ព័ត៌មាន

ជប៉ុន​និង​កូរ៉េខាងត្បូង​គាំទ្រ​វៀតណាម​ក្នុងការដោះ​ស្រាយ​ផលវិបាក​នៃ​ព្យុះ​ទី​ហ្វុង​យ៉ា​ហ្គី

នាថ្ងៃទី១២ ខែកញ្ញា យោងតាមព័ត៌មានរបស់ស្ថានទូតជប៉ុន និងស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម រដ្ឋាភិបាលនៃប្រទេសទាំងពីរនេះបានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាទំនិញនិងសម្ភារៈ ដើម្បីជួយដល់រដ្ឋាភិបាលវៀតណាមដើម្បីដោះស្រាយផលវិបាកដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គី នៅបណ្តាខេត្តក្រុងភាគខាងជើង។

ជំនួយសង្គ្រោះបន្ទាន់ត្រូវបានដឹកជញ្ជូនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួមមាន៖ ឧបករណ៍ចម្រោះទឹក និងបន្ទះប្លាស្ទិកពហុមុខងារ។ មុននោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានផ្ញើសារទូរលេខជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh សាក់សួរអំពីផលប៉ះពាល់នៃព្យុះទីហ្វុងយ៉ាហ្គី នៅវៀតណាម ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុនជានិច្ចកាលអមដំណើរ និងត្រៀមខ្លួនជាស្រេចជួយវៀតណាមជំនះពុះពារលើការលំបាក ដោះស្រាយផលវិបាក ដើម្បីស្ថេរភាពជីវភាពរស់នៅ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ត្រួត​ពិនិត្យ​ស្ថានភាពខូច​ខាត​ដែល​បណ្តាល​ពី​Tព្យុះ​ទី​ហ្វុង​យ៉ា​ហ្គី។ រូបថត៖ Dương Giang – TTXVN

ដោយរួមចំណែកស្តារឡើងវិញនូវតំបន់រងការខូចខាតនិងជួយប្រជាជនដែលរងគ្រោះដោយព្យុះទីហ្វុងយ៉ាហ្គី ឱ្យវិលមកជីវភាពប្រចាំថ្ងៃបានឆាប់ៗ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ជំនួយមនុស្សធម៌ក្នុងតម្លៃ ២ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់ប្រទេស វៀតណាម៕


top