• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ឆើតឆាយពិធីបុណ្យប៉េងប៉ោងខ្យល់ក្តៅនៅហូយអាន

បន្ត​សង្វាក់​សកម្មភាព​បើក​ឆ្នាំ​ទេសចរណ៍​ជាតិ​ឆ្នាំ​២០២២ “ខេត្ត​ក្វាង​ណាម​ - Quang Nam) ​ជាទីកន្លែង​សម្រាប់​ទេសចរណ៍​បៃតង​” ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា នៅ​ទីលាន​ទន្លេ​ហ្វាយ​ (Hoai) ទីក្រុង​ហូយ​អាន​​បាន​ព្រឹត្តទៅនៅ​​ពិធី​បុណ្យ​ប៉េង​ប៉ោង​ខ្យល់ក្តៅ​ ទ្រង់​ទ្រាយ​ធំ​ដំបូង​បង្អស់​​។​

លើក​ដំបូង​ លើ​លំហអាកាស​កេរដំណែល​ពិភពលោក​ទីក្រុង​បុរាណ​ហូយ​អាន​ ប៉េ​ងប៉ោង​ខ្យល់​ក្តៅ​គ្រប់​ពណ៌​និង​ខ្នាតធំតូច​​ចំនួន​១៧​ ក្នុងនោះ​​មាន​ប៉េង​ប៉ោង​ខ្យល់​ក្តៅ​ធុនតូច​​​ចំនួន​១២​ ប៉េង​ប៉ោង​ខ្យល់​ក្តៅ​​លំដាប់​ទី​៧​ ចំនួន៣ និង​​ប៉េង​ប៉ោង​​ខ្យល់​​ចំនួន​២ បាន​​ហោះហើរ​នៅ​​នឹង​កន្លែង​ នៅ​​កៀក​ទន្លេហ្វាយ (Hoai)​​ ខ្យល់​បក​រំភើយ​ សម្រាប់​ភ្ញៀវ​ទេសចរ​អាច​អញ្ជើញ​មកទស្សនា​ គយគន់​ បរិយាកាស​​ពិធី​បុណ្យ​ បន្ទាប់ពី​រង​​ឥទ្ធិពល​ដោយ​សា​រជំងឺ​កូវិដ​ - ​១៩។​

រូប​ភាព​ប៉េង​ប៉ោងខ្យល់​ក្តៅ​​ពណ៌ឆើត​ឆាយ​ ក្រោម​ពន្លឺ​ព្រះអាទិត្យ​ចែង​ចាំង​ នៅ​លើ​​ផ្ទៃមេឃ​កេរដំណែល​​ពិភពលោក​ គូស​បញ្ជាក់​ថា​ទីក្រុង​បុរាណ​ហូយ​អាន ​បាន​វិល​ឡប់វិញ​ ​ពោរពេញទៅដោយ​ចំណាប់​អារម្មណ៍​​ ក្តី​រំភើប​សប្បាយ​រីករាយ​ បន្ទាប់ពី​ឆ្លងកាត់​ជំងឺកូវិដ - ​​១៩ សម្រាប់ពេលវេលា​នេះ​ ជឿជាក់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អញ្ជើញ​មក​ ដោយ​​សុវត្ថិភាព​និង​រីករាយ​។​

ទីក្រុង​បុរាណ​​ហូយ​អាន​ឆើត​ឆាយ​​ដោយ​ពណ៌សម្បុរ នៅ​នា​ពិធីបុណ្យ​ប៉េង​ប៉ោង​ខ្យល់​ក្តៅ​។​ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

ប៉េង​ប៉ោង​ខ្យល់​ក្តៅ​ នាំ​ភ្ញៀវ​ទេសចរ​រសាត់​លើ​ផ្ទៃមេឃ​ ទីក្រុង​បុរាណ​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាពវៀតណាម​

ទីលាន​ទន្លេហ្វាយ​ (Hoai) ​ជា​ទីកន្លែង​ប្រព្រឹត្តទៅ​ពិធី​បុណ្យ​ប៉េង​ប៉ោង​ខ្យល់​ក្តៅ​ហូយ​អាន។ ​រូបថត៖ វៀតដឹក​​/​កាសែតរូបភាព​វៀតណាម​

ភ្ញៀវទេសចរ​ Sub (stand up paddle board) គយ​គន់មើល​សម្រស់​ល្អឆើត​ នៃប៉េង​ប៉ោង​ខ្យល់​ក្តៅកៀក​ទន្លេ​ហ្វាយ​ (Hoai) ។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

រូបភាព​ស្ងប់​ស្ងាត់​ពិសេសនៃ​​ទីក្រុងបុរាណ​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែត​រូបភាព​វៀតណាម​

រសៀល​កៀក​ទន្លេ​ហ្វាយ (Hoai)​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម

ជីវភាព​រស់នៅ​ធម្មតា​ថ្មី​ បន្ទាប់ពី​ជំងឺរាតត្បាត​ឆ្លង​ទៅ​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​​

ភ្ញៀវ​ទេសចរ​ទស្សនា​ពិធីបុណ្យ​ប៉េង​ប៉ោង​ខ្យល់​ក្តៅ​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

ភ្លឺផ្លេកទីក្រុង​បុរាណ​ហូយ​អាន​។ ​រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

កាលៈ​ទេសៈ​គួ​រចង​ចាំ​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

ពណ៌ទីក្រុង​បុរាណ​ហូយ​អាន​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

បូម​ខ្យល់ហ្គាស ចូល​ប៉េង​ប៉ោង​ខ្យល់​ក្តៅ។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

ប៉េង​ប៉ោង​ខ្យល់​ក្តៅបញ្ចេញ​សម្រស់​ក្រោម​ពន្លឺថ្ងៃរះ​។​ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

ពិធី​បុណ្យ​បញ្ជាក់ការ​វិលឡប់​ឡើង​វិញ​នូវ​សកម្មភាព​ទេសចរណ៍​នៃទីក្រុង​បុរាណ​ហូយ​អាន​ បន្ទាប់ពី​ជាង​២ឆ្នាំ​ “ជាប់​គាំង​” ដោយ​សារ​ជំងឺ​កូវិដ​ - ១៩។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​​

ការ​ប្រឡង​សម្តែងប៉េង​ប៉ោង​ខ្យល់​ក្តៅ អបអរសាទរ​ថ្ងៃទីក្រុង​បុរាណ​វិល​ត្រឡប់​មកវិញ​។ រូបថត៖ ថាញ​ហ្វ័រ​/​កាសែតរូបភាព​វៀតណាម​

អត្ថបទនិងរូបថត៖ ថាញហ្វ័រ ប្រែសម្រួល៖ រីកើង

សារមន្ទីរកុលាលភាជន៍បាតត្រាង (Bat Trang)

សារមន្ទីរកុលាលភាជន៍បាតត្រាង (Bat Trang)

យក​ជំនោរ​អារម្មណ៍​ចេញពីអន្ទោក​​​កុលាលភាជន៍ ​ប្រសប់​នឹង​គ្នា ​មជ្ឈមណ្ឌល​ប្រណីត​​​ភូមិ​របរ​វៀតណាម​ បានកសាង​នៅ​កណ្តាល​ភូមិ​កុលាលភាជន៍​បុរាណ​បាតត្រាង​ (Bat Trang) យ៉ា​ឡឹម​ (Gia Lam) ហាណូយ​។ សំណង់​នេះ បាន​កសាង​សម្រាប់​លើក​ស្ទួយ​តម្លៃ​ ភាព​ប្រណីត របស់​​ភូមិរបរ​បាតត្រាង​ (Bat Trang)

Top