រូបថត

ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ធុរកិច្ចថ្មីផ្តើមចេញពីការផលិតខ្លុយពក

ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) កើតនៅឆ្នាំ១៩៨៧ បានកំណត់ត្រានៅលើភូមិធុរកិច្ចថ្មីវៀតណាម ផ្តើមចេញពីចំណូលចិត្តច្នៃឧបករណ៍តន្រ្តីប្រពៃណីខ្លុយពក។ ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ក៏ជាស្ថាបនិក បង្កើតចលនាលេងខ្លុយនៅសហគមន៍វៀតណាម និងជានាយកក្រុមហ៊ុនខ្លុយពកម៉ាវម៉ែវ (Mao Meo) នាំផលិតផលចេញទៅកាន់ប្រទេសចំនួន២០ លើពិភពលោក។

ពិតជាពិបាកនឹងរៀបរាប់អស់ពីស្នាដៃ និងរឿងរ៉ាវធុរកិច្ចថ្មីនៃបុរសវ័យក្មេង ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ក្នុងដំណើរមកជាមួយឧបករណ៍ខ្លុយពក។ ចំណាប់អារម្មណ៍ពេលបានសំណេះសំណាលនឹងបងម៉ាវ (Mao) អ្នកទើបនឹងបង្កើតបានឯតទគ្គកម្មវៀតណាម ខាងច្នៃខ្លុយពកធំបំផុតវៀតណាម (២,០៣ម៉ែត្រ ឯតទគ្គកម្មឆ្នាំ២០១៨) អ្នកលេងបទភ្លេងច្រើនបំផុត ដោយឧបករណ៍ធ្វើអំពីបន្លែ មើម (ឯតទគ្គកម្មឆ្នាំ២០២០) នោះជាឆន្ទៈសមត្ថភាពនៃយុវវ័យវៀតណាម អត់ធ្មត់ លំនឹងចិត្ត អនុវត្តចំណូលចិត្តរបស់ខ្លួនឯង។
 

បងម៉ាវ (Mao) យល់ឃើញថាបទភ្លេងខ្លុយពក ដែលឪពុកលេង គឺជាស្រុកកំណើត ជាវប្បធម៌វៀតណាម ជាព្រលឹងជាតិ ជាគោលបំណងកុមារភាព។

បង​ម៉ាវ (Mao) មានស្រុកកំណើតនៅតំបន់ព្រៃភ្នំមួយ នៃស្រុកតឹនគី (Tan Ki) ខេត្តង៉ែអាន (Nghe An) អាយុបាន៨ឆ្នាំ បងចាប់ផ្តើមរៀនផ្លុំខ្លុយ​ពក​ពីឪពុកខ្លួន។ បងយល់ឃើញថាបទភ្លេងខ្លុយពក ដែលឪពុកបានលេង គឺជាស្រុកកំណើត ជាវប្បធម៌វៀតណាម ជាព្រលឹងជាតិ ជាងគោលបំណងកុមារភាព។ល។ ក្តីចំណូលចិត្តស្រឡាញ់ខ្លុយ បានប្រកៀកតាមបង លុះដល់ពេញវ័យដូចនេះ។



សិប្បករ ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) អ្នកដែលរួមនឹងខ្លុយពក បង្កើតជាឯតទគ្គកម្មវៀតណាម រួមចំណែកអភិរក្សវប្បធម៌វៀតណាម។ រូបថត៖ វៀតគឿង


ផ្តើមចេញពីចំណូលចិត្តស្រឡាញ់ខ្លុយពក ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) បានស្ថាបនាជោគជ័យ ដោយផលិតខ្លុយពក សម្តែងខ្លុយពក និងសាយភាយចូលសហគមន៍ រួមទាំងរក្សាសម្រស់វប្បធម៌ខ្លុយពកនៃជនជាតិ។ រូបថត៖ វៀតគឿង

 

ខ្លុយពកបានបង្កើតច្នៃដោយបងម៉ាវ (Mao) មានច្រើនប្រភេទ និងសុទ្ធតែមានលក្ខណៈសំនៀងឆ្មា ពាំនាំលក្ខណៈវប្បធម៌ប្រពៃណីវៀតណាម។ រូបថត៖ វៀតគឿង

 

ផ្តើមចេញពីចំណូលចិត្តស្រឡាញ់ខ្លុយពក តាំងពីមានអាយុ៨ឆ្នាំ រហូតដល់ធំពេញវ័យ ស្ថាបនិកច្នៃខ្លុយពក សហគ្រិនវ័យក្មេង នាំខ្លុយពកចេញទីផ្សារអន្តរជាតិ។ រូបថត៖ វៀតគឿង


ផ្ចិតផ្ចង់ថែខ្លុយពក នៅហាងលក់ខ្លុយពកម៉ាវម៉ែវ (Mao Meo) លេខ៣៦៦ ផ្លូវង្វៀនត្រាយ (Nguyen Trai) ហាណូយ។ រូបថត៖ វៀតគឿង

 

ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ជាយុវជនវ័យក្មេងបំផុតវៀតណាម (អាយុ៣០ឆ្នាំ) បានតែងតាំងជាសិប្បករដែលមានថ្វីដៃមាស ក្នុងការងារច្នៃឧបករណ៍តន្រ្តីប្រពៃណី។ រូបថត៖ វៀតគឿង

 

បន្ទាប់ពីកំពុងរៀនផ្នែកគណិតវិទ្យា នៃសកលវិទ្យាល័យវិញ បងម៉ាវ (Mao) ប្រឡងបន្តចូលសកលវិទ្យាល័យស្ថាបត្យកម្មហាណូយ។ ពេលកំពុងរៀននៅឆ្នាំទី២ នៃមហាវិទ្យាល័យ បងម៉ាវ (Mao) ច្នៃខ្លុយពកយ៉ាងច្រើន តែចម្បងគឺទុកធ្វើជាអំណោយជូនមិត្តភក្តិ បង្រៀនមនុស្សគ្រប់គ្នាផ្លុំខ្លុយដោយឥតគិតថ្លៃនៅហាណូយ។

បងម៉ាវ (Mao) ធ្វើដំណើរចុះឡើងពីហាណូយនិងខេត្តង៉ែអាន (Nghe An) ដើរប្រឡោកចូលព្រៃស្វែងរកវត្ថុធាតុ យកមកច្នៃធ្វើជាខ្លុយសម្រាប់ ជូនមិត្តភក្តិគ្រប់កន្លែង។ មិត្តជិតស្និទ្ធម្នាក់បានផ្តល់មតិ៖ ឯងធ្វើខ្លុយទុកជាអំណោយគឺប្រពៃហើយ ប៉ុន្តែត្រូវចំណាយប្រាក់ធ្វើ មិនគិតទាំងកម្លាំងធ្វើ គឺវត្ថុគ្មានតម្លៃទេ។ ការផ្តល់មតិដោយស្មោះត្រង់ទាំងនោះ បានចង្អុលឱ្យបងម៉ាវ (Mao) មានមាគ៌ាមួយ បង្កើតផលិតផលមួយ ត្រូវមានតម្លៃទុកសម្រាប់លក់។ ឆ្នាំទី៣នៃមហាវិទ្យាល័យ បងម៉ាវ (Mao) ចាប់ផ្តើមធុរកិច្ចថ្មី ដោយមុខរបរច្នៃខ្លុយពក ទុកលក់អនឡាយ និងតាមរយៈឧទ្ទេសនាមនៃមិត្តភក្តិ។

 

បណ្តាញយូធូប ខ្លុយពកម៉ាវម៉ែវ (Mao Meo) មានសមាជិកចំនួន៣៧០នាក់ ចុះបញ្ជីបង្កើតជាឯតទគ្គកម្មខាងវេទិកាលេងខ្លុយមួយធំបំផុតនៅវៀតណាម បានយូធូបលើកកិត្តនាម។

ផ្តើមពីការបង្រៀនខ្លុយដោយឥតគិតថ្លៃ លេងខ្លុយសាយភាយក្នុង​សហគមន៍ ទាញមកជាមួយនឹងមុខ​របរ​ធ្វើខ្លុយលក់នៅលើទីផ្សារ ចំពោះ បង​ម៉ាវ (Mao) ជារឿងរ៉ាវមួយដ៏ទាក់​ទាញចិត្ត។ ដើម្បីអនុវត្តកម្មមាគ៌ាច្នៃខ្លុយពក លេងខ្លុយពកដោយរបៀបជំនាញ ឆ្នាំ២០១៣ បងម៉ាវ (Mao) បើកហាងលក់ខ្លុយពកដំបូង នៅ​លេខ​៣៦៦ ផ្លូវង្វៀនត្រាយ (Nguyen Trai)។

អំឡុងពេល១០ឆ្នាំ បងម៉ាវ (Mao) បានបង្កើតក្លឹបខ្លុយពករាប់រយដើមនៅហាណូយ បង្កើតជាសហគមន៍ស្រឡាញ់ ហ្វឹកហាត់ នៅទីសាធារណៈ។ បងក៏បង្កើតវ៉ែបសាយ www.saotrucmaomeo និង Fanpage ក្លឹបខ្លុយពក ដែលមានសមាជិកចូលរួមចំនួន១០៨ពាន់នាក់។ ពិសេសបណ្តាញយូធូបម៉ាវម៉ែវ (Mao Meo)  មានសមាជិកចុះបញ្ជីចំនួន៣៧០ពាន់នាក់ សម្រេចឯតទគ្គកម្មខាងវេទិកាលេងខ្លុយពកធំបំផុតវៀតណាម បានយូធូបលើកកិត្តនាម។

ដោយការខិតខំមិនឈប់ឈរ ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) បានស្ថាបនាបង្កើតក្លឹបខ្លុយពកចំនួន២០០ នៅគ្រប់ខេត្តក្រុងវៀតណាម។ បងបានសមាគមសិប្បករនិងពាណិជ្ជសញ្ញាវៀតណាម តាំងជាសិប្បករជាតិ ខាងច្នៃឧបករណ៍តន្រ្តីប្រពៃណី បងក៏ជាសិប្បករវ័យក្មេងបំផុតវៀតណាម ដែលទទួលបានកិត្តិនាមនេះ។



បងម៉ាវ (Mao) រួមនឹងសំនៀងខ្លុយ ធ្វើដំណើរមកដល់ខេត្តហាយ៉ាង (Ha Giang) ក្នុងដំណើរសប្បុរសធម៌ “ចែករំលែកក្តីស្រឡាញ់”។ រូបថត៖ ឯកសារ


ណែនាំនិងចែករំលែកបង្រៀនបទភ្លេងខ្លុយ ដល់សមាជិកដែលចូលរួមក្លឹបខ្លុយពក។ រូបថត៖ ឯកសារ

 

បងម៉ាវ (Mao) ចូលចិត្តផ្លុំខ្លុយឱ្យប្អូនៗតូច នៅតំបន់ដីខ្ពស់ស្តាប់។ រូបថត៖ ឯកសារ

 

ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) ជាមួយខ្លុយ នឹងបទភ្លេងតន្រ្តី បងបានសម្តែងនៅកិច្ចប្រជុំតំណសហគមន៍សហគ្រាសវៀតណាម - កូរ៉េខាងត្បូង ឆ្នាំ២០១៨។ រូបថត៖ ឯកសារ

 

ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) នៅកម្មវិធីលើកកិត្តិនាម នៃក្រុមហ៊ុនខ្លួន នៅហាណូយ។ រូបថត៖ ឯកសារ

 

បងរួមនឹងខ្លុយពកដែលបងច្នៃដោយខ្លួនឯង យកទៅសម្តែងនៅប្រទេសជាច្រើនដូចជា៖ សិង្ហបូរី តៃវ៉ាន ជប៉ុន។ល។ ង្វៀន វ៉ាន់ម៉ាវ (Nguyen Van Mao) បានចុះបញ្ជីកម្មសិទ្ធិបញ្ញាខ្លុយពកម៉ាវម៉ែវ (Mao Meo) ប្រកបដោយជោគជ័យ នាឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៧ បងបានបង្កើតក្រុមហ៊ុនខ្លុយពកម៉ាវម៉ែវ (Mao Meo) ជាផ្លូវការ ផលិតខ្លុយសម្រាប់នាំចេញទៅសកលលោក។ បងម៉ាវ (Mao)បើករោងចក្រ កម្មន្តសាល ផលិតខ្លុយពកនៅស្រុកតឹនគី (Tan Ki) ខេត្តង៉ែអាន (Nghe An) បង្កើតការងារជូនពលករមូលដ្ឋានរាប់ពាន់នាក់ ហើយបាននាំចេញនូវខ្លុយពកម៉ាវម៉ែវ (Mao Meo) ទៅកាន់ប្រទេសចំនួន២០ លើពិភពលោក។
 

សព្វថ្ងៃ បងម៉ាវ (Mao) បានកសាងហាងលក់ខ្លុយចំនួន២១កន្លែង លើទូទាំងប្រទេស។

ចំនួនខ្លុយពកនាំចេញច្រើនបំផុត គឺទៅកាន់ប្រទេសអាមេរិក ជប៉ុន កូរ៉េខាងត្បូង។ ពិសេសពេលប្រទេសកូរ៉េខាងត្បូង បំពេញវិជ្ជាខាងលេងខ្លុយពក សម្រាប់សិស្សនៃបឋមសិក្សា អនុវិទ្យាល័យ បានជ្រើសយកខ្លុយពកម៉ាវម៉ែវ (Mao Meo) ជាអង្គភាពផ្គត់ផ្គង់ផលិតផលខ្លុយពក។ ឡូត៍ទំនិញបងម៉ាវ (Mao) បាននាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងឡើងដល់១០០ពាន់ដើម៕

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង ឯកសារ
ប្រែសម្រួល៖ រីកើង



top