លោក ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) - អ្នកថែរក្សាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រទីក្រុង ហូជីមិញ

លោក ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) - អ្នកថែរក្សាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រទីក្រុង ហូជីមិញ

ក្នុងវ័យ ១០៦ឆ្នាំ អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu)  នៅតែឧស្សាព្យាយាមធ្វើការជារៀងរាល់ថ្ងៃ ដោយបន្តសរសេរសៀវភៅ និងថែរក្សារឿងរ៉ាវប្រវត្តិសាស្ត្រអំពី តំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុង​​ហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ។ ក្នុងរយៈ​ពេលជាងប្រាំបីទសវត្សរ៍ នៃការសិក្សាស្រាវជ្រាវ លោកបានបន្សល់ទុកមកជិត ៦០ស្នាដៃ ស្តីពី វប្បធម៌ ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ​វៀតណាម រួមចំណែកក្នុងការធ្វើឲ្យសម្បូរបែមនូវឃ្លាំង​ចំណេះដឹងអំពី​ទីក្រុងប​ស្វាហាប់ សម្បូរ​ប្រពៃណី និងតែងតែ​ឆ្ពោះទៅ​​អនាគត។

អ្នកស្រាវជ្រាវ ង្វៀន ឌិញទឺ (Nguyen Dinh Tu)  នៅតែ​ឧស្សាព្យាយាមចេញផ្សាយសៀវភៅ សម្រាប់ស្រាវជ្រាវអំពីតំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ជូនជំនាន់ក្រោយៗ។ រូបថត៖ ថុងហាយ/VNP

អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu)  កើតឆ្នាំ១៩២០ នៅឃុំ​ហ័រក្វាន់ (Hoa Quan) (ខេត្តង៉េអាន (Nghe An))។ បន្ទាប់ពី តំណភ្ជាប់ជាមួយការស្រាវជ្រាវជាច្រើនឆ្នាំ លោកបានជ្រើសរើស​ទីក្រុង ហូជីមិញ ជាកន្លែងរស់នៅ​ និង​បន្តដំណើរ​ស្វែង​យល់​ប្រវត្តិសាស្ត្រ និងវប្បធម៌តំបន់ភាគខាងត្បូង។

ក្នុងវ័យ ១០៦ឆ្នាំ លោកនៅតែធ្វើមនុស្សជាច្រើន​នាក់ ​កោតសរសើរ​ចំពោះភាពវៃឆ្លាត ស្មារតីធ្វើការ​មិនចេះនឿយ​ហត់ ​និងក្តីស្រឡាញ់​ក្នុងការស្រាវជ្រាវ​មិនឈប់ឈរ។  នៅក្នុងផ្ទះតូចរបស់គាត់​នៅទី​ក្រុងហូជីមិញ ជារៀងរាល់ថ្ងៃគាត់នៅតែចំណាយពេលពី ៨ ទៅ ១០ ម៉ោង ធ្វើការជាមួយកុំព្យូទ័រ ដើម្បី​អាន​ឯកសារ ធ្វើកំណែសេចក្តីព្រាង និងសម្រេចស្នាដៃថ្មីៗ។

លោក ទឺ (Tu) បានចែករំលែកថា៖ «ខ្ញុំនៅ​ការងារ​ចង់ធ្វើជាច្រើន​ឯកសារជាច្រើនត្រូវរៀបចំ​ឡើង​ ដើម្បី​ប្រគល់​បន្ត​​ទៅ​​មនុស្ស​ជំនាន់​ក្រោយ»។ បច្ចុប្បន្ននេះ គាត់បន្ត​ស្រាវជ្រាវ​អំពីប្រវត្តិភូមិសាស្រ្ត រដ្ឋបាល និងដំណើរការកកើត អភិវឌ្ឍនៃតំបន់ រួមទាំង ភាគខាងត្បូង​វៀតណាម - តំបន់ដែលទាក់ទងយ៉ាងជិតស្និទ្ធនឹង​ប្រវត្តិសាស្ត្រ​អភិវឌ្ឍ​ទីក្រុងហូជីមិញ។
លោកនៅតែឧស្សាព្យាយាម​ស្រាវជ្រាវ និង​បន្តបោះពុម្ពសៀវភៅ​សម្រានៅឆ្នាំ ២០១៧ លោកត្រូវបានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមប្រគល់​រង្វាន់ «មេដាយសម្រាប់បុព្វហេតុប្រវត្តិសាស្ត្រ​វៀតណាម»។ រូបថត៖ ថុងហាយ / VNP

ស្នាដៃមួយលេចធ្លោបំផុតក្នុងចំណោមស្នាដៃរបស់គាត់ គឺ​ឈុតសៀវភៅ​ពីរភាគ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ដំមមាគ៌ា​ប្រវត្តិសាស្ត្រ  (១៦៩៨- ២០២០) បានឈ្នះរង្វាន់ A ក្នុងពានរង្វាន់សៀវភៅជាតិលើកទី៧ ឆ្នាំ២០២៤។ នេះគឺជា​លទ្ធផលនៃការស្រាវជ្រាវ ក្នុង​អំឡុងពេល​ជាងពីរ​ទសវត្សរ៍ ដោយចាប់ផ្តើម​​ពីគំនិតមួយក្នុងឆ្នាំ​១៩៩៨ ក្នុង​ឱកាស​អបអរ​សាទរខួបលើកទី ៣០០ឆ្នាំ នៃទិវាបង្កើតទីក្រុង សាយហ្គន (Sai Gon)

ក្នុងរយៈពេលជាច្រើនឆ្នាំ គាត់បានលះបង់ពេលវេលាជាច្រើនទៅបណ្ណាល័យ មជ្ឈមណ្ឌលបណ្ណសារ ដើម្បី​ស្វែងរក​ឯកសារ​​។ ការ​កត់ត្រាយ៉ាងហ្មត់ចត់ក្នុងសៀវភៅ​ជាង ១០ក្បាល បានក្លាយ​ជា​​ឯកសារមានតម្លៃជួយឲ្យគាត់កសាងឡើងវិញយ៉ាងមានប្រព័ន្ធ​នូវដំណើរប្រវត្តិសាស្ត្រនៃតំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុង ហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ឆ្លងកាត់ជាងបីសតវត្សន៍។

ទោះបីជាមានអាយុ ១០៦ឆ្នាំហើយក៏ដោយ តែអ្នកស្រាវជ្រាវ ង្វៀន ឌិញទឺ (Nguyen Dinh Tu)  នៅតែមានភាពវៃឆ្លាត និងប្រើប្រាស់កុំព្យូទ័រយ៉ាងស្ទាត់ជំនាញ។ រូបថត៖ ថុងហាយ/VNP
មិន​ត្រឹម​តែជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ គាត់នៅទាំងមាន​ការ​ចូលរួម​ផ្ទាល់​សម្រាប់វប្បធម៌របស់ទីក្រុងទៀតផង។ ឆ្នាំ១៩៩៦ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាដាក់ឈ្មោះ និងប្តូរ​ឈ្មោះ​​​ផ្លូវ​នៃទីក្រុងហូជីមិញ គាត់បានស្នើឱ្យដាក់ឈ្មោះផ្លូវ​ពីរ​​តាមបណ្តោយព្រែក ញៀវឡុក  - ធីងែ (Nhieu Loc - Thi Nghe) ជា ហ័ងសា និង​ទ្រឿងសា (Hoang Sa  -  Truong Sa)។ ការដាក់ឈ្មោះផ្លូវទាំងពីរនោះ​ មានសារៈ​សំខាន់​ពិសេស ​​រួម​ចំណែក​ក្នុង​ការ​នាំយកសារអំពីអធិបតេយ្យភាព​ដែន​សមុទ្រ និង​កោះវៀតណាម​ឱ្យមានវត្តមានក្នុង​លំហទីក្រុង។

ជាមួយនឹងការរួមចំណែកយ៉ាងស្វិតស្វាញចំពោះ​ប្រវត្តិសាស្ត្រ​ជាតិ​​​ ឆ្នាំ២០១៧ លោកបាន​សមាគមវិទ្យាសាស្ត្រ​ប្រវត្តិសាស្ត្រ​វៀតណាមប្រគល់មេដាយ "ដើម្បីបុព្វហេតុ​ប្រវត្តិវិទ្យា​វៀតណាម" ។ មុននោះ ស្នាដៃ "វចនានុក្រម​ប្រវត្តិភូមិសាស្រ្ត​រដ្ឋបាល​ភាគ​ខាង​​ត្បូង" របស់លោកទឺ  ក៏ត្រូវបានទទួលស្គាល់​ដោយ​​​ពាន​រង្វាន់​របស់សមាគម​បោះពុម្ពផ្សាយ​វៀតណាម​ផងដែរ។

អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) បានឈ្នះពានរង្វាន់  A ក្នុងពិធីប្រគល់រង្វាន់សៀវភៅជាតិលើកទី ៧ ក្នុងឆ្នាំ ២០២៤។ រូបថត៖ ឯកសារ
 

អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu)  តែងតែរំលឹកស្មារតីរៀនសូត្រពេញមួយជីវិត។ លោកទឺ (Tu) មានទស្សនៈថា៖ «ចំណេះដឹងត្រូវបានពង្រីកដោយ​សៀវភៅ ការងារ និងការរស់នៅ។ ដោយស្មារតីនោះ បានជួយ​ខ្ញុំបន្តសិក្សា​ ស្រាវជ្រាវក្នុង​អំឡុងពេលជាង ៨០ឆ្នាំ ហើយ​បន្សល់ទុកស្នាដៃ​ដ៏មាន​តម្លៃសម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»

 
 

នៅក្នុងដំណើរអភិវឌ្ឍទីក្រុងហូជីមិញរយៈពេល ៥០ឆ្នាំ ការរួម​ចំណែក​ស្ងៀមស្ងាត់របស់លោកង្វៀន ឌិញ ទឺ (Nguyen Dinh Tu)  គឺជាផ្នែកសំខាន់មួយក្នុងការរក្សាអនុស្សាវរីយ៍​ទីក្រុង  អភិរក្ស​ជម្រៅប្រវត្តិសាស្ត្រ និងបញ្ជាក់អត្តសញ្ញាណ​​វប្បធម៌​របស់ទីក្រុងមួយ ដែលតែងតែចល័ត សមាហរណកម្ម និងឈានឡើង៕

អត្ថបទ៖ ថុង ហាយ - រូបថត៖ ថុងហាយ ឯកសារ


Top