កោះហនជុង (Hon Chong) - កោះប្តី ជារម្មណីយដ្ឋានធម្មជាតិ ស្ថិតនៅឆ្នេរសមុទ្រខាងជើងទីក្រុងញ៉ាត្រាង។ នៅទីនេះ ភ្ញៀវទេសចរធ្វើដំណើរពីរបីជំហាននឹងប៉ះទឹករលកសមុទ្រ ឬជើងភ្នំ។ មនុស្សជាច្រើននិយាយថា កោះហនជុង (Hon Chong) - កោះប្តី ជាទីប្រសប់រវាងសមុទ្រនិងភ្នំ។ល។ ឆ្នេរថ្មកោះហនជុង (Hon Chong) - កោះប្តី មានផែនថ្មធំៗ ដេកតម្រៀបតម្រួតគ្នាតាំងពីកាលណាក៏មិនដឹង។ តាំងពីយូរឆ្នេរសមុទ្រនេះ បានក្លាយជាទីកន្លែង
ចំណាប់អារម្មណ៍ឆ្នេរថ្មកោះហនជុង (Hon Chong) - កោះប្តី
អញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរនឹងបានឃើញឆ្នេរថ្ម កោះហនជុង (Hon Chong) - កោះប្តី ដូចជាទីប្រសប់រវាងសមុទ្រនិងភ្នំ។ ពិព្រោះភ្ញៀវទេសចរធ្វើដំណើរតែពីរបីជំហាន នឹងទៅដល់ផ្ទៃសមុទ្រ ឬជើងភ្នំ។ មកដល់ទីនេះ ភ្ញៀវទេសចរនៅអាចបានស្តាប់រឿងរ៉ាវពិសេស ពណ៌នាអំពីឆ្នេរថ្មនេះ នៅកណ្តាលទេសភាពធម្មជាតិដ៏មនោរម្យ។
កោះហនជុង (Hon Chong) - កោះប្តី ទីតាំងស្ថិតនៅទិសឦសានទីក្រុងញ៉ាត្រា ចំណុះសង្កាត់វិញផឿក (Vinh Phuoc) ចម្ងាយពីផ្លូវ ត្រឹន ភូ (Tran Phu) ប្រហែល៣ គីឡូម៉ែត្រ។ ជុំវិញកោះហនជូង (Hon Chong) - កោះប្តី នៅមានកោះហនដរ (Hon Do) កោះហនរ៉ួ (Hon Rua) ឆ្ញាយៗគឺកោះហនត្រែ (Hon Tre) នៅខាងមុខគឺ ភ្នំកូតៀន (Co Tien)។ |
នៅទីនេះ ទេសភាពមនោរម្យ ព្រៃភ្នំ សមុទ្រ និងឆ្នេរដេកក្បែរកៀកកើយគ្នា។ ផ្សេងនឹងឆ្នេរសមុទ្រនៅបណ្តោយតាមផ្លូវត្រឹន ភូ (Tran Phu) នាមជ្ឈមណ្ឌល ឆ្នេរសមុទ្រនៅកោះហនជុង (Hon Chong) - កោះប្តី មានភាពស្ងប់ស្ងាត់។ ទីនេះ ភ្ញៀវទេសចរអាចអង្គុយលើញកភ្នំ ស្ទូចត្រី ឬធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រងូតទឹក ដែលពោរពេញទៅដោយខ្សាច់ហ្មត់ខៃ ស្រស់ថ្លា។ ទឹកសមុទ្រខៀវស្រទន់។ លំហសមុទ្រ មានកោះតូចធំព័ទ្ធជុំវិញ រាំងបន្ថយល្បឿនខ្យល់ ឥទ្ធិពលដោយព្យុះភ្លៀង។ ដូច្នេះ ផ្ទៃទឹកនៅឈូងសមុទ្រញ៉ាត្រាង និងរម្មណីយដ្ឋានកោះហនជុង (Hon Chong) - កោះប្តី បានចាត់ទុកជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រស្អាត និងសុវត្ថិភាពបំផុត។
 តំបន់ទេសចរណ៍កោះហនជុង (Hon Chong) - កោះប្តី ចំណុះសង្កាត់វិញផឿក (Vinh Phuoc) ទីក្រុងញ៉ាត្រា ខេត្តខាញ់ហ្វ័រ (Khanh Hoa)។ កោះហនជុង (Hon Chong) - កោះប្តី ជាទីប្រជុំផែនថ្មធំៗជាច្រើន ដែលមានរូបរាងគ្រប់ប្រភេទ តម្រៀបត្រួតគ្នាបន្លាយចុះទៅសមុទ្រ។ រូបថត៖ ថាញយ៉ាង ប្រសិនបើទៅទាំងព្រលឹម ភ្ញៀវទេសចរអាចគយគន់មើលទេសភាពថ្ងៃរះស្រស់ស្អាតនៅទីនេះ។ រូបថត៖ ថាញយ៉ាង  ផែនថ្មធំតម្រៀបត្រួតគ្នា នៅឆ្នេរសមុទ្រកោះហនជុង (Hon Chong) - កោះប្តី។ រូបថត៖ ថាញយ៉ាង |
ប្រសិនបើ សំឡឹងមើលទៅទីក្រុង ប្រជុំកោះហនជុង (Hon Chong) - កោះប្តី និងភ្នំឡាសាន ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងល្អ សម្រាប់គយគន់មើលទេសភាពទីក្រុងសមុទ្រស្អាតបំផុត ជាមួយនឹងដងផ្លូវត្រឹន ភូ (Tran Phu) បត់បែនតាមឆ្នេរសមុទ្រ រំលេចភាពស្រស់ស្អាតដោយមានជួរដូងខ្ពស់ត្រដែត បន្ទោលប្រាណទទួលរលកសមុទ្របក់បោក។
មានរឿងរ៉ាវប្រជាប្រិយចំណាប់អារម្មណ៍ ពណ៌នាអំពីរឿងព្រេងកោះហនជុង (Hon Chong) - កោះប្តី ប្លែកបំផុតគឺផែនថ្មធំៗដេកស្ងំ នៅលើញកភ្នំខ្ពស់នៃកោះហនជុង (Hon Chong) - កោះប្តី ដែលមានដិតដាំស្នាមបាទដៃយក្សលើផែនថ្ម ហាក់ដូចទើបតែប្រដិតបាទដៃ ដោយក្រញាំជាប់ផែនថ្ម បន្សល់ទុកស្លាកស្នាមដូចសព្វថ្ងៃ។
ពាក់ព័ន្ធដល់ញកភ្នំនេះ ប្រជាជននៅតំបន់សមុទ្រ មានរឿងតំណាលថា មនុស្សមាឌធំ ធ្វើដំណើរមកដល់ទីនេះ ពូនភ្នំបង្កើតឈូងសមុទ្រញ៉ាត្រា ដូចសព្វថ្ងៃ។ សម័យថ្ងៃមួយ មនុស្សមាឌធំកំពុងអង្គុយស្ទូចត្រី ជាប់ត្រីធំ ត្រីទាញសន្ទូច គាត់អូសសន្ទូចដោយដៃម្ខាង ដៃម្ខាងទៀតតោងកាន់ផែនថ្មជាទីពឹង ការតោងកាន់ផែនថ្ម ធ្វើឱ្យមានស្នាមបាទដៃជាប់បន្សល់មក ដូចដែលបានឃើញ។ តាមរឿងតំណាលផ្សេង នាសម័យកាលដើម មានបុរសម្នាក់ ធ្វើដំណើរមកដល់ទីនេះលេងកម្សាន្ត ជួបទេពអប្សរកំពុងងូតទឹក បុរសឃើញឈរសំឡឹងដោយភ្លឹកលង់អារម្មណ៍ ជ្រិលជើងធ្លាក់ចុះភ្នំ បុរសរហ័សដៃតោងបានភ្នំ ធ្វើឱ្យភ្នំបាក់ស្រុតចុះ ថ្មបែកធ្លាក់ដេរដាស់ ស្នាមបាទដៃក៏បន្សល់នៅលើផែនថ្ម។ ប្រជាជននៅទីនេះ បាននិទានប្រាប់ នៅលើឆ្នេរថ្ម មានថ្មរូបរាងដូចមនុស្សកំពុងអង្គុយសំឡឹងមើលទៅភ្នំកូតៀន (Co Tien) - ភ្នំទេពអប្សរ។ តំណាលថា ទេពអប្សរជាកូនពៅ នៅជាប់កាមជាមួយនឹងទេសភាពឋានកណ្តាល មិនទាន់ចង់យានទៅកាន់ទេវលោក ក៏ប្រែខ្លួនក្លាយជាភ្នំថ្ម។ ដងភ្នំនេះ សព្វថ្ងៃបានអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ដោយមានឈ្មោះថា ឆ្នេរបាយតៀន (Bai Tien) - ឆ្នេរទេពអប្សរ។

ភ្ញៀវទេសចរធ្វើដំណើរស្វែងយល់អំពីវប្បធម៌ សិល្បៈ ក្នុងតំបន់ទេសចរណ៍ហនជុង (Hon Chong) - កោះប្តី។ រូបថត៖ ថាញយ៉ាង

នៅពេលមិនទាន់មានជំងឺកូវិដ - ១៩ រៀងរាល់ថ្ងៃតំបន់ទេសចរណ៍ហនជុង (Hon Chong) - កោះប្តី
ទទួលភ្ញៀវទេសចររយនាក់ អញ្ជើញមកទស្សនា។ រូបថត៖ ថាញយ៉ាង

ផែនថ្មធំៗ មានរូបរាងនិងទីតាំងពិសេស ដូចជាបាទដៃមនុស្សរៀបចំ។ រូបថត៖ ថាញយ៉ាង
ផែនថ្មធំ នៅលើញកភ្នំខ្ពស់នៃកោះហនជុង ដែលមានដិតដាំស្នាមបាទដៃយក្សលើផែនថ្ម ហាក់ដូចទើបតែប្រដិតបាទដៃ
ដោយក្រញាំជាប់ផែនថ្ម។ រូបថត៖ ថាញយ៉ាង
នៅមានរឿងតំណាលមួយទៀត និទានអំពីកោះហនជុង (Hon Chong) - កោះប្តី៖ កាលពីអតីត ទីនេះធ្លាប់ជាជញ្ជាំងថ្មខ្ពស់ ឈររបាំងវាយោ។ សម័យថ្ងៃមួយ មាននាវាមួយគ្រឿង ជារបស់ប្តីប្រព័នវ័យក្មេង ត្រូវរលកធំបក់បោក រសាត់ចូលឈូងសមុទ្រ។ រលកបោកច្រានចូលជញ្ជាំងថ្មបែកខ្ទេច។ រលកធំកួចទាញយកប្រព័ន្ធទៅឆ្ងាយ។ ប្តីតោងស្រវាប្រព័ន្ធទាញចូលច្រាំង ប៉ុន្តែដោយរលកកាន់តែធំឡើង។ ប្តីបានយកដៃម្ខាងទាញប្រព័ន្ធ ដៃម្ខាងតោងយកផែនថ្ម។ ដែលជិតនឹងរលំ បូកជាមួយនឹងកម្លាំងទាញរបស់ប្តី ផែនថ្មក៏បានបាក់រលំចុះសមុទ្រ សង្កត់លើប្តីប្រព័ន្ធពីរនាក់ ស្លាប់បាត់បង់ជីវិតទៅ។ ពួកគាត់ស្លាប់ទៅ តែបាទដៃប្តីនៅជាប់ដិតដាមលើផែនថ្ម បន្សល់ទុកមកដល់សព្វថ្ងៃ។ បង្កើតជាកោះហនជុង (Hon Chong) - កោះប្តី និងកោះហនវ៉ឺ (Hon Vo) - កោះប្រព័ន្ធ ដូចសព្វថ្ងៃ៕
អនុវត្ត៖ ថាញយ៉ាង - កុងដាត/កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង