លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងសន្និសីទអនឡាញ "យុទ្ធនាការក្វាងទ្រុង" (រូបថត៖ ឡៃហ័រ/VOV)
អញ្ជើញថ្លែងនៅទីនេះ លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាង សង់និងជួសជុលផ្ទះសម្រាប់ប្រជាជនដែលផ្ទះដួលរលំ ឬខូចខាត គឺទទួលបានជំនួយឧបត្ថម្ភពីប្រភពជាច្រើន រួមទាំងថវិកាមជ្ឈិម និងមូលដ្ឋាន; ជំនួយឧបត្ថម្ភពីអង្គការ និងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ជាពិសេស សហគមន៍លំនៅដ្ឋាន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្ត "យុទ្ធនាការក្វាងទ្រុង" ឲ្យកាន់តែរហ័ស ដោយមានគោលដៅបង្ហើយការសាងសង់ផ្ទះថ្មីសម្រាប់គ្រួសារ ដែលបានបាត់បង់ផ្ទះមុនថ្ងៃទី ៣១ ខែមករា ឆ្នាំក្រោយ និងបង្ហើយការជួសជុលផ្ទះដែលខូចខាតមុនថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ ឡៃហ័រ/VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានថ្លែងថា ក្រៅពីលើធនធានរបស់រដ្ឋ ចាំបាច់ត្រូវកៀរគរធនធានពីសង្គមទាំងមូល ដើម្បីចូលរួមក្នុងការជួយឧបត្ថម្ភដល់ការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាជន។ ប្រសិនបើមានបញ្ហាជំពាក់ជំពិនណាមួយ គួរតែរាយការណ៍ជាបន្ទាន់ទៅកាន់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ធ្វើការចារណា និងដោះស្រាយ ដើម្បីឱ្យប្រជាជនអាចមានលំនៅដ្ឋានបានយ៉ាងឆាប់រហ័សបំផុត៕