• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

គំនូរព្រាងប្រវត្តិសាស្រ្តរបស់ហ្វិញភឿងដុង

ជាវិចិត្រករ​និងជាយុទ្ធជន​មួយរូបធ្លាប់​ចូលរួមការ​តស៊ូប្រឆាំង​បារាំង​និងអាមេរិក​ លោក​ហ្វិញ​ភឿង​​ដុង​​បាន​ឆ្លង​​កាត់​សម​រ​ភូមិ​និង​ចូល​រួម​ប្រយុទ្ធ​ជាច្រើន​លើក​ហើយ​លោក​បាន​កត់​ត្រា​ទុក​ទាន់​ពេល​នូវ​ព្រឹត្តិ​ការណ៍​​​ជា​ប្រ​វត្តិ​​សាស្ត្រ ដោយ​ផ្ទាំង​គំនូរព្រាង​យ៉ាង​រស់រ​វើក។ មក​ដល់​សព្វ​ថ្ងៃ​នេះ លោក​​មាន​ផ្ទាំង​​គំ​នូរ​ជាង​​២០​ពាន់​​ផ្ទាំង​​បាន​ក្លាយ​ជា​ឃ្លាំង​​ឯកសារ​ប្រវតិ្ត​សាស្ត្រ​មួយ​មិន​អាច​កាត់​ថ្លៃ​បាន​។

លោកវិចិត្រ​ករ ហ្វិញ​ភឿង​ដុង ឈ្មោះពិត​ប្រាកដ​គឺ ហ្វិញកុង​ញ៉ាន កើត​ឆ្នាំ១៩២៥ នៅប៊ិញ​ហ្វា – យ៉ាឌិញ(សព្វ​ថ្ងៃ​ជាទីក្រុង​ហូជីមិញ)។ ក្រោយពេលបញ្ចប់​ការសិក្សា​ពី សាលា​វិចិត្រសិល្បៈប្រតិបតិ្ត​នៅយ៉ាឌិញ (ឆ្នាំ១៩​៤៥​) លោកបាន​ចូលរួមតស៊ូប្រ​ឆាំងអាណានិ​គមបារាំង​ (ឆ្នាំ១៩៤៥ – ១៩៥៤)។ ក្រោយ​យក​ជ័យជំ​នះ ឌៀន​បៀន​​ភូ​ នាឆ្នាំ១៩៥៤ លោក​ក៏ចេញ​ទៅកាន់​ភាគខាង​ជើង ​ដើម្បី​រៀន​បន្ត​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ហា​ណូយ​ (ឆ្នាំ១៩៥៧ – ១៩៦៣) ជំនាញខាងចម្លាក់ ហើយ​ក្លាយ​ជាសមាជិក​នៃ​សមាគម​វិចិត្រ​សិល្បៈ​វៀត​ណាម​ តាំង​​​​ពី​ឆ្នាំ១៩៥៧​នោះមក។

លោកហ្វិញភឿងដុង បញ្ចេញ​ទេពកោសល្យពីវិចិត្រកម្មយ៉ាងឆាប់ ដោយ​មាន​ស្នាដៃ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​លោក​​គ្រូអ្នក​គ្រូ​និងមិត្តភក្តិ តាំងពីពេលនៅរៀន។ ស្នា​ដៃជា​ច្រើន​របស់​លោក​បាន​យក​ទៅ​ ចូល​រួម​ក្នុង​ពិធី​តាំង​​ពិ​ព័រណ៍​គំនូរនៅ ក្នុងប្រទេសនិងបរទេស​ដូចជា៖ អឺរ៉ុបខាងកើត គុយបា ចិន…  ទទួល​បាន​ការ​វាយ​តម្លៃ​យ៉ាង​ខ្ពស់​​ពីមជ្ឈដ្ឋាន​អ្នកជំនាញ។


លោកវិចិត្រករ ហ្វិញភឿងដុង ជាម្ចាស់នៃផ្ទាំងគំនូរព្រាងជាង២០ពាន់​ផ្ទាំង​ស្តីពី​ការ​តស៊ូ​ប្រឆាំង​បារាំង​និង​អាមេរិករំដោះទឹកដី។ រូបថត៖ ឡេមិញ

លោកវិចិត្រករ ហ្វិញភឿងដុង និងប្រពន្ធឡេធីធូ ជាវេជ្ជបណ្ឌិតក្នុងពេលត្រឡប់មកទស្សនាអតីតសមរភូមិ។ រូបថត៖ ឯកសារ

លោកវិចិត្រករ ហ្វិញភឿងដុង (ឈរលេខ២រាប់ពីឆ្វេងទៅ) ក្នុងការតាំងពិព័រណ៍ “ហ្វិញភឿងដុង មួយ​ជីវិត​កែ​ច្នៃ​សិល្បៈ” រៀបចំធ្វើសារមន្ទីរវិចិត្រសិល្បៈនៅទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ

នៅពេលទូទាំងភាគខាងត្បូង​ មានការបះបោរកើតឡើង ​លោកហ្វិញ​ភឿង​ដុង ​ត្រឡប់​ទៅកាន់​ខេត្ត​ស្រុក​ត្រាំង​ចូល​​​រួមបដិវត្តន៍។ ក្រៅពីភារកិច្ច​កាន់កាំភើ្លង លោកនៅចូលរួមបង្ហាត់បង្រៀន ថ្នាក់បណ្តុះបណ្តាលវិចិត្រកម្ម។ ក្នុង​​នោះ ថ្នាក់រៀនគំរូគឺថ្នាក់គំនូរនៅ ដោយសើន(តីនិញ)ឆ្នាំ១៩៦៤ និងថ្នាក់​ហ្វឹនហ្វឺនតម្បែរ(កម្ពុជា)ឆ្នាំ១៩៦៨។ តាំង​​ពីឆ្នាំ​១៩៧១   ១៩៧៥ ថ្នាក់ទាំងពីរនេះ លោក​បាន​បណ្ដុះបណ្ដាល​មិន​តិច​វិចិត្រករ ​មាន​ថ្វីដៃ​ដ៏ប៉ិន​ប្រសប់​បម្រើ​​តម្រូវ​ការ​បដិវត្តន៍។

ក្នុងរយៈ​ពេលមានសកម្មភាព នៅសមរភូមិភាគខាងត្បូង លោក​បាន​ជួប​ប្រទះ​ឃើញ​ផ្ទាល់​ភ្នែក​ នូវ​សង្រ្គាម​វាយ​ប្រ​ហារ​យ៉ាងកាចសាហាវ ​បន្សល់ទុកនៅការបាត់បង់ រងរបូសនិង​ស្លាប់ ជាមួយ​មិត្ត​រួមអាវុធ​ដែល​មាន​ឆន្ទះ​និង​ស្មា​រតី​មោះមុត រួម​កម្លាំង រួមចិត្តព្រោះបុព្វ​ហេតុមាតុ​ភូមិ។ រូបភាព​ដ៏អង់អាចទាំងអស់នោះបាន លោក ហ្វិញ​ភឿង​​ដុង រក្សាទុក​ដោយគំនូរ​ព្រាង​នៅលើក្រដា​សស។

ជាមួយកាំភ្លើង AK និងឧបករណ៍គូរគំនូរដែលច្នៃដោយខ្លួនឯង តែងជាប់តាមខ្លួនជានិច្ចជាកាល លោក​បាន​សម្រុក ឆ្លងកាត់ ធ្វើដំណើរតាមសមរភូមិ ដើរចុះឡើងតាមដងវិថី នឹង​មាន​មុខស្ទើតែ​គ្រប់​សម​រភូមិ​នៅ​តំបន់​ភាគ​​ខាង​កើត តំបន់ភាគខាងនិរតី។ លោកគូរគ្រប់វេលា គ្រប់ទីកន្លែង ព្រោះលោក​យល់ថា៖ “ហាក់​ដូច​ជា​ជាប់​ជំពាក់​​ជាមួយតំបន់ដី ដែលធ្លាប់ដើរកាត់ មនុស្សដែលធ្លាប់​ជួបប្រទះ ហើយគូរដូច្នេះដល់​ថ្ងៃចុងបញ្ចប់​នៃជីវិត” ​។

ដោយ​​សិល្បៈគូរគំនូរ​ព្រាង លោក​ហ្វិញ​ភឿង​ដុង​បាន​កត់​ទុក​ដោយ​ចិត្ត​ស្មោះ​ត្រង់ ​និង​ភាព​រស់​រវើក​នៅ​គ្រប់​កាលៈ​​ទេសៈក្នុង​ជីវភាព និងសង្រ្គាម។ ហើយ​តាមផ្ទាំងគំនូរ​ព្រាង ដែលមានលក្ខណៈគូរព្រាង​នោះ នៅ​ពេល​ទំ​នេរ​​លោកតែងយកចេញមកជ្រើសរើស ដើម្បីពង្រាង​បន្ថែមឲ្យក្លាយ​ជាគំនូរព៌ណទឹក ឬគំនូរ​លាបថ្នាំ​ប្រេង។ បណ្តា​​ស្នាដៃធំៗដូច​ជា៖ សង្រ្គាម​នៅអឹបប៉ាក់(ឆ្នាំ១៩៦៣) សង្រ្គាម​នៅប៊ិញយ៉ា​(ឆ្នាំ១៩៦៥) សង្រ្គាម​នៅ​លើ​ស្ពាន​​អក្សរ​អី(ឆ្នាំ១៩៦៩) សង្រ្គាម​នៅ Junction City(ឆ្នាំ១៩៦៧)... បានកើតឡើងយ៉ាង​ដូច្នោះ​ឯង។

ផ្ទាំង​គំនូរព្រាងរបស់លោកហ្វិញភឿងដុង​ ហាក់ដូចទាក់ទាញអ្នកមើលចូលទៅ ក្នុងរាល់សង្រ្គាមវាយប្រហារ រាល់​​ទិដ្ឋភាព តួអង្គនីមួយៗ រូបរាងមនុស្ស​នីមួយៗ… យ៉ាង​ដូច្នេះ​ពួក​គេដូច​ជា​កំពុង​ស្ថិត ​នៅ​ទីកន្លែង​ដែល​កើត​ឡើង​​ព្រឹតិ្តការណ៍​​នោះផ្ទាល់។

តាំងពីព្រឹត្តិការណ៍ធំៗទៅដល់រូបភាពមនុស្សពិត ការងារពិតដូចជា៖ បងប្រុសកងទ័ព​រំដោះ បងស្រីអ្នកនាំសារ អ្នក​​ម្ដាយវិរៈនារី​វៀតណាម ដោយលោកវិចិត្រករហ្វិញភឿងដុង គូរកត់ត្រាទុកនៅ​វេលាសម័យនោះ មកដល់​សព្វ​​ថ្ងៃនេះ​បានក្លាយជាឯកសារ មិនអាចកាត់តម្លៃបាន ឲ្យខឿនវិចិត្រសិល្បៈ​បដិវត្ត​របស់ប្រទេសជាតិ។

អ្នកស្រាវជ្រាវត្រឹន​បាច់ដាំង បានវាយតម្លៃថា៖ “លោកហ្វិញភឿងដុង បានចងក្រងឡើងយ៉ាងច្រើនសម្បើម ប្រ​ហែល​​ជាម្ភៃពាន់ផ្ទាំងគំនូរ ដែលបានមកពីគូរព្រាង  ដែលស្នាដៃមាន​គម្រោង​ជាក់ច្បាស់។ ផ្ទាំង​គំនូរ​មួយ​ចំនួន​បាន​​បង្ហាញ ពីន័យដោយខ្លូនឯងផ្ទាល់។ ពលកម្មមួយជីវិតមិននឿយហត់ កេរមត៌ក​មួយ​ដែល​មិនអាច​កាត់​ថ្លៃ ជា​​ប្រវត្តិសាស្រ្តនិងសិល្បៈ”។

ក្នុងមន្ទីរកេរដំណែលនេះមានស្នាដៃចំនួន៣​គឺ៖ “សង្រ្គាម​នៅអឹបប៉ាក់” “សង្រ្គាម​នៅប៊ិញយ៉ា” “សង្រ្គាម​នៅ​ឡា​ង៉ា” ទទួល​​បានពានរង្វាន់​រដ្ឋ នៅឆ្នាំ២០០៧។ នេះគឺជាពាន​រង្វាន់​មួយ ក្នុង​ចំណោម​ពាន​រង្វាន់​ដ៏សំខាន់​បំផុត​ក្នុង​បុព្វ​​​ហេតុ​កាន់ជក់របស់ លោកវិចិត្រករហ្វិញភឿងដុង។
​ស្នាដៃមួយចំនួនរបស់លោកវិចិត្រករហ្វិញភឿងដុង៖


ស្នាដៃ “ត្រឹនប៊ិញយ៉ា” (ឆ្នាំ១៩៦៥)   ទទួលបានពានរង្វាន់រដ្ឋឆ្នាំ២០០៧។

ស្នាដៃ“សង្រ្គាម​នៅឡាង៉ា” (ឆ្នាំ១៩៤៦)   ទទួលបានពានរង្វាន់រដ្ឋឆ្នាំ២០០៧។

ស្នាដៃ “ពិភាក្សាផែនការវាយប្រហារ”។

ស្នាដៃ “ឆ្លងស្ពានខ្សែដាយឡុក ក្វាងណាម”(ថ្ងៃទី១៥ខែកញ្ញាឆ្នាំ១៩៦៣)។

ស្នាដៃ“ករណីវះកាត់នៅសមរភូមិមុខ” (ឆ្នាំ១៩៦៧)

ស្នាដៃ“សង្រ្គាមនៅទិសខាងត្បូងនៃស្ពានអក្សរអ៊ី” (ឆ្នាំ១៩៦៨)។

ស្នាដៃ “រំដោះឡុកនិញ” (ឆ្នាំ១៩៧៣)។

ស្នាដៃ “ប្អូនឡានយុទ្ធជនឈ្លបនៅភូមិឡុកតឹន ឡុកនិញ” (ថ្ងៃទី១៤ខែមេសាឆ្នាំ១៩៧៣)។

ស្នាដៃ “ឆ្នេរជ្រោះឡុក   ឡុកនិញបានរំដោះ” (ឆ្នាំ១៩៧៣)។

នៅឆ្នាំ​២០០៦ សៀវភៅទ្វេភាសាអង់គ្លេស–វៀតបានដាក់ឈ្មោះ “ហ្វិញភឿងដុង   ជ្រុងឆ្លុះ​បញ្ចាំង​ពីសង្រ្គាម​និង​សន្តិ​​ភាព” ដែលមានកម្រាស់១៧៧​ទំព័រ គឺជា​កម្រង​គំនូរ​ដែល​បាន​សម្រិត​សម្រាំង ​និង​ជ្រើស​រើស​យក​ពីក្នុង​ចំណោម​​រាប់​​ពាន់​ស្នាដៃរបស់លោក ហើយបានបោះពុម្ពចុះ​ផ្សាយជាផ្លូវការនៅអាមេរិក។ សៀវភៅ​នេះគឺ​ជា​អំ​ណោយ​​ផ្នែកស្មារតី​ដ៏មានអត្ថន័យ​ និង​ជាការ​ដឹង​គុណដ៏​មួយ​តូច​ប៉ុណ្ណោះបើ​ប្រៀប​ និងអ្វី​ដែល​វិចិត្រ​ករ​ចាស់​រូប​​នេះ​​បាន​ធ្វើក្នុងអំឡុង៧០ឆ្នាំកន្លងមកនេះ។

ឥឡូវ​​នេះ ថ្វីបើលោកឈាន​ចូលអាយុ៩០​ឆ្នាំហើយ ប៉ុន្តែក្ដី​ស្រឡាញ់​របស់​លោក​នៅតែ​ផ្ដោត​ ទៅ​លើការ​គូរ​ពុំ​ដែល​​សាប​រលាប​ឡើយ។ រៀង​រាល់​ថ្ងៃលោក​នៅ​តែ​ផ្ចិតផ្ចង់​​ក្នុង​រោង​គំ​នូរ គូរសា​ឡើង​វិញ​នូវ​គំនូរ​ព្រាង​ដែល​លោក​​គូរ​ព្រាង​ពីមុន​នោះ ទុកដូចជាការងារផង និង​ជា​ក្ដី​សប្បាយ​ប្រចាំ​ថ្ងៃ​របស់​លោក​ផង។ រយៈពេលថ្មីៗនេះ យើង​​ខ្ញុំទៅ​ជួបលោក នៅផ្ទះឯកជនរបស់លោក ហើយលោកទទួល​​ដោយ​ភាព​រាក់​​ទាក់ ប្រការ​ដែល​ធ្វើឲ្យ​យើង​ខ្ញុំ​មាន​សេចក្តីត្រេកអរបំផុត នៅពេលដែលលោកបានអញ្ជើញ យើងខ្ញុំអង្គុយនៅកៅអី ដើម្បី​ឲ្យ​លោក​គូររូប​គំ​នូរ​​មួយ​ផ្ទាំង ជូនយើងខ្ញុំដោយផ្ទាល់ដៃលោក។

និយាយ​សំណេះសំណាល​ជាមួយយើង​ខ្ញុំអំពីបុព្វហេតុគូរ​គំនូរ លោកនៅតែឈឺផ្សាក្នុង​ចិត្ត៖ “ខ្លាច​តែមេឃ​មិន​ស្រប់​​ទៅតាមចិត្ត​មនុស្សទេ រីឯខ្ញុំមាន​បំណង​ចង់គូរ​គំនូរ​មួយ​ផ្ទាំង​ អំពី​ទិដ្ឋភាព​បង​ប្អូន​យុទ្ធជន​កំពុង​យាម​ល្បាត​ទាំង​​ថ្ងៃទាំ​ងយប់ការពារ​សមុទ្រ ព្រំដែនរបស់មាតុ​ភូមិ​យើង”៕

អត្ថបទ៖សើនងៀ -  រូបថត ៖ឡេមិញ

thachdicon

៥០ឆ្នាំរដូវផ្កា របស់អ្នកថតរូប ត្រឹនថេផុង (Tran The Phong)

“៥០ឆ្នាំរដូវផ្កា” របស់អ្នកថតរូប ត្រឹនថេផុង (Tran The Phong)

អ្នក​ថតរូប​ លោក  ត្រឹន​ថេផុង (Tran The Phong) ជា​ឈ្មោះ​ល្បីល្បាញ និងឈានមុខគេមួយក្នុងវិស័យ​ថត​រូប​សិល្បៈ​នៅ​ប្រទេស​វៀតណាម​ ទើប​តែ​បើក​ការ​តាំង​ពិព័រណ៍​កជន​ ដែល​មាន​ឈ្មោះ​ថា​ “៥០​ឆ្នាំ​ រដូវផ្កា”

Top