ក្នុងវ័យ ១០៦ឆ្នាំ អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) នៅតែឧស្សាព្យាយាមធ្វើការជារៀងរាល់ថ្ងៃ ដោយបន្តសរសេរសៀវភៅ និងថែរក្សារឿងរ៉ាវប្រវត្តិសាស្ត្រអំពី តំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ។
ក្នុងវ័យ ១០៦ឆ្នាំ អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) នៅតែឧស្សាព្យាយាមធ្វើការជារៀងរាល់ថ្ងៃ ដោយបន្តសរសេរសៀវភៅ និងថែរក្សារឿងរ៉ាវប្រវត្តិសាស្ត្រអំពី តំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ។ ក្នុងរយៈពេលជាងប្រាំបីទសវត្សរ៍ នៃការសិក្សាស្រាវជ្រាវ លោកបានបន្សល់ទុកមកជិត ៦០ស្នាដៃ ស្តីពី វប្បធម៌ ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រវៀតណាម រួមចំណែកក្នុងការធ្វើឲ្យសម្បូរបែមនូវឃ្លាំងចំណេះដឹងអំពីទីក្រុងបស្វាហាប់ សម្បូរប្រពៃណី និងតែងតែឆ្ពោះទៅអនាគត។
អ្នកស្រាវជ្រាវ ង្វៀន ឌិញទឺ (Nguyen Dinh Tu) នៅតែឧស្សាព្យាយាមចេញផ្សាយសៀវភៅ សម្រាប់ស្រាវជ្រាវអំពីតំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ជូនជំនាន់ក្រោយៗ។
រូបថត៖ ថុងហាយ/VNP
អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) កើតឆ្នាំ១៩២០ នៅឃុំហ័រក្វាន់ (Hoa Quan) (ខេត្តង៉េអាន (Nghe An))។ បន្ទាប់ពី តំណភ្ជាប់ជាមួយការស្រាវជ្រាវជាច្រើនឆ្នាំ លោកបានជ្រើសរើសទីក្រុង ហូជីមិញ ជាកន្លែងរស់នៅ និងបន្តដំណើរស្វែងយល់ប្រវត្តិសាស្ត្រ និងវប្បធម៌តំបន់ភាគខាងត្បូង។
ក្នុងវ័យ ១០៦ឆ្នាំ លោកនៅតែធ្វើមនុស្សជាច្រើននាក់ កោតសរសើរចំពោះភាពវៃឆ្លាត ស្មារតីធ្វើការមិនចេះនឿយហត់ និងក្តីស្រឡាញ់ក្នុងការស្រាវជ្រាវមិនឈប់ឈរ។ នៅក្នុងផ្ទះតូចរបស់គាត់នៅទីក្រុងហូជីមិញ ជារៀងរាល់ថ្ងៃគាត់នៅតែចំណាយពេលពី ៨ ទៅ ១០ ម៉ោង ធ្វើការជាមួយកុំព្យូទ័រ ដើម្បីអានឯកសារ ធ្វើកំណែសេចក្តីព្រាង និងសម្រេចស្នាដៃថ្មីៗ។
លោក ទឺ (Tu) បានចែករំលែកថា៖ «ខ្ញុំនៅការងារចង់ធ្វើជាច្រើនឯកសារជាច្រើនត្រូវរៀបចំឡើង ដើម្បីប្រគល់បន្តទៅមនុស្សជំនាន់ក្រោយ»។ បច្ចុប្បន្ននេះ គាត់បន្តស្រាវជ្រាវអំពីប្រវត្តិភូមិសាស្រ្ត រដ្ឋបាល និងដំណើរការកកើត អភិវឌ្ឍនៃតំបន់ រួមទាំង ភាគខាងត្បូងវៀតណាម - តំបន់ដែលទាក់ទងយ៉ាងជិតស្និទ្ធនឹងប្រវត្តិសាស្ត្រអភិវឌ្ឍទីក្រុងហូជីមិញ។លោកនៅតែឧស្សាព្យាយាមស្រាវជ្រាវ និងបន្តបោះពុម្ពសៀវភៅសម្រានៅឆ្នាំ ២០១៧ លោកត្រូវបានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមប្រគល់រង្វាន់ «មេដាយសម្រាប់បុព្វហេតុប្រវត្តិសាស្ត្រវៀតណាម»។ រូបថត៖ ថុងហាយ / VNP
ស្នាដៃមួយលេចធ្លោបំផុតក្នុងចំណោមស្នាដៃរបស់គាត់ គឺឈុតសៀវភៅពីរភាគ យ៉ាឌិញ - សាយហ្គន - ទីក្រុងហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ៖ ដំមមាគ៌ាប្រវត្តិសាស្ត្រ (១៦៩៨- ២០២០) បានឈ្នះរង្វាន់ A ក្នុងពានរង្វាន់សៀវភៅជាតិលើកទី៧ ឆ្នាំ២០២៤។ នេះគឺជាលទ្ធផលនៃការស្រាវជ្រាវ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ ដោយចាប់ផ្តើមពីគំនិតមួយក្នុងឆ្នាំ១៩៩៨ ក្នុងឱកាសអបអរសាទរខួបលើកទី ៣០០ឆ្នាំ នៃទិវាបង្កើតទីក្រុង សាយហ្គន (Sai Gon)។
ក្នុងរយៈពេលជាច្រើនឆ្នាំ គាត់បានលះបង់ពេលវេលាជាច្រើនទៅបណ្ណាល័យ មជ្ឈមណ្ឌលបណ្ណសារ ដើម្បីស្វែងរកឯកសារ។ ការកត់ត្រាយ៉ាងហ្មត់ចត់ក្នុងសៀវភៅជាង ១០ក្បាល បានក្លាយជាឯកសារមានតម្លៃជួយឲ្យគាត់កសាងឡើងវិញយ៉ាងមានប្រព័ន្ធនូវដំណើរប្រវត្តិសាស្ត្រនៃតំបន់ យ៉ាឌិញ - សាយហ្គន - ទីក្រុង ហូជីមិញ (Gia Dinh - Sai Gon - Ho Chi Minh) ឆ្លងកាត់ជាងបីសតវត្សន៍។
ទោះបីជាមានអាយុ ១០៦ឆ្នាំហើយក៏ដោយ តែអ្នកស្រាវជ្រាវ ង្វៀន ឌិញទឺ (Nguyen Dinh Tu) នៅតែមានភាពវៃឆ្លាត និងប្រើប្រាស់កុំព្យូទ័រយ៉ាងស្ទាត់ជំនាញ។ រូបថត៖ ថុងហាយ/VNP
មិនត្រឹមតែជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ គាត់នៅទាំងមានការចូលរួមផ្ទាល់សម្រាប់វប្បធម៌របស់ទីក្រុងទៀតផង។ ឆ្នាំ១៩៩៦ ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាដាក់ឈ្មោះ និងប្តូរឈ្មោះផ្លូវនៃទីក្រុងហូជីមិញ គាត់បានស្នើឱ្យដាក់ឈ្មោះផ្លូវពីរតាមបណ្តោយព្រែក ញៀវឡុក - ធីងែ (Nhieu Loc - Thi Nghe) ជា ហ័ងសា និងទ្រឿងសា (Hoang Sa - Truong Sa)។ ការដាក់ឈ្មោះផ្លូវទាំងពីរនោះ មានសារៈសំខាន់ពិសេស រួមចំណែកក្នុងការនាំយកសារអំពីអធិបតេយ្យភាពដែនសមុទ្រ និងកោះវៀតណាមឱ្យមានវត្តមានក្នុងលំហទីក្រុង។
ជាមួយនឹងការរួមចំណែកយ៉ាងស្វិតស្វាញចំពោះប្រវត្តិសាស្ត្រជាតិ ឆ្នាំ២០១៧ លោកបានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមប្រគល់មេដាយ "ដើម្បីបុព្វហេតុប្រវត្តិវិទ្យាវៀតណាម" ។ មុននោះ ស្នាដៃ "វចនានុក្រមប្រវត្តិភូមិសាស្រ្តរដ្ឋបាលភាគខាងត្បូង" របស់លោកទឺ ក៏ត្រូវបានទទួលស្គាល់ដោយពានរង្វាន់របស់សមាគមបោះពុម្ពផ្សាយវៀតណាមផងដែរ។
អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) បានឈ្នះពានរង្វាន់ A ក្នុងពិធីប្រគល់រង្វាន់សៀវភៅជាតិលើកទី
៧ ក្នុងឆ្នាំ ២០២៤។ រូបថត៖ ឯកសារ
អ្នកស្រាវជ្រាវ ង្វៀន ឌិញ ទឺ (Nguyen Dinh Tu) តែងតែរំលឹកស្មារតីរៀនសូត្រពេញមួយជីវិត។ លោកទឺ (Tu) មានទស្សនៈថា៖ «ចំណេះដឹងត្រូវបានពង្រីកដោយសៀវភៅ ការងារ និងការរស់នៅ។ ដោយស្មារតីនោះ បានជួយខ្ញុំបន្តសិក្សា ស្រាវជ្រាវក្នុងអំឡុងពេលជាង ៨០ឆ្នាំ ហើយបន្សល់ទុកស្នាដៃដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ»។
នៅក្នុងដំណើរអភិវឌ្ឍទីក្រុងហូជីមិញរយៈពេល ៥០ឆ្នាំ ការរួមចំណែកស្ងៀមស្ងាត់របស់លោកង្វៀន ឌិញ ទឺ (Nguyen Dinh Tu) គឺជាផ្នែកសំខាន់មួយក្នុងការរក្សាអនុស្សាវរីយ៍ទីក្រុង អភិរក្សជម្រៅប្រវត្តិសាស្ត្រ និងបញ្ជាក់អត្តសញ្ញាណវប្បធម៌របស់ទីក្រុងមួយ ដែលតែងតែចល័ត សមាហរណកម្ម និងឈានឡើង៕
អត្ថបទ៖ ថុង ហាយ - រូបថត៖ ថុងហាយ ឯកសារ