ជាមណ្ឌលប្រជុំកេរដំណែលប្រវត្តិស
មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)ស្ថិតនៅភូមិត្រុងអាម (Trung Am) ស្រុកវិញបាវ (Vinh Bao) ខេត្តហាយផុង (Hai Phong) កំពុងជាអាសយដ្ឋានទាក់ទាញភ្ញៀវទេសចរអញ្ជើញមកទស្សនាយ៉ាងកុះករ។
មណ្ឌលកេរដំណែលរួមមានផ្នែកសំណង់ជាច្រើនដូចជា៖ ទីសក្ការបូជា អគារបូជាព្រះគ្រូ អគារផ្លាកព្រលឹង ចម្ការដើមស្រល់ និង ស្រះឈូក។ ក្នុងនោះ វិហារបូជា ជាសំណង់ធំនៅកណ្តាល បានកសាងតាមបែបស្ថាបត្យកម្មប្រពៃណី។ ទីសក្ការបូជាមាន៣ល្វែង និង ២ល្វែងបន្ថែម ដំបូលប្រក់ក្បឿងស្រការត្រី ជហ្វាកោង។ ប្រព័ន្ធសសរ ផ្ទោងទាំងអស់ បានធ្វើអំពីឈើនាងនួន ចម្លាក់ប្រណីត ដោយមានក្បាច់រូបទេវសត្វទាំង៤ រដូវកាលទាំង៤ ក្បាច់ផ្កាភ្ញីជាលក្ខណៈអត្តសញ្ញាណសិល្បៈ នាសម័យរាជការឡេ - ម៉ាក។
ឈានចូលទៅក្នុងទីសក្ការបូជា បរិយាកាសប្រសើរថ្លៃថ្លាដោយមានតុបតែងយ៉ាងល្អប្រណីត។ នៅកណ្តាលជាអាសនៈបូជាធំ តម្កល់រូបសំណាកត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem) ក្នុងឥរិយាបទអង្គុយសមាធិ នៅខាងមុខមានឯកសារ ជក់ និងថ្មដុសទឹកខ្មៅ។ សងខាងជាអាសនៈបូជាមាតា បិតា និង សាច់ញាតិ។ នៅលើផ្តែ មានកំណាព្យឆ្លងឆ្លើយជាតួអក្សរចិន ស្ងើចសសើរគុណបំណាច ទេពកោសល្យ និង សីលធម៌របស់លោក។
ទិដ្ឋភាពអាសនៈនៅក្នុងមណ្ឌលទីសក្ការបូជាមាតា បិតា នៃត្រាងទ្រិញ ង្វៀន ប៊ិញឃីម(Trang Trinh Nguyen Binh Khiem)។
មណ្ឌលទីសក្ការបូជា ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)។
អគារផ្លាកព្រលឹង ជាទីកន្លែងរក្សាឯកសារកម្រអំពីជីវិត បុព្វហេតុ របស់ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)។ មណ្ឌលនេះ មានសិលាចារិតចារអត្ថបទ “កំណត់ត្រាអាស្រមបាចវឹន (Bach Van)” លោកជាអ្នកសរសរ បរិយាយអំពីការកសាងអាស្រមបាច់វឹន (Bach Van) និង ខែឆ្នាំរស់នៅតែឯងបង្រៀនសិស្ស។ មណ្ឌលចម្ការដើមស្រល់ ដើមស្ងាវ ធំទូលាយ ដោយមានដើមឈើចំណាស់ៗរយឆ្នាំ បង្កើតបានជាបរិយាកាសស្ងៀមស្ងាត។ នេះជាទីកន្លែងដែលលោកតែងអង្គុយសមាធិ សូត្រកំណាព្យ ទទួលភ្ញៀវ និង បង្រៀនសិស្ស។
ពិធីបុណ្យនៅទីសក្ការបូជា ត្រាងទ្រិញ (Trang Trinh) បានរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី៤៣៩ឆ្នាំ ថ្ងៃបាត់បង់មនោគមវិទូ ង្វៀន ប៊ិញឃីម (Nguyen Binh Khiem)។
ជាអ្នកមនោគមវិទូធំ ត្រាងទ្រិញ (Trang Trinh) បានបន្សល់ទុកស្នាដៃជាច្រើនដូចជា៖ “កម្រងកំណាព្យបាច់វឹន (Bach Van)” “កម្រងកំណាព្យបាច់វឹន (Bach Van) អក្សរឡាតាំង” “ល្បើកត្រាងទ្រិញ (Trang Trinh)” ។ល។ សតិអារម្មណ៍របស់លោកមានលក្ខណៈស្មារតីមនុស្សសាស្រ្ត ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន។ លោកតែងលើកកម្ពស់សីលធម៌ មនសិការសិក្សាអប់រំទូន្មានខ្លួន និង អប់រំមនុស្សគ្រប់គ្នា។ ពាក្យទំនាយរបស់លោកអំពីជោគវាសនាជាតិ បានក្លាយជាត្រីវិស័យ សម្រាប់យុវជនជំនាន់ក្រោយ។
រៀងរាល់ឆ្នាំ មណ្ឌលកេរដំណែលបានរៀបចំសកម្មភាពវប្បធម៌ ពិធីបុណ្យទានសំខាន់ៗជាច្រើន។ ជាពិសេស គឺពិធីរំលឹកខួបត្រាងទ្រិញ (Trang Trinh) នៅថ្ងៃ២៨ ខែ១២ ចន្ទគតិ ទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិរាប់ពាន់នាក់អញ្ជើញចូលរួម។ ពិធីបុណ្យមិនត្រឹមតែជាឱកាសរំលឹកនឹកដល់គុណបំណាចរបស់លោក នៅទាំងរួមចំណែកអប់រំប្រពៃណី ទូន្មានយុវវ័យជំនាន់ក្រោយទៀតផង។
ក្នុងក្របខណ្ឌពិធីបុណ្យនឹងប្រព្រឹត្តទៅនៅសកម្មភាពពិធីកិច្ច វប្បធម៌ ប្រពៃណី ចេតភាព ប្រឡងកីឡា និងសិល្បៈ។
មណ្ឌលកេរដំណែលកំពុងបានរដ្ឋអំណាច និង អ្នកស្រុកយកចិត្តទុកដាក់អភិរក្ស ជួសជុលកែលម្អរ។ ផ្នែកសំណង់ជាច្រើនបានជួសជុលកែលម្អរ ប៉ុន្តែនៅតែរក្សាបានលក្ខណៈស្ថាបត្យកម្មបុរាណ។ ការងារគ្រប់គ្រង ការពារកេរដំណែល បានអនុវត្តម៉ឹងម៉ាត់។ សកម្មភាពទស្សនា ស្រាវជ្រាវ បានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់។
ជាមួយនឹងតម្លៃធំធេងខាងប្រវត្តិសាស្រ្ត វប្បធម៌ និង ស្ថាបត្យកម្មសិល្បៈ មណ្ឌលកេរដំណែលត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem) មិនត្រឹមតែជាក្តីមោទនភាពនៃប្រជាជនខេត្តហាយផុង (Hai Phong) នៅទាំងជាទ្រព្យសម្បត្តិដ៏កម្ររបស់ជាតិ។ ការរក្សា និង ពង្រីកតម្លៃកេរដំណែល មានអត្ថន័យសំខាន់ ក្នុងការអប់រំប្រពៃណីស្នេហាជាតិ គោរពគ្រូបាធ្យាយឱ្យតម្លៃគុណធម៌ សម្រាប់យុវវ័យជំនាន់ក្រោយ៕
ង្វៀន ប៊ិញឃីម (Nguyen Binh Khiem) កើតឆ្នាំ១៤៩១ ក្នុងគ្រួសារមួយមានប្រពៃណីខុងជឺ។ កាលវ័យកុមារ លោកសិក្សានៅវត្តមែត (Met) ជាមួយនឹងលោកគ្រូ ត្រឹន អ៊ុងសុក (Tran Ong Soc)។ ឆ្នាំ១៥៣៥ លោកប្រឡងជាប់បាក់ឌុប និង បានរាជការប្រទានគោរមងារ ទ្រិញត្វៀនហូវ (Trang Trinh Hau)។ ក៏ប៉ុន្តែ បន្ទាប់ពី៧ឆ្នាំធ្វើមន្រ្តី លោកសូមចូលនិវត្តន៍ កសាងអាស្រមបាច់វឹន (Bach Van) ដើម្បីបួសរៀន និង បើកសាលាបង្រៀន។ នៅទីនេះ លោកបានបណ្តុះបណ្តាលសិស្សគណឆ្នើមដូចជា៖ ង្វៀនយឺ (Nguyen Du) លឿង ហូវខាញ (Luong Huu Khanh)។ល។
- អត្ថបទ និង រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង