ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) កើតនៅឆ្នាំ១៩៨៧ បានកំណត់ត្រានៅលើភូមិធុរកិច្ចថ្មីវៀតណាម ផ្តើមចេញពីចំណូលចិត្តច្នៃឧបករណ៍តន្រ្តីប្រពៃណីខ្លុយពក។ ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ក៏ជាស្ថាបនិក បង្កើតចលនាលេងខ្លុយនៅសហគមន៍វៀតណាម និងជានាយកក្រុមហ៊ុនខ្លុយពកម៉ាវម៉ែវ (Mao Meo) នាំផលិតផលចេញទៅកាន់ប្រទេសចំនួន២០ លើពិភពលោក។
ពិតជាពិបាកនឹងរៀបរាប់អស់ពីស្នាដៃ និងរឿងរ៉ាវធុរកិច្ចថ្មីនៃបុរសវ័យក្មេង ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ក្នុងដំណើរមកជាមួយឧបករណ៍ខ្លុយពក។ ចំណាប់អារម្មណ៍ពេលបានសំណេះសំណាលនឹងបងម៉ាវ (Mao) អ្នកទើបនឹងបង្កើតបានឯតទគ្គកម្មវៀតណាម ខាងច្នៃខ្លុយពកធំបំផុតវៀតណាម (២,០៣ម៉ែត្រ ឯតទគ្គកម្មឆ្នាំ២០១៨) អ្នកលេងបទភ្លេងច្រើនបំផុត ដោយឧបករណ៍ធ្វើអំពីបន្លែ មើម (ឯតទគ្គកម្មឆ្នាំ២០២០) នោះជាឆន្ទៈសមត្ថភាពនៃយុវវ័យវៀតណាម អត់ធ្មត់ លំនឹងចិត្ត អនុវត្តចំណូលចិត្តរបស់ខ្លួនឯង។
បងម៉ាវ (Mao) យល់ឃើញថាបទភ្លេងខ្លុយពក ដែលឪពុកលេង គឺជាស្រុកកំណើត ជាវប្បធម៌វៀតណាម ជាព្រលឹងជាតិ ជាគោលបំណងកុមារភាព។ |
បងម៉ាវ (Mao) មានស្រុកកំណើតនៅតំបន់ព្រៃភ្នំមួយ នៃស្រុកតឹនគី (Tan Ki) ខេត្តង៉ែអាន (Nghe An) អាយុបាន៨ឆ្នាំ បងចាប់ផ្តើមរៀនផ្លុំខ្លុយពកពីឪពុកខ្លួន។ បងយល់ឃើញថាបទភ្លេងខ្លុយពក ដែលឪពុកបានលេង គឺជាស្រុកកំណើត ជាវប្បធម៌វៀតណាម ជាព្រលឹងជាតិ ជាងគោលបំណងកុមារភាព។ល។ ក្តីចំណូលចិត្តស្រឡាញ់ខ្លុយ បានប្រកៀកតាមបង លុះដល់ពេញវ័យដូចនេះ។