• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ដំណោះស្រាយជួយឱ្យសហគ្រាសនាំចេញកសិផលទៅកាន់ប្រទេសចិន

មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងហាណូយ ការិយាល័យជូនដំណឹងនិងទីកន្លែងសួរឆ្លើយជាតិ អំពីអនាម័យជំងឺអាសន្នរោគ និងភូតគាមសត្វរុក្ខជាតិ (ការិយាល័យ SPS វៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) និងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្មកសិកម្ម (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) សហការរៀបចំសន្និសីទផង “បន្ស៊ាំនឹងលក្ខខណ្ឌថ្មី អំពីសុវត្ថិភាពស្បៀងអាហារ ចុះឈ្មោះសហគ្រាសនាំចេញទៅកាន់ទីផ្សារប្រទេសចិន”។

ជាទីផ្សារមានសក្តានុពល សំខាន់ពិសេសជាមួយទំនិញកសិផល ស្បៀងអាហារ នៅប៉ុន្មានឆ្នាំថ្មីនេះ ប្រទេសចិនបានរឹតបន្តឹងលក្ខខណ្ឌជាច្រើន ខាងវិស័យសុវត្ថិភាពស្បៀងអាហារ ចុះបញ្ជីឈ្មោះសហគ្រាសនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ សន្និសីទលើកនេះ គោលបំណងផ្តល់ព័ត៌មាន បច្ចុប្បន្នភាពលក្ខខណ្ឌថ្មីបំផុត ដែលពាក់ព័ន្ធដល់វិស័យពោលខាងលើ ដើម្បីទីភ្នាក់ងារ សហគ្រាសនៅលើភូមិសាស្រ្តហាណូយនិងខេត្តក្រុងជិតខាង ផ្លាស់ប្តូរ បំពេញបន្ថែម ឱ្យទាន់ពេល សមស្របកាត់បន្ថយហានិភ័យ បង្កលក្ខណៈងាយស្រួលដល់ការងារនាំចេញនាំចូលទំនិញទៅកាន់ទីផ្សារប្រទេសចិន។

នៅប៉ុន្មានឆ្នាំកន្លង ទីក្រុងហាណូយ បន្តជំរុញខ្លាំងទៅលើតំបន់ផលិតកសិកម្មឯកវប្បកម្មប្រមូលផ្តុំ ដើម្បីបង្កើតប្រភពវត្ថុធាតុមានបរិមាណច្រើន ដើម្បីបម្រើការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។ មកដល់សព្វថ្ងៃ ហាណូយបានរៀបចំវាយតម្លៃ រៀបណាត់ថ្នាក់ ចំពោះផលិតផល OCOP ជាង១០០០ ក្នុងនោះកសិផលជួរមុខមួយចំនួន មានគុណភាពខ្ពស់របស់ក្រុងហាណូយ ដើម្បីនាំចេញទៅកាន់ប្រទេសនានា ក្នុងនោះមានប្រទេសចិន។



សន្និសីទ “បន្ស៊ាំនឹងលក្ខខណ្ឌថ្មីអំពីសុវត្ថិភាពស្បៀងអាហារ ចុះបញ្ជីឈ្មោះសហគ្រាសនាំចេញទៅកាន់ទីផ្សារប្រទេសចិន” បានរៀបចំតាមរូបភាពផ្ទាល់និងអនឡាយ។

 

សន្និសីទលើកនេះ គោលបំណងជួយឱ្យសហគ្រាស ទីភ្នាក់ងារនាំចេញនូវទំនិញកសិផល ស្បៀងអាហារ ទៅកាន់ទីផ្សារប្រទេសចិន ទទួលបានព័ត៌មាន លក្ខខណ្ឌថ្មីបំផុត អំពីសុវត្ថិភាពស្បៀងអាហារ ចុះបញ្ជីឈ្មោះសហគ្រាសនាំចេញទៅកាន់ប្រទេសមិត្តភក្តិ។

 

លោក ឡេ ថាញហ្វ័រ (Le Thanh Hoa) នាយកការិយាល័យ SPS វៀតណាមថ្លែងសុន្ទរកថានៅសន្និសីទ។

 

លោក ង្វៀន ង៉ុកសើន (Nguyen Ngoc Son) នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទហាណូយ ថ្លែងសុន្ទរកថា អបអរសន្និសីទ។ 
 

អ្នកជំនាញការ នៃការិយាល័យ SPS វៀតណាម បានផ្តល់ព័ត៌មានអំពីទីផ្សារ។

 

ទីភ្នាក់ងារ សហគ្រាសនាំចេញទទួលបានព័ត៌មានមានប្រយោជន៍ជាច្រើន នៅសន្និសីទ។

 

អ្នកជំនាញការឆ្លើយតបនូវបញ្ហាពាក់ព័ន្ធ សេចក្តីស្នើ។

 

លក្ខខណ្ឌថ្មីអំពីសុវត្ថិភាពស្បៀងអាហារ ចុះបញ្ជីឈ្មោះសហគ្រាសនាំចេញទៅកាន់ទីផ្សារប្រទេសចិន នាំយកព័ត៌មានទៅដល់ទីភ្នាក់ងារសហគ្រាសជាច្រើន នៅក្រុងហាណូយនិងខេត្តក្រុងផ្សេងជាច្រើន។

 

ទស្សនាតង់ទំនិញកសិផលនៅតំបន់រៀបចំសន្និសីទ។

 

ជាមួយរូបភាពរៀបចំផ្ទាល់និងអនឡាយ នៅសន្និសីទអ្នកជំនាញការការិយាល័យ SPS វៀតណាម បានឧទ្ទេសនាមផ្តល់ព័ត៌មានទីផ្សារ និងលក្ខខណ្ឌអំពីសុវត្ថិភាពស្បៀងអាហារ បទដ្ឋានត្រួតពិនិត្យនាំចូលកសិផល ស្បៀងអហាររបស់ប្រទេសចិន។ ទន្ទឹមនោះ នៅមានព័ត៌មានមានប្រយោជន៍ លម្អិតអំពីការចុះបញ្ជីឈ្មោះតំបន់ដំណាំ មូលដ្ឋានវេចខ្ចប់ផ្លែឈើស្រស់ ភូតគាមរុក្ខជាតិនិងសុវត្ថិភាពស្បៀងអាហារនាំចេញ ប្រការដែលគួរកំណត់សម្គាល់ នៅពេលនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិន កំណត់ស្លាកសញ្ញា វេចខ្ចប់ទំនិញកសិផលស្បៀងអាហារ។ល។ ក៏បានផ្តល់ព័ត៌មានដល់អ្នកតំណាងសហគ្រាស។ ទន្ទឹមការងារផ្តល់ព័ត៌មាន អ្នកជំនាញការក៏បានឆ្លើយតបនូវសំណួរលម្អិតរបស់សហគ្រាស ហើយទទួលយកការសំណើរបស់សហគ្រាស អំពីបញ្ហាពាក់ព័ន្ធដល់ការជំរុញនាំចេញនូវទំនិញកសិផលនិងស្បៀងអាហារ។

នៅសន្និសីទតំណាងទីភ្នាក់ងាររៀបចំ ក៏សន្យានឹងបន្តរួមដំណើរជាមួយសហគ្រាស ផ្តល់ព័ត៌មានអំពីទីផ្សារ លក្ខខណ្ឌអំពីទំនិញកសិផល ស្បៀងអាហារនាំចូលរបស់ប្រទេសចិន និងតំបន់ផ្សេងៗ ដើម្បីជំរុញផលិតកម្ម ប្រើប្រាស់ និងនាំចេញកសិផលរបស់ទីក្រុងហាណូយនិងខេត្តក្រុងផ្សេងៗ៕

អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង


រោងចក្រ Lumi Smart - ពង្រីកទីផ្សារ IoT ដ៏មានសក្តានុពល

រោងចក្រ Lumi Smart - ពង្រីកទីផ្សារ IoT ដ៏មានសក្តានុពល

រោងចក្រ Lumi Smart - រោងចក្រផលិតឧបករណ៍ IoT/Smart home ទើប​បានដាក់ឱ្យដំណើរការនៅក្នុងតំបន់ឧស្សាហកម្ម ថាំងឡុង ៣ (Thang Long 3)...

Top