ព័ត៌មាន ជំនួយមនុស្សធម៌នៅតែខ្វះខាតបើធៀបនឹងតម្រូវការរបស់ប្រជាជនហ្គាហ្សា 04/08/2025 នាថ្ងៃទី ២ ខែសីហា បណ្តាប្រទេសនិងអង្គការអន្តរជាតិនានាបានបន្តកិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ដែលកំពុងស្ថិតនៅកម្រិត "អាក្រក់បំផុត" នៅទីនេះ។ កងកម្លាំងទ័ពជើងអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បានទម្លាក់ជំនួយមនុស្សធម៌លើកទី ៦០ ចូលក្នុងតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុននោះ UAE បានទម្លាក់ជំនួយមនុស្សធម៌សរុបជាង ៣.៨០០ តោនចូលក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ UAE ក៏បានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) បញ្ជូនឡានដឹកទំនិញចំនួន ២២ គ្រឿងដែលផ្ទុកជំនួយរួមមានថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រទៅកាន់តំបន់ហ្គាហ្សា។នៅថ្ងៃដដែល កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានប្រកាសថា យន្តហោះមកពីប្រទេសចំនួនប្រាំ រួមមាន ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អាល្លឺម៉ង់ និងបារាំង បានទម្លាក់កញ្ចប់ជំនួយស្បៀងអាហារចំនួន ៩០ កញ្ចប់ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះជាថ្ងៃទីពីរហើយនៃការទម្លាក់ជំនួយតាមផ្លូវអាកាសចូលតំបន់ហ្គាហ្សា ដោយមានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប។ជនប៉ាឡេស្ទីនដើរទៅទទួលជំនួយពីមូលនិធិមនុស្សធម៌ហ្គាហ្សា ដែលគាំពារដោយសហរដ្ឋអាមេរិក នៅក្នុងក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Hatem Khaledទោះជាយ៉ាងណាក៏ដោយ យោងតាមភាគីមួយចំនួន បរិមាណជំនួយមនុស្សធម៌ដែលបានផ្ទេរចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការបន្ធូរបន្ថយការហ៊ុំពទ្ធ័ របស់កងទ័ពអ៊ីស្រាអែល បានបំពេញតែផ្នែកមួយនៃតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនជាង ២,៣ លាននាក់។ពីប្រទេសអាឡឺម៉ង់ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Stefan Kornelius នាថ្ងៃទី ២ សីហា បានអះអាងថា បរិមាណជំនួយដែលបានផ្ទេរទៅតំបន់ហ្គាហ្សានៅតែខ្វះខាតយ៉ាងខ្លាំង បើប្រៀប ធៀបទៅនឹងតម្រូវការជាក់ស្តែង៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាថ្ងៃទី ២ ខែសីហា បណ្តាប្រទេសនិងអង្គការអន្តរជាតិនានាបានបន្តកិច្ចខិតខំប្រឹងប្រែងនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា ដើម្បីកែលម្អស្ថានភាពមនុស្សធម៌ដែលកំពុងស្ថិតនៅកម្រិត "អាក្រក់បំផុត" នៅទីនេះ។ កងកម្លាំងទ័ពជើងអាកាសរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បានទម្លាក់ជំនួយមនុស្សធម៌លើកទី ៦០ ចូលក្នុងតំបន់ហ្គាហ្សា។ កាលពីសប្តាហ៍មុននោះ UAE បានទម្លាក់ជំនួយមនុស្សធម៌សរុបជាង ៣.៨០០ តោនចូលក្នុងតំបន់ហ្គាហ្សា។ លើសពីនេះ UAE ក៏បានសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក (WHO) បញ្ជូនឡានដឹកទំនិញចំនួន ២២ គ្រឿងដែលផ្ទុកជំនួយរួមមានថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រទៅកាន់តំបន់ហ្គាហ្សា។នៅថ្ងៃដដែល កងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) បានប្រកាសថា យន្តហោះមកពីប្រទេសចំនួនប្រាំ រួមមាន ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប អាល្លឺម៉ង់ និងបារាំង បានទម្លាក់កញ្ចប់ជំនួយស្បៀងអាហារចំនួន ៩០ កញ្ចប់ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះជាថ្ងៃទីពីរហើយនៃការទម្លាក់ជំនួយតាមផ្លូវអាកាសចូលតំបន់ហ្គាហ្សា ដោយមានការចូលរួមពីបណ្តាប្រទេសអឺរ៉ុប។ជនប៉ាឡេស្ទីនដើរទៅទទួលជំនួយពីមូលនិធិមនុស្សធម៌ហ្គាហ្សា ដែលគាំពារដោយសហរដ្ឋអាមេរិក នៅក្នុងក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។ រូបថតឯកសារ៖ REUTERS/Hatem Khaledទោះជាយ៉ាងណាក៏ដោយ យោងតាមភាគីមួយចំនួន បរិមាណជំនួយមនុស្សធម៌ដែលបានផ្ទេរចូលទៅក្នុងតំបន់ហ្គាហ្សាក្នុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការបន្ធូរបន្ថយការហ៊ុំពទ្ធ័ របស់កងទ័ពអ៊ីស្រាអែល បានបំពេញតែផ្នែកមួយនៃតម្រូវការបន្ទាន់នាពេលបច្ចុប្បន្ន នៅក្នុងតំបន់ហ្គាហ្សាដែលមានប្រជាជនជាង ២,៣ លាននាក់។ពីប្រទេសអាឡឺម៉ង់ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Stefan Kornelius នាថ្ងៃទី ២ សីហា បានអះអាងថា បរិមាណជំនួយដែលបានផ្ទេរទៅតំបន់ហ្គាហ្សានៅតែខ្វះខាតយ៉ាងខ្លាំង បើប្រៀប ធៀបទៅនឹងតម្រូវការជាក់ស្តែង៕
អត្ថបទផ្សេងទៀត ឆ្ពោះទៅកសាងការនេសាទប្រកបដោយចីរភាព10/12/2025ព័ត៌មានតំបន់ឆ្នេរសមុទ្រនៅវៀតណាមកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)។ ចាប់ពីការគ្រប់គ្រងដ៏តឹងរ៉ឹង តម្លាភាពនៃប្រភពដើម និងការរៀបចំរចនាសម្ព័ន្ធឡើងវិញការនេសាទ... ប្រទេសវៀតណាមកំពុងកសាងមុខរបរនេសាទប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិអំពាវនាវឲ្យថៃនិងកម្ពុជាបន្ថយភាពតានតឹង10/12/2025ព័ត៌មានខេត្ត ក្វាង និញនឹងមានមណ្ឌលបច្ចេកវិទ្យាឌីជីថលដែលមានផ្ទៃដី ២៤,៥ ហិកតា10/12/2025ព័ត៌មានគម្រោងនិងសំណង់សំខាន់ៗនឹងបង្កើត លំហអភិវឌ្ឍន៍ថ្មី សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន10/12/2025ព័ត៌មានខេត្តក្វាងនិញ អនុវត្តការគ្រប់គ្រងឌីជីថលអ្នកទេសចរដែលមកទស្សនាឈូងសមុទ្រហាឡុង10/12/2025ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កៀរគរធនធានសង្គមទាំងមូលដើម្បីឧបត្ថម្ភដល់ការសាងសង់និងជួសជុលផ្ទះសម្រាប់ប្រជាជន10/12/2025ព័ត៌មានពិធីបើកមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី ៣៣ ត្រូវបានប្រារព្ធឡើងនៅយប់នេះ10/12/2025ព័ត៌មាន អត្ថបទផ្សេងទៀត