ការបម្រែទម្រង់ក្នុងគំហើញ
នៅឆ្នាំ១៩៨៩ សហករណ៍តូចមួយ បានបង្កើតឡើងសម្រាប់ធ្វើ សិប្បកម្មតែមួយមុខ ជាមួយផលិតផលគ្រាប់បាល់ដេរភ្ជាប់ដោយដៃ។ ៤ឆ្នាំក្រោយមក នៅឆ្នាំ១៩៩៣ សហករណ៍នេះ បានបម្រែទម្រង់លើកដំបូងទៅជាក្រុមហ៊ុនទទួលបន្ទុកមានកម្រិតដុងឡឹក (Dong Luc) ។ ១៤ឆ្នាំក្រោយ នៅខែមេសាឆ្នាំ២០០៧ ការបម្រែទម្រង់លើកទីពីរបានប្រព្រឹត្តទៅ ក្រុមហ៊ុនមានឈ្មោះជាផ្លូវការហៅថា៖ ក្រុមហ៊ុនភាគហ៊ុនដុងឡឹក (Dong Luc) ។
បម្រែទម្រង់ពីរលើក ដើម្បីចាប់ពីការរៀបចំសកម្មភាពធ្វើសិប្បកម្មរត់រាយតូចមួយ ក្លាយទៅជាសម្ពន្ធក្រុមហ៊ុនកីឡាមួយ លំដាប់ថ្នាក់វៀតណាមដូចសព្វថ្ងៃ តាមដូចសម្តីរបស់លោក ម៉ាយថេហឹង (Mai The Hung) នាយកទំនាក់ទំនងក្រៅប្រទេសនៃក្រុមហ៊ុនភាគហ៊ុនដុងឡឹក (Dong Luc) ៖ “នោះជាការបដិវត្តគំហើញមួយ នៃសមូហភាពថ្នាក់ដឹកនាំ កម្មាភិបាល និងបុគ្គលិកក្នុងក្រុមហ៊ុន។
ក៏តាមសម្តីលោកហឹង (Hung) ព្រឹត្តិការណ៍សំខាន់បំផុត នៅឆ្នាំ១៩៩៣ អង្គភាពបានបង្វែរពីទម្រង់រូបភាពសហករណ៍ ទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ដើម្បីអាចដំណើរការបោះជំហានតាមយន្តការសេដ្ឋកិច្ចទីផ្សារ នៃប្រទេសជាតិខណៈពេលនោះ។
នេះជាដំណាក់កាលពិបាកបំផុត របស់ក្រុមហ៊ុន។ ពេលនោះ សមាជិកម្នាក់ៗ នៅក្នុងក្រុមហ៊ុនសុទ្ធតែត្រូវ “បម្រែគំនិតសាឡើងវិញ” ដើម្បីយល់ឃើញពីតួនាទីថ្មី ក្នុងខឿនសេដ្ឋកិច្ចទីផ្សារ នោះគឺទទួលខុសត្រូវលើបន្ទុកការងាររបស់ខ្លួន ធានាធ្វើត្រូវគោលការណ៍ សមភាព និងប្រជាធិបតេយ្យ។
រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនផលិតតែប្រភេទស្បែកជើងកីឡាគុណភាពខ្ពស់ និងស្បែកជើងម៉ូដកីឡា (casual)។ រូបថត៖ ឯកសារ ខ្សែសង្វាក់បោះពុម្ពលើស្បែក សម្រាប់ផលិតគ្រាប់បាល់ របស់ក្រុមហ៊ុនភាពហ៊ុនដុងឡឹក (Dong Luc) ។ រូបថត៖ ឯកសារ ខ្សែសង្វាក់លាបថ្នាំរលើបបច្ចេកវិទ្យាខ្ពស់ របស់ក្រុមហ៊ុនភាពហ៊ុនដុងឡឹក (Dong Luc) ។ រូបថត៖ ឯកសារ ![]() ក្រុមហ៊ុនដុងឡឹក (Dong Luc) មានរោងចក្រ៥ខ្នង ផលិតគ្រាប់បាល់ធានាគុណភាពខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារជាតិនិងអន្តរជាតិ។ រូបថត៖ ឯកសារ ប្រភេទខុប cup កីឡាមួយចំនួន ដែលផលិតដោយក្រុមហ៊ុនភាពហ៊ុនដុងឡឹក (Dong Luc) បម្រើពានរង្វាន់កីឡាជាតិ។ ពាណិជ្ជសញ្ញាកីឡាដុងឡឹក (Dong Luc) ក៏បាននាំចេញទៅកាន់ទីផ្សារធំៗដូចជា៖ ឈីលី សហរដ្ឋអាមេរិក ជប៉ុន ចិន និងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍។ |
បន្តទៀតនោះ គឺរឿងរ៉ាវបង្វែរទម្រង់រូបភាពគ្រប់គ្រងក្រុមហ៊ុន។ សំណូមពរខណៈពេលនេះ ត្រូវបានដាក់ចេញ គឺសកម្មភាពគ្រប់គ្រង ផលិតកម្ម អាជីវកម្ម សុទ្ធតែត្រូវដំណើរចូលជាសណ្តាប់ធ្នាប់ ជំនាញជាង ដើម្បីធានាគុណភាពផលិតផល ឆ្លើយតបតម្រូវការថ្មីលើទីផ្សារ។ “បង្កើតតាមរូបភាពថ្មី ទាមទារយើងខ្ញុំបង្វែរទាំងគំនិតនិងសកម្មភាព” លោកហឹង (Hung) សង្កត់ធ្ងន់។
គោលយោបាយហ្មឹងមាត់ ក្នុងការងារបម្រែទម្រង់នៃថ្នាក់ដឹកនាំក្រុមហ៊ុន ចុងក្រោយបង្អស់ក៏ទទួលបានសមិទ្ធិផលពិតប្រាកដមួយចំនួន។ ក្រុមហ៊ុនច្រើនឆ្នាំបន្តបន្តាប់អាជីវកម្មមានចំណេញ។ ស្ថានភាពហិរញ្ញវត្ថុត្រូវបានធានាសុវត្ថិភាព ចំណូលកម្មាភិបាល បុគ្គលិកក្នុងក្រុមហ៊ុនកើនឡើង ហើយបានអនុវត្ត មធ្យោបាយបច្ចេកទេសជឿនលឿនចូលទៅក្នុងផលិតកម្ម។ តាំងពីនោះ ក្រុមហ៊ុនដំណើរការបម្រែលើកទីពីរ នោះគឺប្តេជ្ញាបង្វែរទម្រង់រូបភាពក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ទៅទម្រង់រូបភាពក្រុមហ៊ុនភាពហ៊ុន ហើយចាប់ពីពេលនោះមក បង្កើតមានកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃ។
យកសុខភាពសហគមន៍ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍
សព្វថ្ងៃ ក្រុមហ៊ុនភាគហ៊ុនដុងឡឹក (Dong Luc) ជាក្រុមហ៊ុមមួយក្នុងចំណោមសម្ពន្ធក្រុមហ៊ុនកីឡាលំដាប់ថ្នាក់វៀតណាម ខាងវិស័យផលិត - ចែកចាយ - នាំចេញចូលសម្ភារកីឡា ឧបករណ៍ថែទាំសុខភាព ផលិតអាជីវកម្មសិក្ខុបករណ៍ ប្រឹក្សាសាងសង់ការដ្ឋានកីឡា។ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធចែកចាយបើកទូលាយ ជាមួយទីកន្លែងលក់រាយជាង៣០កន្លែងទូទាំងប្រទេស។
ក្រុមហ៊ុនដុងឡឹក (Dong Luc) សព្វថ្ងៃមានរោងចក្រ៥ខ្នង ផលិតស្បែកជើង គ្រាប់បាល់ កាត់ដេរសម្លៀកបំពាក់ និងផលិតផលកីឡាផ្សេងៗ...។ល។ រោងចក្រទាំងនេះ បានវាយតម្លៃធានាគុណភាព ឆ្លើយតបតម្រូវការទីផ្សារជាតិនិងអន្តរជាតិ។ ជាក់ស្តែងដូច រោងចក្រផលិតគ្រាប់បាល់ ជារោងចក្រមួយក្នុងចំណោមរោងចក្រស្នូលរបស់ក្រុមហ៊ុន។ រៀងរាល់ខែ រោងចក្រនេះ ផលិតបានពី៧០.០០០ ទៅដល់១០០.០០០គ្រាប់បាល់គ្រប់ប្រភេទ។ ផលិតផលគ្រាប់បាល់របស់ក្រុមហ៊ុនដុងឡឹក (Dong Luc) បាន FIFA ផ្តល់លិខិតទទួលស្គាល់អន្តរជាតិអំពីគុណភាពខ្ពស់បំផុត៖ FIFA APPROVED (កាលពីឆ្នាំ២០០១) ។
គ្រាប់បាល់ដុងឡឹក (Dong Luc) បាននិងកំពុងប្រើប្រាស់គ្រាប់បាល់នៅក្នុងពានរង្វាន់ជំនាញជាតិនិងអន្តរជាតិដូចជា៖ V-League ពានរង្វាន់ជាតិ Supper Cup ថ្នាក់ជាតិ ពានឯកជាតិ Sea Games ... ។ល។ ជាពិសេស ក្រុមហ៊ុនដុងឡឹក (Dong Luc) ជាអ្នកឧបត្ថម្ភសម្លៀកបំពាក់ សម្រាប់ក្រុមកីឡាករវៀតណាម ដែលចូលរួមពានរង្វាន់ Sea Games ព្រឹតិ្តការណ៍កីឡាអាស៊ី អូឡាំពិច...។ល។ ពាណិជ្ជសញ្ញាគ្រាប់បាល់ដុងឡឹក (Dong Luc) ក៏បាននាំចេញទៅកាន់ទីផ្សារធំៗដូចជា៖ ឈីលី អាមេរិក ជប៉ុន ចិន និងប្រទេសនានានៅអាស៊ីអាគ្នេយ៍...។ល។
ផលិតផលស្បែកជើង ពាក់ផ្លាកពាណិជ្ជសញ្ញាដុងឡឹក (Dong Luc) និងផលិតផលស្បែកជើងមួយចំនួន ក្រុមហ៊ុនជាអ្នកចែកចាយ សុទ្ធតែបានអ្នកស្រុកទុកចិត្តប្រើប្រាស់។ ក្រុមហ៊ុនភាគហ៊ុនដុងឡឹក (Dong Luc) នៅជាអ្នកចែកចាយ - នាំចេញ ចូលលំដាប់ថ្នាក់ ឧបករណ៍ថែទាំសុខភាព ផលិតអាជីវកម្មសិក្ខុបករណ៍ និងប្រឹក្សាសាងសង់ការដ្ឋានកីឡា...។ល។ ហាងមួយលក់តែសម្លៀកបំពាក់កីឡាគុណភាពខ្ពស់ របស់ក្រុមហ៊ុនភាគហ៊ុនដុងឡឹក (Dong Luc) ។ ផលិតផលគ្រាប់បាល់ របស់ក្រុមហ៊ុនដុងឡឹក (Dong Luc) បាន FIFA ផ្តល់លិខិតទទួលស្គាល់អន្តរជាតិ គុណភាពខ្ពស់បំផុត៖ FIFA APPROVED (កាលពីឆ្នាំ២០០១) ជាសមាជិកចំណាស់របស់ WFSGI (សហព័ន្ធអន្តរជាតិ អំពីទំនិញឧស្សាហកម្មកីឡា)។ ផលិតផលស្បែកជើងពាក់ផ្លាកពាណិជ្ជសញ្ញាដុងឡឹក (Dong Luc) ។ ស្បែកជើងកីឡាមុខងារ (គ្រាប់បាល់ គ្រាប់សី ស្បែកជើងសម្រាប់រត់) របស់ក្រុមហ៊ុន បាននាំចេញទៅកាន់ដៃគូធំៗនៅគុយបា។ |
ឆ្នាំ២០១៦និង២០១៧ ក្រុមហ៊ុនភាគហ៊ុនដុងឡឹក (Dong Luc) បន្តជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់ពានរង្វាន់បាល់ទាត់ជំនាញវៀតណាម។ គ្រាប់បាល់ប្រើក្នុងពានរង្វាន់ខាងលើសម្រេចសង្ត់ដារ FIFA Quality Pro - បានអនុញ្ញាតឲ្យប្រើប្រកួតជាផ្លូវការ នៅលើពិភពលោក។ នេះជាផលិតផលតែមួយគត ពាក់ផ្លាកពាណិជ្ជសញ្ញាវៀតណាម បានទទួលកិត្តិយសនេះ។
ដើម្បីសម្រេចបានការជោគជ័យនេះ ដូចសម្តីលោក ម៉ាយថេហឹង (Mai The Hung)៖ “យើងខ្ញុំមានសមូហភាពសាមគ្គី ថាមពល និងតែងច្នៃប្រឌិតមិនឈប់ឈរ”។ ហេតុដូចនេះហើយ ក្រុមហ៊ុនមានយុទ្ធសាស្រ្តស្វែងរកវិធីសាស្រ្តហ្មត់ចត់ ដើម្បីប្រៀបខ្លាំង ការពង្រឹកនិងពង្រីកមិនឈប់ឈរ សម្រាប់ការអភិវឌ្ឍរុងរឿងទៅអនាគត”។
តាមលោកហឹង (Hung) ទន្ទឹមនឹងការងារអភិវឌ្ឍន៍ផលិតផលថ្មី ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ជាមួយម៉ូដស្អាត គុណភាពខ្ពស់ និងតម្លៃសមរម្យ ក្រុមហ៊ុនតែងយកចិត្តទុក្ខដាក់ និងរក្សាសារដំណឹងអភិវឌ្ឍន៍ផ្សារភ្ជាប់នឹងសុខភាពសហគមន៍នៅវៀតណាម។ ដូចនេះ ក្រុមហ៊ុនដុងឡឹក (Dong Luc) តែងរក្សានិងលើកទឹកចិត្តសកម្មភាពកីឡា ដែលមានប្រយោជន៍សម្រាប់សហគមន៍ ជាមួយតួនាទីជាអ្នកឧបត្ថម្ភ៕
អត្ថបទ៖ ថាវវី - រូបថត៖ ត្រឹនថាញយ៉ាង និងឯកសារ