​ក្រអូប​ពិសេសផ្សេង​​ដោយឡែក ​បើប្រៀប​នឹង​តែ​ដទៃ​ទៀត​។ សព្វថ្ងៃ​ នៅឃុំ​តាសួ​ ក្រុមហ៊ុនទទួល​ខុសត្រូវ​មានកម្រិត​​តែ​ និង​ផលិតផល​ពិសេស​​ប្រចាំតំបន់​ពាយព្យ​ បាន​វិនិយោគ​ខ្សែសង្វាក់​សហត្ថាករណ៍​តែ​តំណាលគ្នា​ គ្មាន​ចន្លោះ​ អនុវត្ត​បទដ្ឋាន​​បច្ចេកទេស​​ទំនើប​ បូក​ផ្សំនឹង​បទពិសោធន៍​អាយុ​ឆ្នាំ នៃជនជាតិ​ម៉ុង​ (Mong) មូលដ្ឋាន​។ ដូច្នេះ ផលិតផល​តែ​ Shan tuye​t តែង​​រក្សា​បាន​រសជាតិ​ធម្មជាតិ​ពិសេស​របស់​វា​។​

ជ្រុង​មួយ​នៃ​មជ្ឈមណ្ឌល​​ឃុំ​តាសួ​។ រូបថត៖​ ទ្រីញ​ប៊ូ​

មជ្ឈមណ្ឌល​ឃុំ​តាសួ​សព្វថ្ងៃ​ដូចជា​ “សាប៉ា” ខ្នាតតូច​មួយ​ ជនជាតិ​ដើម​ចាប់​ផ្តើម​ធ្វើអាជីវកម្ម​​បើក​សេវា​កម្ម​​សម្រាប់​បម្រើ​ភ្ញៀវ​ទេសចរ​។ នៅ​មជ្ឈមណ្ឌល​​ឃុំ​ គ្រួសារ​​តាំងលក់​ទំនិញ​ប្រដាប់​​ប្រើប្រាស់​ វត្ថុ​អនុស្សាវរីយ៍​ ​រួមជាមួយនឹង​ហាង​ពិសា​អាហារ​​ បម្រើ​ភ្ញៀវ​ទេសចរ​។ល។ ប្រការ​នោះ​បាន​ឱ្យ​ឃើញ​ថា ប្រជាជន​នៅ​ឃុំ​តាសួ​ ជំហាន​ដំបូង​​អភិវឌ្ឍន៍​​សេដ្ឋកិច្ច ​តាម​បែប​សេវាកម្ម​ទេសចរណ៍​។​

ក្រៅ​ពី​ “ឋាន​សួគ៌​ពពក​” ភ្នំតាសួ​ ជាទីកន្លែង​គយគន់​មួយ ​ក្នុង​ចំណោមទីកន្លែង​​គយ​គន់​​ពពក​ដទៃទៀត​ តែងមាន​​មនុស្ស​ជាច្រើន​​ដឹង​ស្គាល់​ នោះ​គឺ​ខ្នង​ភ្នំ​ “ដាយ​ណឺស័រ​” នៅឃុំ​ហាង​ដុង (Hang Dong)​។ ទីនេះ​នៅ​ចម្ងាយ​ពី​ភ្នំតាសួ​១៣គីឡូម៉ែត្រ​ ស្ថិត​នៅ​កម្ពស់​ជិត​១៨០០ម៉ែត្រ​ បើប្រៀបនឹង​កម្រិត​ទឹក​សមុទ្រ​ “ខ្នង​ភ្នំ​ដាយ​ណឺស័រ” មាន​រាង​សណ្ឋាន​វិសេស​ ដូចរូប​កូន​ដាយ​ណឺស័រ​មួយ​ក្បាល ​កំពុង​ដេក​លងលក់​ ភូមិសាស្រ្ត​គ្រោះ​ថ្នាក់ ​ទាក់ទាញភ្ញៀវ​ទេសចរ​ ដែល​ចូល​ចិត្ត​​​ផ្សងព្រេង​​ អញ្ជើញ​មក​សាក​ល្បង​យក​ជំនះវា​​។ នេះ​ក៏ជា​ទីកន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែង​គយគន់​ពពកដ៏​ប្រពៃ​​នៃ​តំបន់​​ភ្នំ​​បាក់​អៀន (Bac Yen)​​។ រីឯ​​ថ្ងៃ​ដែល​គ្មាន​ពពក​រសាត់​​​លើ​ “ខ្នង​ភ្នំ​ដាយ​ណឺស័រ​” យើង​​អាច​គយ​គន់​​ទេសភាព​ព្រៃភ្នំ​បែក​​ផ្សែង​ ធំល្វឹង​​ល្វើយ​ ជាមួយនឹង​ស្រែកាំជណ្តើរ​​ស្រស់​ស្អាត​ មនោរម្យ​ ដង​ព្រៃ​ chestnut ព្រៃផើមូ ព្រៃសើនត្រា (Son Tra) ​ខៀវ​ស្រស់បំព្រង​។ល។​

ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ថ្មើ​រជើង​ទៅកាន់​ទីកន្លែង​រម្មណីយដ្ឋាន​ខ្នង​ភ្នំ “​ដាយ​ណឺស័រ​”​។ រូបថត៖ តឹតសើន​
តំបន់​ខ្នង​ភ្នំ “ដាយ​ណឺស័រ​” ជា​ទីកន្លែង​រស់នៅស្នង​បន្ត​រាប់​​ជំនាន់​នៃ​ជនជាតិ​ម៉ុង (Mong)​​។ រូបថត៖ ថុង​ធៀន

ចំពោះ​អ្នក​ចូល​ចិត្ត​ស្រឡាញ់​ភ្នំតាសួ​ ញក​ភ្នំត្រី​ផ្សោត​​ ជា​ទីកន្លែង​មួយ​ក្នុង​ចំណោម​ទីកន្លែង ​ដែល​មិនអាចណា​ចោល​រំលងបាន​។ ញក​ភ្នំ​នេះ​ បង្កើតដោយ​ផ្ទាំងថ្ម​ធំ​ពីរ​ បង្អែក​នឹង​គ្នា​ដូចជា​ត្រី​ផ្សោត ​កំពុង​ហែល​ប្រលែង​នៅ​កណ្តាល​ “សមុទ្រ” ពពក។ ភ្ញៀវទេសច​រ​​សុទ្ធ​តែ​ពេញ​ចិត្ត​ ពេល​ដែល​​បាន​ check-in ថតរូប​នៅ​ញក​ភ្នំ​​ត្រី​ផ្សោត​នេះ​។​

ក្រុម​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​នៅ​ញក​ភ្នំ​ត្រី​ផ្សោត​។ រូបថត៖ កុង​ដាត​

“​ឋាន​សួគ៌ពពក​​ភ្នំតាសួ” បាន​ស្រុក​បាក់​អៀន​​ (Bac Yen) យក​ចិត្តទុកដាក់​ វិនិយោគ​និង​ធ្វើ​សម្រេច​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ ដោយ​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ពន្ធ​​ស្របគ្នា​ ផលិតផល​ទេសចរណ៍​​សម្បូរបែប ជា​ពិសេស​ ផ្សារភ្ជាប់នឹង​ការពារ​​ទេសភាព​ធម្មជាតិ​ ពង្រីក​​អត្តសញ្ញាណ​វប្បធម៌​ជនជាតិ​ ជា​ចំណង​ទំនាក់ទំនងដ៏​​សំខាន់​ ក្នុង​ដំណើរ​ទេសចរណ៍​គ្មានទីបញ្ចប់​​​ តភ្ជាប់​ទីកន្លែង​ទេសចរណ៍​ក្នុង​ខេត្ត​ និង​ឆ្លងទៅ​កាន់​ត្រាម​តូវ​ (Tram Tau) ខេត្ត​អៀន​បាយ (Yen Bai) ​ផង​ដែរ​៕​


top