នាថ្ងៃទី ២៥ ខែសីហា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋ លោកស្រី វ៉ ធីអាញស្វឹន ( Vo Thi Anh Xuan) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។ លោកស្រី Kamala Harris គឺជាអនុប្រធានាធិបតីអាមេរិកដំបូងដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមបណ្តាដៃគូសំខាន់បំផុត
បន្ទាប់ពីពិធីទទួលស្វាគមន៍ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាមេរិក ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះដែលបានភាគីទាំងពីរពង្រឹងប្រកបដោយជាក់ស្តែងនិងប្រសិទ្ធភាព ក្នុងវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់និងអន្តរជាតិ និងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ស្របតាមឆន្ទៈរបស់លោកប្រធានហូជីមិញ (Ho Chi Minh) ដូចនៅក្នុងលិខិតផ្ញើជូនលោកប្រធានាធិបតី Truman ពី ៧៥ ឆ្នាំមុន។
លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពស្វ័យ ពហុភាគីនិយម ការធ្វើពិពិធកម្ម ម្ចាស់ការនិងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។ វៀតណាមគឺជាមិត្តល្អ ជាដៃគូគួរឱ្យទុកចិត្តនិងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ឈរលើមូលដ្ឋាននោះ វៀតណាមតែងតែចាត់ទុកអាមេរិកជាដៃគូសំខាន់មួយក្នុងចំណោមបណ្តាដៃគូសំខាន់បំផុតនិងមានបំណងចង់សម្របសម្រួលជាមួយអាមេរិក ដើម្បីបន្តជំរុញទំនាក់ទំនងវៀតណាម - អាមេរិកឱ្យមានការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស៊ីជម្រៅ ស្ថិរភាពក្នុង រយៈពេលវែង រួមចំណែកកសាងនិងពង្រឹងការជឿជាក់ បង្កើតមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរយ៉ាងសកម្ម ពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ នាពេលខាងមុខនេះ ដោយឈរលើគោលការណ៍គោរពឯករាជ្យនិងអធិបតេយ្យភាព សិទ្ធិបូរណភាពទឹកដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ក្នុងតំបន់និងពិភពលោក។
លោកស្រីអនុប្រធានាធិបតី Kamala Harris បានសម្តែងកិត្តិយសដែលជាអនុប្រធានាធិបតីដំបូងបង្អស់នៃសហរដ្ឋអាមេរិកដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមចំពោះការទទួលស្វាគមន៍ប្រកបដោយហ្មត់ចត់និងមហោឡារិកចំពោះលោកស្ រីនិងគណៈប្រតិភូជាន់ខ្ពស់អាមេរិកនៅក្នុងស្ថានភាពជំងឺរាតត្បាត នាបច្ចុប្បន្ននេះ ។
លោកស្រីអនុប្រធានាធិបតី Kamala Harris បញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមរឹងមាំ ឯករាជ្យ និងវិបុលភាព បន្តបុព្វហេតុផ្លាស់ប្តូរថ្មីច្នៃ ពង្រីកការធ្វើសមាហរណកម្មអន្តរជាតិនិងទទួលយកតួនាទីកាន់តែសំខាន់ នៅក្នុងអាស៊ាននិងតំបន់។ សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការជំរុញថែមទៀតនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក។
លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានបញ្ជាក់ថា វៀតណាមនិងអាមេរិកចែករំលែកនូវកង្វល់រួមស្តីពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដោយកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញនូវការប្តេជ្ញាចិត្តថ្នាក់ជាតិនិងអនុវត្តវិធានការ ដំណោះស្រាយដ៏រឹងមាំសម្រាប់ថាមពលស្អាត ថាមពលកកើតឡើងវិញ។
សហរដ្ឋអាមេរិកបានប្រគល់វ៉ាក់សាំង Pfizer ចំនួន ១ លានដូសដល់វៀតណាម តាមរយៈយន្តការ COVAX។ ចាប់តាំងពីយប់ថ្ងៃទី ២៦ ខែសីហា វ៉ាក់សាំងចំនួន ៥៣៣.៥២០ ដូសបានមកដល់ទីក្រុងហូជីមិញហើយ វ៉ាក់សាំងចំនួន ២៦៣.២៥០ ដូសបានមកដល់ទីក្រុងហាណូយ។ នៅថ្ងៃទី ២៧ ខែសីហា វ៉ាក់សាំងដែលនៅសល់ (២៦៣.២៥០ ដូស) បានបញ្ជូនទៅហាណូយ។
|
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាព ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងការស្តារឡើងវិញ ក្រោយជំងឺរាតត្បាត។
លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនអាមេរិកចំពោះការគាំទ្រប្រកបដោយអត្ថន័យនិងទាន់ពេលវេលា ជាពិសេសវ៉ាក់សាំងចំនួន ៥ លានដូសនិងឧបករណ៍និងសម្ភារៈពេទ្យជាច្រើនទៀត។
ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានផ្ញើការសួរសុខទុក្ខរបស់លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ជូនដល់លោកប្រធានាធិបតីអាមេរិក Joe Biden ។ លោក អគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) និងលោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញ លោកប្រធានាធិបតី Joe Biden មកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខនេះ។
|
លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបន្តបង្កើនថវិកាសម្រាប់ការជំនះផលវិបាកសង្គ្រាម រួមទាំងការសម្អាតជាតិគីមីពុលពណ៌លឿងទុំ/ dioxin នៅអាកាសយានដ្ឋាន បៀនហ័រ (Bien Hoa) និង “ចំណុចក្តៅ”ផ្សេងៗ ទៀត ការបោសសំអាតមីននិងការគាំទ្រជនពិការ ជួយវៀតណាមក្នុងកំណត់អត្តសញ្ញាណ ADN របស់អដ្ឋិធាតុទាហានវៀតណាមដែលបានពលីជីវិត នៅក្នុងសង្គ្រាម ...
លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសម្តែងនូវក្តីសប្បាយរីករាយដែលមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យរជំងឺអាមេរិក (CDC) បានប្រកាសបង្កើតការិយាល័យ CDC ប្រចាំនៅតំបន់ដែលមានទីតាំងនៅទីក្រុងហាណូយ រួមចំណែកដល់ការគាំទ្រវៀតណាមនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ក្នុងការបង្ការជំងឺ ការពារសុខភាពប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរក៏បានស្វាគមន៍ចំពោះការដែលភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាជួលដី ដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិក នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះរួមជាមួយនឹងការដែលភាគីទាំងពីរចុះហត្ថលេខាលើកិច្ចសន្យាជួលអចលនទ្រព្យ នៅទីក្រុង Washington ដើម្បីក្លាយទៅជាទីតាំងស្ថានទូតវៀតណាមថ្មីនៅសហរដ្ឋអាមេរិកមានសារៈសំខាន់យ៉ាងខ្លាំងដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាដីធ្លី និងសាងសង់ទីស្នាក់ការនៃការិយាល័យតំណាងវៀតណាមនិងសហរដ្ឋអាមេរិកនៅក្នុងប្រទេសនីមួយៗ ចាប់តាំងពីឆ្នាំ ១៩៩៥ រហូតមកដល់បច្ចុប្បន្ន។
លោកប្រធានរដ្ឋ ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានស្វាគមន៍ចំពោះអាមេរិកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់ គាំទ្រសាមគ្គីភាពនៅខាងផ្ទៃក្នុងនិងតួនាទីកណ្តាលរបស់អាស៊ាន ហើយបានស្នើថាអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក៏ដូចជាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ភាពជាដៃគូមេគង្គ-អាមេរិកនិងយន្តការមិត្តរបស់តំបន់ទន្លេមេគង្គក្រោម។ ភាគីទាំងពីរក៏បានឯកភាពគ្នាព ង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិនិងវេទិកាពហុភាគីផ្សេងទៀត ដោយរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍ នៅក្នុងតំបន់និងពិភពលោក ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍និងរាល់ជម្លោះនៅសមុទ្រខាងកើតគួរតែដោះស្រាយដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមមានសន្ធិសញ្ញអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជាសម្រេចបានក្រមសីលធម៌នៅបូព៌ាក្នុងពេលឆាប់ៗ សមុទ្រ (COC) ស្របតាមច្បាប់អន្តរជាតិ។
ការអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកកាន់តែមានស្ថិរភាព ប្រសិទ្ធភាព ក្នុងរយៈពេលយូរអង្វែង
នៅថ្ងៃត្រង់ថ្ងៃទី ២៥ ខែសីហា នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris។ នៅក្នុងកិច្ចប្រជុំនេះលោកលោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនិយម ការធ្វើពិពិធកម្ម ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងទូលំទូលាយប្រកបដោយប្រសិទ្ធភាពនិងស៊ីជម្រៅ វៀតណាមគឺជាមិត្តល្អ ជាដៃគូគួរឱ្យទុកចិត្តនិងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងមានបំណងបន្តអភិវឌ្ឍភាពជាដៃគូគ្រប់ជ្រុងជ្រោយដែលមានសារៈសំខាន់ ប្រសិទ្ធភាព ស្ថិរភាពយូរអង្វែង ដើម្បីសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ នៅក្នុងតំបន់ ហើយនៅក្នុងពិភពលោក។
លោកស្រី Kamala Harris បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីវៀតណាមនិងថ្នាក់ដឹកនាំជាន់ខ្ពស់សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកស្រីអនុប្រធានអាមេរិករូបនេះបានសម្តែងនូវសេចក្តីរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាលើកដំបូងនិងបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាមលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី របបនយោបាយនិងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
នៅថ្ងៃត្រង់ថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ នៅទីស្តីការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានទទួលជួបលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ក្នុងឱកាសអញ្ជើញមកបំពេញទស្សនទៅកាន់ប្រទេសវៀតណាម។ នៅក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ទទួលស្វាគមន៍លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ។ រូបថត៖ ឌួងយ៉ាង / VNA
ទិដ្ឋភាពនៃជំនួបនេះ។ រូបថត៖ ឌួងយ៉ាង / VNA
|
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានបញ្ជាក់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមដ៏រឹងមាំ ឯករាជ្យ និងវិបុលភាពហើយប្តេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្ថិរភាពនិងរឹងមាំនាពេលខាងមុខ។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh)បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក ហើយបានថ្លែងអំណរគុណដោយស្មោះចំពោះរដ្ឋាភិបាលនិងប្រជាជនអាមេរិកដែលបានគាំទ្រវ៉ាក់សាំងកូវីដ ១៩ និងឧបករណ៍វេជ្ជសាស្ត្រជូនដល់វៀតណាម ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។
នៅក្នុងបរិបទនៃស្ថានការណ៍ស្មុគស្មាញនៃការរីករាលដាលលោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្វាគមន៍ចំពោះសហគ្រាសរបស់ភាគីទាំងពីរ ដើម្បីសម្របសម្រួលយ៉ាងសកម្មក្នុងការផលិតវ៉ាក់សាំង ក៏ដូចជាការដែលអាមេរិកបង្កើតការិយាល័យប្រចាំតំបន់នៃមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងីរាតត្បាតនៅរដ្ឋធានីហាណូយ។
លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងក្តីសង្ឃឹមថា អាមេរិកនឹងបន្តគាំទ្រវៀតណាមក្នុងការបង្ការជំងឺ ជាពិសេសវ៉ាក់សាំងក្នុងទម្រង់ដែលអាចបត់បែនបាន និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) ក៏បានជូនដំណឹងអំពីការជួបសន្ទនា តាមរយៈទូរស័ព្ទជាមួយប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Pfizer នាពេលថ្មីៗនេះ ហើយបាននិយាយថា វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យាទិញវ៉ាក់សាំង Pfizer ប្រហែល ៥០ លានដូស ប៉ុន្តែរហូតមកដល់ពេលនេះចំនួនវ៉ាក់សាំងដែលទទួលបាននៅតែមិនសូវច្រើននៅឡើយ។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យអាមេរិកគាំទ្រនិងបង្កើតអំណោយផលសម្រាប់ក្រុមហ៊ុន Pfizer ពន្លឿនការផ្តល់វ៉ាក់សាំងដល់ប្រទេសវៀតណាមឱ្យបានលឿននិងច្រើនថែមទៀតនៅឆ្នាំនេះ ហើយកត់សម្គាល់ថា ការប្រគល់វ៉ាក់សាំងឱ្យកុមារនិងមនុស្សអាយុក្រោម ១៨ ឆ្នាំ នៅពេលចូលឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើម ។
ពិភាក្សាអំពីវិធានការណ៍ជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកសេដ្ឋកិច្ច - ពាណិជ្ជកម្មជាសសរស្តម្ភនិងជាកម្លាំងចលករនៃទំនាក់ទំនងវៀតណាម - អាមេរិក។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្វាគមន៍ចំពោះការដែលស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិក (USTR) ប្រកាសសន្និដ្ឋាននូវការស៊ើបអង្កេត តាមមាត្រា ៣០១ ស្តីពី បញ្ហារូបិយប័ណ្ណ ហើយមិនបានអនុវត្តវិធានការពាណិជ្ជកម្មណាមួយចំពោះវៀតណាមឡើយ។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មនិងវិនិយោគ (TIFA) ហើយក្នុងពេលជាមួយគ្នានេះដែរ ពិចារណាអំពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មី ដើម្បីលើកកម្ពស់បន្ថែមទៀតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីប្រកបដោយសមស្រប និរន្តរភាពនិងមានផលប្រយោជន៍ទៅវិញទៅមក។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២១ សម្រេចបាន ៦២.៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ៣២,៨% បើសិនប្រៀបធៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០) ។
|
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែត្រៀមខ្លួនជានិច្ច ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអាមេរិកមកធ្វើអាជីវកម្មនៅវៀតណាម លើកទឹកចិត្តជំរុញនិងរំពឹងថា អាមេរិកនឹងគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសរបស់វៀតណាមដែលមានសក្តានុពល វិនិយោគនៅក្នុងវិស័យដែលសហរដ្ឋអាមេរិកមានតំរូវការ (ដូចជាក្រុមហ៊ុន VinGroup មានបំណងវិនិយោគលើរថយន្តអគ្គិសនី និងអាគុយរថយន្តអគ្គិសនីដែលមានទុនវិនិយោគជាង ១ ពាន់លានដុល្លារ) ដើម្បីរួមចំណែកបង្កើតតុល្យភាពវិនិយោគនិងពាណិជ្ជកម្មទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ នៅរដ្ឋធានីហាណូយ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានអញ្ជើញចូលរួមក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) ។ អញ្ជើញចូលរួមក្នុងពិធីនេះ រួមមាន លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) ផងដែរ។ នៅក្នុងរូបថត៖ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris អញ្ជើញថ្លែងនៅក្នុងពិធីបបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA
លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) អញ្ជើញថ្លែងក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA
ប្រតិភូមកពីបណ្តាប្រទេសផ្សេងៗបានអញ្ជើញចូលរួមក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris និងលោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) ក្នុងពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺអាមេរិក (USCDC) នៅរដ្ឋធានីហាណូយ។ រូបថត៖ ឡាំខាន់ / VNA
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ង្វៀន ថាញ់ឡុង (Nguyen Thanh Long) បានអញ្ជើញថ្លែងនៅក្នុងពិធីនេះ។
រូបថត៖ ឡាំខាន់ / VNA
ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២១ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដីដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមរវាងស្ថានបេសកកម្មការទូតអាមេរិកនិងមន្ទីរធនធាននិងបរិស្ថានទីក្រុងហាណូយ។ រូបថត៖ VNA
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលដី ដើម្បីសាងសង់ទីស្នាក់ការថ្មីរបស់ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម។
រូបថត៖ VNA
នៅរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ នៅទីក្រុងហាណូយ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បានអញ្ជើញចូលរួមក្នុងសន្និសីទកាសែត ដើម្បីជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាម។នៅក្នុងរូបថត៖ លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris Kamala Harris ថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២១ ។ រូបថត៖ VNA
|
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកក្នុងការជម្នះផលវិបាកនៃសង្រ្គាមនៅវៀតណាម ជាពិសេសគម្រោងបន្សាបជាតិគីមីពុលពណ៌លឿងទុំ/ dioxin ដែលមានផលប៉ះពាល់រយៈពេលវែងដល់គ្រួសារវៀតណាមជាច្រើនជំនាន់។ វៀតណាមបានស្នើឱ្យអាមេរិកពន្លឿនការអនុវត្តគម្រោងបន្សាបជាតិពុល នៅព្រលានយន្តហោះ បៀនហ័រ (Bien Hoa ) បន្តបង្កើនថវិកាគាំទ្រការអភិវឌ្ឍវៀតណាម។
លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានសង្កត់ធ្ងន់ថា វៀតណាមមានតម្រូវការយ៉ាងធំធេងសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាល ការអភិវឌ្ឍប្រភពធនធានមនុស្ស។ ស្នើឱ្យភាគីអាមេរិកបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម។
នារសៀលថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តី ផាមប៊ិញមិញ (Pham Binh Minh) ក្នុងនាមរដ្ឋាភិបាលវៀតណាមបានអញ្ជើញចូលរួមពិធីបើកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលបង្ការនិងត្រួតពិនិត្យជំងឺ (CDC) របស់សហរដ្ឋអាមេរិកដឹកនាំដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមក្នុងពិធីនេះក៏មានលោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។
|
នៅពេលពិភាក្សាបន្ថែមជាមួយលោកស្រីអនុប្រធានាធិបតី Kamala Harris លោកនាយករដ្ឋមន្រ្តី ផាមមិញជីញ (Pham Minh Chinh) បានស្នើឱ្យអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតចំពោះសហគមន៍ជនជាតិវៀតណាមដែលកំពុងសិក្សា រស់នៅនិងធ្វើការនៅអាមេរិក ហើយសង្កាត់ធ្ងន់ថានេះគឺជាសហគមន៍ដ៏ធំនិងជាកត្តាសំខាន់ដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។