ក្រុមហ៊ុនឡុងហាយ (Long Hai) បានបង្កើតឡើង ក្នុងឆ្នាំ ២០០០ ដោយមានតែប្រព័ន្ធម៉ាស៊ីនតូចៗ ប៉ុណ្ណោះទេ ក្រុមហ៊ុនបានយកឈ្នះលើការលំបាក់ជាច្រើន ដើម្បីមានការរីកចម្រើនជាច្រើនដូចសព្វថ្ងៃនេះ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនឡុងហាយ (Long Hai) មានរោងចក្រទំនើបបំផុតនៃភាគខាងជើងវៀតណាមដែលស្ថិតនៅតំបន់ឧស្សាហកម្មលេខ ១ - ឃុំយ៉ាងសៀល (Gia Xuyen) ស្រុកយ៉ាឡុក (Gia Loc) ខេត្ត ហាយយឿង (Hai Duong) ដោយមានផ្ទៃដីចំនួន ១១ ០០០ ម ២ និងមានវិនិយោគទុនជិត ៦ លានដុល្លារអាមេរិក។
រោងចក្រនេះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ហើយអនុវត្តប្រព័ន្ធ គ្រប់គ្រងគុណភាពតាមស្តង់ដារ ISO 22000 ដោយមានបន្ទប់ពិសោធន៍ និងធ្វើតេស្តគុណភាពផលិតផលដ៏ទំនើប។

ដើម្បីបម្រើបុណ្យចូលឆ្នាំថ្មី កម្មករជាង ១០០០ នាក់នៅក្រុមហ៊ុនឡុងហាយ (Long Hai) ត្រូវតែធ្វើការជាបន្តបន្ទាប់ដើម្បីធានាកាលវិភាគនៃផ្គត់ផ្គង់ដល់ទីផ្សារ។

កម្មករត្រួតពិនិត្យនិងដកផលិតផលចាហួយដែលមិនឆ្លើយតបនឹងគុណភាពផលិតផល។

កម្មកររោងចក្រមកំពុងវេចខ្ចប់ផលិតផលសំរាប់បុណ្យចូលឆ្នាំថ្មី។

ខ្សែចង្វាក់ផលិតចាហួយឡុងហាយ (Long Hai) មានលក្ខណៈទំនើបនិងធានាអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ។

ដំណាក់កាលបែងចែកផលិតផល។

បន្ទាប់ពីបានកែច្នៃរួមហើយ ចាហួយបានយកទៅកន្លែងវេចខ្ចប់តាមរយៈខ្សែចង្វាក់ផលិតកម្មស្វ័យប្រវត្តិ។

កម្មករកំពុងវេចខ្ចប់ផលិតផល។

ចាហួយបានដាក់ក្នុងធុង ដើម្បីដឹកជញ្ជូនទៅខេត្តនានា។
|
ពីមុន ក្រុមហ៊ុនឡុងហាយ (Long Hai) មិនសូវមានកន្លែងលក់ចាហួយច្រើនទេ តែដល់ឆ្នាំ ២០១៩ ក្រុមហ៊ុនឡុងហាយ (Long Hai) មានកន្លែងលក់រាយចំនួន ៤ ម៉ឺនកន្លែងនៅទូទាំងប្រទេសហើយ។ កម្មករចំនួន ១០០០ នាក់ធ្វើការជាបន្តបន្ទាប់នៅក្នុងរោងចក្រ ដោយផលិតចាហួយប្រហែល ២០០ តោនក្នុងមួយថ្ងៃ ដែលនាំមកនូវប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រហែល ១ ពាន់លានដុងក្នុងមួយឆ្នាំ។
ផលិតផលចំនួន ៤ ប្រភេទ គឺ៖ ចាហ៊ួយឡុងហាយ (Long Hai) , ចាហ៊ួយទឹកដោះគោជូរ Natty និងចាហ៊ួយ Caramel Lapatie, រីឯចាហ៊ួយ Excite វិញបានទទួលពានរង្វាន់ញាណិជ្ជៈសញ្ញាល្បីៗ ថ្នាក់ជាតិប្រចាំឆ្នាំ ២០១៨ ។ ចាហ៊ួយហាយឡុង(Long Hai) ទឹកចាហ៊ួយឡុងហាយ (Long Hai) ចាហ៊ួយទឹកដោះគោជូរ Natty និងចាហ៊ួយ Caramel Lapatie, ចាហ៊ួយ Excite និងចាហ៊ួយបែបជប៉ុន សុទ្ធតែជាផលិតផលដែលប្រជាជនវៀតណាមចូលចិត្តខ្លាំង។
|
ឆ្នាំ ២០១៩ ជាឆ្នាំ ដែលចាហួយឡុងហាយ (Long Hai) មានការរីកចម្រើនយ៉ាងខ្លាំង។ ជាមួយនឹងសារថា “ជាតិរ៉ែ(ខនិជ)ធម្មជាតិមកពីសារ៉ាយសមុទ្រ” ឡុងហាយ(Long Hai) បានត្រួសត្រាយផ្លូវក្នុងការធ្វើឱ្យសារ៉ាយសមុទ្រក្លាយជាគឺចាហ៊ួយមួយដ៏ពិសេសរបស់វៀតណាម។
រោងចក្រឡុងហាយ (Long Hai) នៅខេត្តនីញធួន (Ninh Thuan) ប្រមូលទិញសារ៉ាយសមុទ្រ ហើយយកទៅធ្វើឲ្យទៅជាម្សៅមួយដែលហៅថា ម្សៅ Carrageenan សុទ្ធ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រធ្វើចាហួយនៅខេត្តហាយយឿង (Hai Duong)។
ចាហួយឡុងហាយ (Long Hai) បានទាញយកអត្ថប្រយោជន៍ពីសារធាតុជាតិរ៉ែ (ខនិជ) សុទ្ធនៃសារ៉ាយសមុទ្រដូច្នេះហើយនេះជារសជាតិពិតជាឆ្ងាញ់ និងល្អសម្រាប់សុខភាពអ្នកប្រើប្រាស់។ ចាហ៊ួយឡុងហាយ (Long Hai) បានគ្របដណ្តប់លើទីផ្សារក្នុងស្រុកដោយមានផលិតផលជាច្រើនប្រភេទដូចជា ចាហួយ Excite ចាហ៊ួយ Kimiko និងចាហ៊ួយផ្លែផាស៊ុង ជាដើម ហើយបានក្លាយជាអំណោយដែលផ្សារភ្ជាប់ជាមួយពិភពកុមារភាព។
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ឡុងហាយ (Long Hai)
រោងចក្រផលិត តំបន់ឧស្សាហកម្មលេខ ១ ឃុំយ៉ាស្វៀន (Gia Xuyen) ស្រុកយ៉ាឡុក (Gia Loc) ខេត្ត ហាយឿង (Hai Duong)
លេខទូរស័ព្ទ៖ ០២២០៣៦១០២៣៦ ០២២០៣៦១០៥៥៥
Web: www.thachlonghai.com.vn. Email: contact@thachlonghai.com.vn
|
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ខាញ់ឡុង