ជំនួយសង្គ្រោះបន្ទាន់ត្រូវបានដឹកជញ្ជូនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួមមាន៖ ឧបករណ៍ចម្រោះទឹក និងបន្ទះប្លាស្ទិកពហុមុខងារ។ មុននោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានផ្ញើសារទូរលេខជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh សាក់សួរអំពីផលប៉ះពាល់នៃព្យុះទីហ្វុងយ៉ាហ្គី នៅវៀតណាម ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុនជានិច្ចកាលអមដំណើរ និងត្រៀមខ្លួនជាស្រេចជួយវៀតណាមជំនះពុះពារលើការលំបាក ដោះស្រាយផលវិបាក ដើម្បីស្ថេរភាពជីវភាពរស់នៅ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ត្រួតពិនិត្យស្ថានភាពខូចខាតដែលបណ្តាលពីTព្យុះទីហ្វុងយ៉ាហ្គី។ រូបថត៖ Dương Giang – TTXVN