• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ចារឹតទំព័រថ្មីក្នុងទំនាក់ទំនងអាមេរិក-វៀតណាម

ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហារបស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris តាមការអញ្ជើញរបស់អនុប្រធានរដ្ឋ លោកស្រី វ៉ ធីអាញស្វឹន ( Vo Thi Anh Xuan) បានបញ្ចប់ដោយជោគជ័យ ហើយទទួលបានលទ្ធផលជាក់ស្តែងជាច្រើន។

នាថ្ងៃទី ២៥ ខែសីហា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី វ៉ ធីអាញស្វឹន ( Vo Thi Anh Xuan) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។ លោកស្រី Kamala Harris គឺជាអនុប្រធានាធិបតីអាមេរិកដំបូងដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
 

វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមបណ្តាដៃគូសំខាន់បំផុត

បន្ទាប់ពីពិធីទទួលស្វាគមន៍ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក  Kamala Harris។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះដែលបានភាគីទាំងពីរពង្រឹងប្រកបដោយជាក់ស្តែងនិងប្រសិទ្ធភាព ក្នុងវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់និងអន្តរជាតិ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ស្របតាមឆន្ទៈរបស់លោកប្រធានហូជីមិញ (Ho Chi Minh) ដូចនៅក្នុងលិខិតផ្ញើជូនលោកប្រធានាធិបតី Truman ពី ៧៥ ឆ្នាំមុន។

លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពស្វ័យ ពហុភាគីនិយម ការធ្វើពិពិធកម្ម ម្ចាស់ការនិងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។ វៀតណាមគឺជាមិត្តល្អ ជាដៃគូគួរឱ្យទុកចិត្តនិងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ឈរលើមូលដ្ឋាននោះ វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមបណ្តាដៃគូសំខាន់បំផុតនិងមានបំណងចង់សម្របសម្រួលជាមួយអាមេរិក ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - អាមេរិកឱ្យមានការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស៊ីជម្រៅ ស្ថិរភាពក្នុង រយៈពេលវែង រួមចំណែកកសាងនិងពង្រឹងការជឿជាក់ បង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរយ៉ាងសកម្ម ពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ នាពេលខាងមុខនេះ ដោយឈរលើគោលការណ៍គោរពឯករាជ្យនិងអធិបតេយ្យភាព សិទ្ធិបូរណភាពទឹកដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ក្នុងតំបន់និងពិភពលោក។

 


នាព្រឹកថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ។ រូបថត៖ ថុងញឹត / VNA


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។
រូបថត៖ ថុងញឹត / VNA



មុននេះ លោកស្រីអនុប្រធានរដ្ឋ វ៉ធីអាញ់ស្វឹន (Vo Thi Anh Xuan) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។ រូបថត៖ ត្រុងឌឹក / VNA
 

លោកស្រីអនុប្រធានាធិបតី Kamala Harris បានសម្តែងកិត្តិយសដែលជាអនុប្រធានាធិបតីដំបូងបង្អស់នៃសហរដ្ឋអាមេរិកដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមចំពោះការទទួលស្វាគមន៍ប្រកបដោយហ្មត់ចត់និងមហោឡារិកចំពោះលោកស្ រីនិងគណៈប្រតិភូជាន់ខ្ពស់អាមេរិកនៅក្នុងស្ថានភាពជំងឺរាតត្បាត នាបច្ចុប្បន្ននេះ ។

លោកស្រីអនុប្រធានាធិបតី Kamala Harris បញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមរឹងមាំ ឯករាជ្យ និងវិបុលភាព បន្តបុព្វហេតុផ្លាស់ប្តូរថ្មីច្នៃ ពង្រីកការធ្វើសមាហរណកម្មអន្តរជាតិនិងទទួលយកតួនាទីកាន់តែសំខាន់ នៅក្នុងអាស៊ាននិងតំបន់។ សហរដ្ឋ​អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការជំរុញថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក។


លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានបញ្ជាក់ថា វៀតណាមនិងអាមេរិកចែករំលែកនូវកង្វល់រួមស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដោយកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញនូវការ​ប្តេជ្ញា​ចិត្តថ្នាក់ជាតិនិងអនុវត្តវិធានការ ដំណោះស្រាយដ៏រឹងមាំសម្រាប់ថាមពលស្អាត ថាមពលកកើតឡើងវិញ។ 

សហរដ្ឋអាមេរិកបានប្រគល់វ៉ាក់សាំង Pfizer ចំនួន ១ លានដូសដល់វៀតណាម តាមរយៈយន្តការ COVAX។  ចាប់តាំងពីយប់ថ្ងៃទី ២៦ ខែសីហា វ៉ាក់សាំងចំនួន ៥៣៣.៥២០ ដូសបានមកដល់ទីក្រុងហូជីមិញហើយ  វ៉ាក់សាំងចំនួន ២៦៣.២៥០ ដូសបានមកដល់ទីក្រុងហាណូយ។ នៅថ្ងៃទី ២៧ ខែសីហា វ៉ាក់សាំងដែលនៅសល់ (២៦៣.២៥០ ដូស) បានបញ្ជូនទៅហាណូយ។



ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាព ពង្រឹងកិច្ច​សហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការស្តារឡើងវិញ ក្រោយជំងឺរាតត្បាត។

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានថ្លែងអំណរគុណដល់រដ្ឋាភិបាល​និងប្រជាជនអាមេរិកចំពោះការគាំទ្រប្រកបដោយអត្ថន័យនិងទាន់ពេលវេលា ជាពិសេសវ៉ាក់សាំងចំនួន ៥ លានដូសនិងឧបករណ៍​និងសម្ភារៈពេទ្យជាច្រើនទៀត។

 

ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានផ្ញើការសួរសុខទុក្ខរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ជូនដល់លោកប្រធានាធិបតីអាមេរិក Joe Biden ។ លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងលោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញ លោកប្រធានាធិបតី Joe Biden មកបំពេញទស្សនកិច្ចនៅ​ប្រទេសវៀតណាម នាពេលខាងមុខនេះ។

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តបង្កើន​ថវិកាសម្រាប់ការជំនះផលវិបាកសង្គ្រាម រួមទាំងការសម្អាតជាតិគីមីពុល​ពណ៌លឿងទុំ/ dioxin នៅអាកាសយានដ្ឋាន បៀនហ័រ (Bien Hoa) និង “ចំណុចក្តៅ”ផ្សេងៗ ទៀត ការបោសសំអាតមីននិងការគាំទ្រជនពិការ ជួយវៀតណាមក្នុងកំណត់អត្តសញ្ញាណ ADN របស់អដ្ឋិធាតុទាហានវៀតណាមដែលបានពលីជីវិត នៅក្នុងសង្គ្រាម ...

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសម្តែងនូវក្តីសប្បាយរីករាយដែលមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យរជំងឺអាមេរិក (CDC) បានប្រកាសបង្កើតការិយាល័យ CDC ប្រចាំនៅតំបន់ដែលមានទីតាំងនៅទីក្រុងហាណូយ រួមចំណែកដល់ការគាំទ្រវៀតណាមនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ក្នុងការបង្ការជំងឺ ការពារសុខភាពប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរក៏បានស្វាគមន៍ចំពោះការដែលភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាជួលដី ដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិក​ នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះរួមជាមួយនឹងការដែលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យាជួលអចលនទ្រព្យ នៅទីក្រុង Washington ដើម្បីក្លាយទៅជាទីតាំងស្ថានទូតវៀតណាមថ្មីនៅសហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងខ្លាំងដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាដីធ្លី និងសាងសង់ទីស្នាក់ការនៃការិយាល័យតំណាងវៀតណាមនិងសហរដ្ឋ​អាមេរិកនៅក្នុងប្រទេសនីមួយៗ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន។

 

លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានស្វាគមន៍ចំពោះអាមេរិកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ គាំទ្រសាមគ្គីភាពនៅខាងផ្ទៃក្នុង​និងតួនាទីកណ្តាលរបស់អាស៊ាន ហើយបានស្នើថាអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក៏ដូចជាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ភាពជាដៃគូមេគង្គ-អាមេរិកនិងយន្តការមិត្តរបស់តំបន់​ទន្លេមេគង្គ​ក្រោម។ ភាគីទាំងពីរក៏បានឯកភាពគ្នាព ង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិនិងវេទិកាពហុភាគីផ្សេងទៀត ដោយរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍ  នៅក្នុងតំបន់និងពិភពលោក ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍និងរាល់ជម្លោះនៅសមុទ្រខាងកើតគួរតែដោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះ​រួមមានសន្ធិសញ្ញអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជាសម្រេចបានក្រមសីលធម៌នៅបូព៌ាក្នុងពេលឆាប់ៗ សមុទ្រ (COC) ស្របតាមច្បាប់អន្តរជាតិ។

ការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកកាន់តែមានស្ថិរភាព ប្រសិទ្ធភាព ក្នុងរយៈពេលយូរអង្វែង
 

នៅថ្ងៃត្រង់ថ្ងៃទី ២៥ ខែសីហា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris។ នៅក្នុងកិច្ចប្រជុំនេះលោកលោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនិយម ការធ្វើពិពិធកម្ម ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងទូលំទូលាយប្រកបដោយប្រសិទ្ធភាពនិងស៊ីជម្រៅ វៀតណាមគឺជាមិត្តល្អ ជាដៃគូគួរឱ្យទុក​ចិត្ត​និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងមានបំណងបន្តអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលមានសារៈសំខាន់ ប្រសិទ្ធភាព ស្ថិរភាពយូរអង្វែង ដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ នៅក្នុងតំបន់ ហើយនៅក្នុងពិភពលោក។

លោកស្រី Kamala Harris បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីវៀតណាមនិងថ្នាក់ដឹកនាំជាន់ខ្ពស់សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកស្រីអនុប្រធានអាមេរិករូបនេះបានសម្តែងនូវសេចក្តីរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេស​វៀតណាមជាលើកដំបូងនិងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូជាមួយ​វៀតណាម​លើគ្រប់វិស័យ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី របបនយោបាយនិងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។


នៅថ្ងៃត្រង់ថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ក្នុងឱកាសអញ្ជើញមកបំពេញទស្សនទៅកាន់ប្រទេសវៀតណាម។ នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ទទួលស្វាគមន៍លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។ រូបថត៖ ឌួងយ៉ាង / VNA


ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ ឌួងយ៉ាង / VNA
 


លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមដ៏រឹងមាំ ឯករាជ្យ និងវិបុលភាពហើយប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្ថិរភាពនិងរឹងមាំនាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh)បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាង​វៀតណាមនិងសហរដ្ឋអាមេរិក ហើយបានថ្លែងអំណរគុណដោយស្មោះចំពោះរដ្ឋាភិបាលនិងប្រជាជនអាមេរិកដែលបានគាំទ្រវ៉ាក់សាំងកូវីដ ១៩ និងឧបករណ៍វេជ្ជសាស្ត្រជូនដល់វៀតណាម ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

នៅក្នុងបរិបទនៃស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលលោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្វាគមន៍ចំពោះសហគ្រាសរបស់ភាគីទាំងពីរ ដើម្បីសម្របសម្រួលយ៉ាងសកម្មក្នុងការផលិតវ៉ាក់សាំង ក៏ដូចជាការដែលអាមេរិកបង្កើតការិយាល័យ​​ប្រចាំតំបន់នៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងីរាតត្បាតនៅរដ្ឋធានីហាណូយ។

លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងក្តីសង្ឃឹមថា អាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការបង្ការជំងឺ ជាពិសេសវ៉ាក់សាំងក្នុងទម្រង់ដែលអាច​បត់បែនបាន និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ក៏បានជូនដំណឹងអំពីការជួបសន្ទនា តាមរយៈទូរស័ព្ទជាមួយប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Pfizer នាពេលថ្មីៗនេះ ហើយបាននិយាយថា វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាទិញវ៉ាក់សាំង Pfizer ប្រហែល ៥០ លានដូស ប៉ុន្តែរហូតមកដល់ពេលនេះចំនួនវ៉ាក់សាំងដែលទទួលបាននៅតែមិនសូវច្រើននៅឡើយ។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យអាមេរិកគាំទ្រនិងបង្កើតអំណោយផលសម្រាប់ក្រុមហ៊ុន Pfizer ពន្លឿនការផ្តល់វ៉ាក់សាំងដល់ប្រទេសវៀតណាមឱ្យបានលឿននិងច្រើនថែមទៀតនៅឆ្នាំនេះ ហើយកត់សម្គាល់ថា ការប្រគល់វ៉ាក់សាំងឱ្យកុមារនិងមនុស្សអាយុក្រោម ១៨ ឆ្នាំ នៅពេលចូលឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើម ។

ពិភាក្សាអំពីវិធានការណ៍ជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកសេដ្ឋកិច្ច - ពាណិជ្ជកម្មជាសសរស្តម្ភនិងជាកម្លាំងចលករនៃទំនាក់ទំនងវៀតណាម - អាមេរិក។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្វាគមន៍ចំពោះការដែលស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិក (USTR) ប្រកាសសន្និដ្ឋាននូវការស៊ើបអង្កេត តាមមាត្រា ៣០១ ស្តីពី បញ្ហារូបិយប័ណ្ណ ហើយមិនបានអនុវត្តវិធានការពាណិជ្ជកម្មណាមួយចំពោះវៀតណាមឡើយ។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មនិងវិនិយោគ (TIFA) ហើយក្នុងពេលជាមួយគ្នានេះដែរ ពិចារណាអំពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី ដើម្បីលើកកម្ពស់បន្ថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីប្រកបដោយ​សមស្រប និរន្តរភាពនិងមានផលប្រយោជន៍ទៅវិញទៅមក។

 

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ សម្រេចបាន ៦២.៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ៣២,៨% បើសិនប្រៀបធៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០) ។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានអះអាងថា រដ្ឋាភិបាល​វៀតណាម​តែងតែត្រៀមខ្លួនជានិច្ច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស​អាមេរិកមកធ្វើអាជីវកម្មនៅវៀតណាម លើកទឹកចិត្តជំរុញនិងរំពឹងថា អាមេរិកនឹងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរបស់វៀតណាមដែលមានសក្តានុពល វិនិយោគនៅក្នុងវិស័យដែលសហរដ្ឋ​អាមេរិកមានតំរូវការ (ដូចជាក្រុមហ៊ុន VinGroup មានបំណងវិនិយោគលើរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនីដែលមានទុន​វិនិយោគជាង ១ ពាន់លានដុល្លារ) ដើម្បីរួមចំណែកបង្កើតតុល្យភាពវិនិយោគនិងពាណិជ្ជកម្មទ្វេភាគី។
 


ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានអញ្ជើញចូលរួមក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) ។  អញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) ផងដែរ។ នៅក្នុងរូបថត៖ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris អញ្ជើញថ្លែងនៅក្នុងពិធីបបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA


លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) អញ្ជើញថ្លែងក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA


ប្រតិភូមកពីបណ្តាប្រទេសផ្សេងៗបានអញ្ជើញចូលរួមក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA


លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris និងលោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) ក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA


លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ង្វៀន ថាញ់ឡុង (Nguyen Thanh Long) បានអញ្ជើញថ្លែងនៅក្នុងពិធីនេះ។
រូបថត៖ ឡាំខាន់ / VNA



ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមរវាងស្ថានបេសកកម្មការទូតអាមេរិកនិងមន្ទីរធនធាននិងបរិស្ថានទីក្រុងហាណូយ។ រូបថត៖ VNA


ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដី ដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម។
រូបថត៖ VNA



នៅរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ នៅទីក្រុងហាណូយ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានអញ្ជើញចូលរួមក្នុងសន្និសីទកាសែត ដើម្បីជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាម។នៅក្នុងរូបថត៖ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris Kamala Harris ថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ។ រូបថត៖ VNA

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកក្នុងការជម្នះផលវិបាកនៃសង្រ្គាមនៅវៀតណាម ជាពិសេសគម្រោងបន្សាបជាតិគីមីពុលពណ៌លឿងទុំ/ dioxin ដែលមានផលប៉ះពាល់រយៈពេលវែងដល់គ្រួសារវៀតណាមជាច្រើនជំនាន់។ វៀតណាមបានស្នើឱ្យអាមេរិកពន្លឿនការអនុវត្តគម្រោងបន្សាបជាតិពុល នៅព្រលានយន្តហោះ បៀនហ័រ  (Bien Hoa ) បន្តបង្កើនថវិកាគាំទ្រការអភិវឌ្ឍវៀតណាម។

លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វៀតណាមមានតម្រូវការយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល ការអភិវឌ្ឍប្រភពធនធានមនុស្ស។ ស្នើឱ្យភាគីអាមេរិកបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម។

 

នារសៀលថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) ក្នុងនាមរដ្ឋាភិបាលវៀតណាមបានអញ្ជើញចូលរួមពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺ (CDC) របស់សហរដ្ឋអាមេរិកដឹកនាំដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានលោកស្រីអនុប្រធានាធិបតី​​​អាមេរិក Kamala Harris ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។

នៅពេលពិភាក្សាបន្ថែមជាមួយលោកស្រីអនុប្រធានាធិបតី Kamala Harris លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតចំពោះសហគមន៍ជនជាតិវៀតណាមដែលកំពុងសិក្សា រស់នៅនិងធ្វើការនៅអាមេរិក ហើយសង្កាត់ធ្ងន់ថានេះគឺជា​សហគមន៍​​ដ៏ធំនិងជាកត្តាសំខាន់ដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 

ចែករំលែកនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី ផាមមិញជីញ ( Pham Minh Chinh) លោកស្រីអនុប្រធានាធិបតី Kamala Harris បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងីកូវីដ ១៩។

លោកស្រីអនុប្រធានាធិបតី Kamala Harris បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រយ៉ាងជាក់ស្តែងដល់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព និងហានិភ័យជំងឺ នាពេលអនាគត ដើម្បីរក្សាបណ្តាញផ្គត់ផ្គង់ពិភពលោកដោយគ្មានការរំខាន។

លោកស្រីអនុប្រធានាធិបតី Kamala Harris បានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រវៀតណាមវ៉ាក់សាំង Pfizer ចំនួន ១ លានដូសហើយនឹងមកដល់ទៅវៀតណាមក្នុងរយៈពេល ២៤ ម៉ោង ខាងមុខនេះ។ លោកស្រី  Kamala Harris បាននិយាយថា អាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការទទួលបានវ៉ាក់សាំងប្រកបដោយលឿនជាងមុន រួមទាំងវ៉ាក់សាំងសម្រាប់ការពារកុមារ។ ក្នុងពេលជាមួយគ្នានេះ អាមេរិកនឹងគាំទ្រឧបករណ៍វេជ្ជសាស្ត្រ កែលម្អសមត្ថភាពវេជ្ជសាស្ត្រ ដើម្បីទប់ទល់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺផ្សេងៗ ទៀតក្នុងរយៈពេលយូរវែង។

លោកស្រីអនុប្រធានាធិបតី Kamala Harris ក៏បានបញ្ជាក់ផងដែរថា អាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងវិស័យជំនះពុះពារលើផលវិបាកសង្គ្រាម សម្របសម្រួលក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បង្កើនសមត្ថភាពសន្តិសុខលើផ្លូវសមុទ្រនិងគាំទ្រកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពអន្តរជាតិនិងតំបន់ ដោយបញ្ជាក់ពីតួនាទីស្នូលរបស់អាស៊ាននៅក្នុងបញ្ហាសមុទ្រខាងកើត មេគង្គ និងមីយ៉ាន់ម៉ា ក្នុងនោះបានសង្កត់ធ្ងន់លើគោលការណ៍នៃការគោរពច្បាប់អន្តរជាតិក្នុងកិច្ចសហប្រតិបត្តិការ​និងការដោះស្រាយបញ្ហាតំបន់ រួមទាំងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ធានាសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាពវៀតណាម​សរុប
ប្រែសម្រួលដោយង្វៀន​យ៉ាង

ឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ចិន

ឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ចិន

ក្រោយរយៈពេលជិត ៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ - ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥) វៀតណាម និងចិនតែងតែរក្សាបាននូវសន្ទុះអភិវឌ្ឍ និងសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។ 

Top