• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គម្រោងនិងសំណង់សំខាន់ៗនឹងបង្កើត លំហអភិវឌ្ឍន៍ថ្មី សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន

នាព្រឹកថ្ងៃទី៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។

លោកនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការដឹកនាំរដ្ឋសម្រាប់គម្រោង និងសំណង់ជាតិសំខាន់ៗ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។  រូបថត៖ VNA

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់លោក  ត្រឹន ហុងមីញ បានឲ្យដឹងថា យោងតាមផែនការ នៅចុងឆ្នាំនេះ ផ្លូវល្បឿនលឿនជាង ៣.៨០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។  តាមគម្រោង  នៅថ្ងៃទី១៩ ខែធ្នូ ផ្លូវល្បឿនលឿនសំខាន់ៗជិត ៣.២០០គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រចំនួន ១.៧០០គីឡូម៉ែត្រ នឹងត្រូវបានបង្ហើយ។ សម្រាប់អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ គម្រោងសមាសភាគនឹងត្រូវបង្ហើយដើម្បីដាក់ពង្រាយជើងហោះហើរបច្ចេកទេស។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “សំណង់ទាំងនេះ  ជាពិសេសសំណង់ដែលត្រូវបានបង្ហើយ នឹងបង្កើតតម្លៃបន្ថែមថ្មីសម្រាប់ដីធ្លី បង្កើតលំហអភិវឌ្ឍន៍ថ្មី និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ក្នុងពេលជាមួយគ្នានេះ សន្សំសំចៃការចំណាយទាក់ទងនឹងពេលវេលា ថ្លៃធ្វើដំណើរ ថ្លៃប្រេងឥន្ធនៈ ថ្លៃដើមសម្រាប់ផលិតផល និងបង្កើនភាពប្រកួតប្រជែង" ។

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៩ ខែធ្នូ ដែលជាពេលវេលាសម្រាប់រៀបចំពិធីសម្ពោធ និងចាប់ផ្តើមសាងសង់គម្រោងទូទាំងប្រទេស  លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាពន្លឿនវឌ្ឍនភាព និងកែលម្អគុណភាព៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top