ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)

ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)

 

មណ្ឌល​កេរដំណែល ​ត្រាង​ទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)​ស្ថិត​​នៅ​ភូមិ​ត្រុង​អាម​ (Trung Am) ស្រុក​វិញ​បាវ (Vinh Bao) ខេត្ត​ហាយ​ផុង​ (Hai Phong) កំពុង​ជា​អាសយដ្ឋាន​ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​មក​ទស្សនា​យ៉ាងកុះករ។​

មណ្ឌល​កេរដំណែល​រួមមាន​ផ្នែក​សំណង់​ជាច្រើន​ដូចជា​៖ ទីសក្ការបូជា អគារ​​បូជាព្រះ​គ្រូ​ អគារ​​ផ្លាកព្រលឹង​ ចម្ការ​ដើមស្រល់​ និង ស្រះ​ឈូក​។ ក្នុងនោះ​ វិហារ​បូជា​ ជា​សំណង់​ធំនៅ​កណ្តាល​ បានកសាង​តាមបែប​ស្ថាបត្យកម្ម​ប្រពៃណី​។ ទីសក្ការបូជា​មាន​៣ល្វែង​ និង ២ល្វែង​បន្ថែម​ ដំបូល​ប្រក់​ក្បឿង​ស្រការត្រី​ ជហ្វា​កោង​។ ប្រព័ន្ធសសរ ផ្ទោង​​ទាំង​អស់​ បាន​ធ្វើ​អំពី​ឈើ​នាង​នួន​​ ចម្លាក់ប្រណីត​ ដោយ​មានក្បាច់​រូប​ទេវសត្វ​ទាំង​៤ រដូវកាល​ទាំង​៤ ក្បាច់ផ្កាភ្ញី​ជា​លក្ខណៈអត្តសញ្ញា​ណ​សិល្បៈ​ នាសម័យ​រាជការ​ឡេ - ម៉ាក។​

ឈាន​ចូល​ទៅក្នុងទីសក្ការបូជា​ បរិយាកាស​ប្រសើរថ្លៃថ្លា​ដោយមាន​តុបតែង​យ៉ាង​ល្អប្រណីត​។ នៅកណ្តាល​ជាអាសនៈ​បូជា​ធំ​ តម្កល់​រូបសំណាក​ត្រាងទ្រិញ​ ង្វៀន ប៊ិញឃីម​ (Trang Trinh Nguyen Binh Khiem)​ ក្នុង​ឥរិយាបទ​អង្គុយ​សមាធិ​ នៅ​ខាងមុខមាន​​ឯកសារ​ ជក់ និង​ថ្មដុសទឹក​ខ្មៅ​។ សងខាង​ជា​អាសនៈ​បូជា​មាតា បិតា និង សាច់ញាតិ​។ នៅលើ​ផ្តែ​ មាន​កំណាព្យ​ឆ្លងឆ្លើយ​ជា​តួអក្សរ​ចិន​ ស្ងើច​សសើរ​​គុណបំណាច​ ទេពកោសល្យ​ និង សីលធម៌​របស់​លោក​។​

ទិដ្ឋភាពអាសនៈ​​​នៅក្នុង​មណ្ឌល​ទីសក្ការបូជា​មាតា បិតា​ នៃ​ត្រាង​ទ្រិញ ​ង្វៀន​ ប៊ិញ​ឃីម​​(Trang Trinh Nguyen Binh Khiem)​។ 
មណ្ឌលទីសក្ការបូជា​​ ត្រាង​ទ្រិញ ​ង្វៀន​ ប៊ិញឃីម​ (Trang Trinh Nguyen Binh Khiem)​។​

អគា​រផ្លាកព្រលឹង​ ជា​ទីកន្លែង​រក្សា​ឯកសារ​កម្រ​អំពី​ជីវិត​ បុព្វហេតុ​ របស់​ត្រាង​ទ្រិញ​ ង្វៀន ប៊ិញ​ឃីម​ (Trang Trinh Nguyen Binh Khiem)​​។ មណ្ឌល​នេះ មាន​សិលាចារិត​ចារអត្ថបទ​ “កំណត់ត្រា​អាស្រម​​បាចវឹន​ (Bach Van)” លោក​ជាអ្នក​សរសរ​ បរិយាយអំពី​ការ​កសាង​អាស្រម​​បាច់វឹន​ (Bach Van) និង ខែឆ្នាំ​រស់​នៅតែឯង​បង្រៀន​សិស្ស។ មណ្ឌល​ចម្ការ​ដើម​ស្រល់​ ដើមស្ងាវ​ ធំទូលាយ​​ ដោយមានដើម​ឈើ​ចំណាស់​ៗ​រយ​ឆ្នាំ​ បង្កើត​បាន​ជា​បរិយាកាស​ស្ងៀមស្ងាត។​ នេះ​ជា​ទីកន្លែង​ដែលលោក​តែង​អង្គុយ​សមាធិ​ សូត្រ​កំណាព្យ​ ទទួល​ភ្ញៀវ និង បង្រៀន​សិស្ស។

ពិធីបុណ្យ​នៅទីសក្ការបូជា ​ត្រាងទ្រិញ (Trang Trinh) បាន​រៀប​ចំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី​៤៣៩ឆ្នាំ​ ថ្ងៃ​បាត់បង់​​​​មនោគមវិទូ​ ង្វៀន​ ប៊ិញ​ឃីម (Nguyen Binh Khiem)​។​

ជាអ្នកមនោគមវិទូ​ធំ ត្រាងទ្រិញ​ (Trang Trinh) បានបន្សល់ទុក​ស្នាដៃ​ជាច្រើន​​ដូចជា​៖ “កម្រង​កំណាព្យ​បាច់វឹន (Bach Van)” “កម្រងកំណាព្យ​បាច់វឹន (Bach Van)​ អក្សរ​ឡាតាំង​” “ល្បើក​​ត្រាង​ទ្រិញ​ (Trang Trinh)” ។ល។ សតិអារម្មណ៍​របស់លោក​មានលក្ខណៈ​ស្មារតី​មនុស្ស​សាស្រ្ត​ ស្រឡាញ់ជាតិ ​ស្រឡាញ់ប្រជាជន​។ លោក​តែង​លើកកម្ពស់​​សីលធម៌​ មនសិការសិក្សាអប់រំ​ទូន្មាន​ខ្លួន ​និង អប់រំ​មនុស្ស​គ្រប់​គ្នា​។ ពាក្យ​ទំនាយ​របស់​លោក​អំពី​ជោគវាសនា​ជាតិ​ បាន​ក្លាយ​ជា​ត្រីវិស័យ ​ សម្រាប់​យុវជន​ជំនាន់ក្រោយ​។​

រៀងរាល់ឆ្នាំ មណ្ឌល​កេរដំណែល​បាន​រៀប​ចំ​សកម្មភាពវប្បធម៌​ ពិធីបុណ្យ​ទាន​សំខាន់ៗជាច្រើន​។ ជាពិសេស​ គឺពិធី​រំលឹកខួប​ត្រាង​ទ្រិញ​ (Trang Trinh) នៅថ្ងៃ២៨ ខែ​១២ ចន្ទគតិ​ ទាក់ទាញ​ភ្ញៀវ​ជាតិ​​ និង អន្តរជាតិ​រាប់ពាន់នាក់​អញ្ជើញ​ចូល​រួម​។ ពិធី​បុណ្យ​មិនត្រឹមតែ​ជា​ឱកាស​រំលឹក​នឹកដល់​គុណបំណាច​របស់​លោក​ នៅទាំង​រួម​ចំណែក​អប់រំ​ប្រពៃណី​ ទូន្មាន​យុវវ័យ​ជំនាន់ក្រោយ​ទៀតផង។​

 

ក្នុង​ក្រប​ខណ្ឌ​ពិធីបុណ្យ​នឹង​ប្រព្រឹត្តទៅ​នៅ​​សកម្មភាព​ពិធីកិច្ច ​វប្បធម៌ ​ប្រពៃណី​ ចេតភាព​ ប្រឡងកីឡា​ និងសិល្បៈ។
 

មណ្ឌល​កេរដំណែល​កំពុង​បាន​រដ្ឋអំណាច​ និង អ្នកស្រុក​យកចិត្ត​ទុកដាក់​អភិរក្ស ជួសជុល​កែលម្អរ​​។ ផ្នែក​សំណង់​ជាច្រើន​បាន​ជួសជុល​កែលម្អរ​ ប៉ុន្តែ​នៅតែរក្សា​បាន​លក្ខណៈ​​ស្ថាបត្យកម្ម​បុរាណ​។ ការងារ​គ្រប់គ្រង​ ការ​ពារ​កេរដំណែល​ បាន​អនុវត្ត​ម៉ឹងម៉ាត់។ សកម្មភាព​ទស្សនា​ ស្រាវជ្រាវ​ បាន​រៀប​ចំ​យ៉ាង​មាន​សណ្តាប់ធ្នាប់។​

ជាមួយនឹង​តម្លៃ​ធំធេង​ខាង​ប្រវត្តិសាស្រ្ត​ វប្បធម៌ និង ស្ថាបត្យកម្ម​សិល្បៈ​ មណ្ឌល​កេរដំណែល​ត្រាង​ទ្រិញ ង្វៀន ប៊ិញ​ឃីម​ (Trang Trinh Nguyen Binh Khiem)​ មិនត្រឹមតែ​ជា​ក្តី​មោទនភាព​នៃ​ប្រជា​ជន​ខេត្ត​ហាយ​ផុង​ (Hai Phong) នៅទាំង​ជា​ទ្រព្យ​សម្បត្តិ​ដ៏កម្រ​របស់ជាតិ​។ ការ​រក្សា​ និង ពង្រីក​តម្លៃ​កេរដំណែល​ មាន​អត្ថន័យ​សំខាន់​ ក្នុង​ការ​អប់រំ​ប្រពៃណី​ស្នេហាជាតិ​ គោរពគ្រូបាធ្យាយ​ឱ្យ​តម្លៃ​គុណធម៌​ សម្រាប់​យុវវ័យ​ជំនាន់ក្រោយ​៕​

ង្វៀន​ ប៊ិញឃីម​ (Nguyen Binh Khiem)​ កើត​ឆ្នាំ​១៤៩១ ក្នុង​គ្រួសារ​មួយ​មាន​ប្រពៃណី​​ខុងជឺ។ កាល​វ័យ​កុមារ​ លោក​​​សិក្សា​នៅ​វត្ត​មែត​ (Met) ជាមួយនឹង​លោក​គ្រូ​ ត្រឹន​ អ៊ុង​សុក (Tran Ong Soc)​​។ ឆ្នាំ​១៥៣៥ លោក​ប្រឡង​ជាប់​បាក់ឌុប​ និង បាន​រាជការ​ប្រទានគោរមងារ ​ទ្រិញ​ត្វៀន​ហូវ​ (Trang Trinh Hau)។ ក៏ប៉ុន្តែ​ បន្ទាប់ពី​៧ឆ្នាំ​ធ្វើ​មន្រ្តី​ លោក​សូម​ចូល​និវត្តន៍​ កសាង​អាស្រមបាច់​វឹន​ (Bach Van) ដើម្បី​បួស​រៀន​ និង បើក​សាលា​បង្រៀន​។ នៅទី​នេះ លោក​បាន​បណ្តុះបណ្តាល​សិស្សគណ​ឆ្នើម​​ដូចជា៖ ង្វៀន​យឺ (Nguyen Du) លឿង​ ហូវ​ខាញ (Luong Huu Khanh)​។ល។ 

  • អត្ថបទ និង រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

Top