• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ក្រុមហ៊ុនម្ហូបអាហារ វិញអាញ (Vinh Anh) - ជោគជ័យពីគំនិតឈានទៅមុខនៅទីផ្សារ

បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការកសាង និងរីកចម្រើន ក្រុមហ៊ុនបច្ចេកវិទ្យា​ម្ហូបអាហារ វិញអាញ (Vinh Anh) - ជោគជ័យពីគំនិតឈាន​ទៅ​មុខនៅ​​ទីផ្សារបាន​បញ្ជាក់​នូវ​ទីតាំងនិងជំហររបស់ខ្លួន នៅពេលក្លាយជាសហគ្រាសឈានមុខគេក្នុងវិស័យសត្តឃាត និងកែច្នៃម្ហូបអាហារនៅភាគខាងជើង។ 

 

ក្រុមហុនម្ហូបអាហារ វិញអាញ (Vinh Anh) បានសាងរោងចក្រកែច្នៃសាច់ស្អាត និងស្រស់តាមខ្នាតឧស្សាហកម្ម ក្នុងបរិបទនៃការសត្តឃាត តាម​ខ្នាត​តូច ដែលនៅតែពេញនិយមនៅរដ្ឋធានី ហាណូយ (Ha Noi)

យោងតាមការចែករំលែកពីពាណិជ្ជករ លោក ដាវ​ក្វាងវិញ (Dao Quang Vinh) (នាយកក្រុមហ៊ុនម្ហូបអាហារ វិញអាញ (Vinh Anh )) នៅពេលគាត់ទើបចេញ​ពីជួរទ័ព លោក វីញ (Vinh) ត្រូវបានឪពុករបស់គាត់សុំឱ្យចូលធ្វើការ​នៅ​ឡសត្តឃាតរបស់ក្រុមហ៊ុនម្ហូបអាហារហាណូយ (Ha Noi)។ នៅក្នុងគំនិតរបស់ លោក​ ដាវ​ ក្វាង​វិញ (Dao Quang Vinh) រូបភាពនៃឡសត្តឃាតទំនើប និងខ្សែសង្វាក់ទំនើប​ ដែលគាត់បានឃើញ តាមរយៈខ្សែភាពយន្តបានបន្តលេចឡើង សូម្បីតែវាលេចចេញនៅក្នុងសុបិនរបស់គាត់។

ជាពិសេស លោក វិញ (Vinh) មានការចាប់អារម្មណ៍ចំពោះវិធីដែលបណ្តាប្រទេសលោកខាងលិចធ្វើឲ្យជ្រូកស្លាប់ មុននឹងយកទៅសត្តឃាត ពោលគឺ «គេប្រើភ្លើង ធ្វើឲ្យជ្រូកដួលសន្លប់មុននឹងយកឈាម ទើបងាប់ដោយសន្តិវិធី មិនដឹងឈឺយ៉ាងណា។ ពួកគេទទួល​បានសិទ្ធិសត្វ។ បន្ទាប់មក​គឺដំណាក់កាល​កោសរោមដោយ​ម៉ាស៊ីន ​ព្យួរនិង​កាប់​មិន​ប៉ះ​ដី​ដែរ ស្អាត​ណាស់»

ក្រឡេកទៅមើលការសត្តឃាតនៅរដ្ឋធានីហាណូយ (Ha Noi) នៅពេលនោះ ដែលនៅតែដើរថយក្រោយ សំឡេងជ្រូកស្រែកមុនពេលស្លាប់ និងដំណាក់កាលនៃកាប់សាច់ជ្រូក បានធ្វើឲ្យលោក វិញ (Vinh) ដិតជាប់។ ទាំងនោះហើយជាមូលហេតុដែលលោក វិញ (Vinh) គិតថា ហេតុអ្វីមិននាំ​សង្វាក់​សត្តឃាត និងកែច្នៃបែបទំនើប ស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ និងអនាម័យសម្រាប់ការផលិតសាច់ស្អាតចូលទីផ្សារវៀតណាម

ក្នុងឆ្នាំ២០១២ បន្ទាប់ពីបង្កើតក្រុមហ៊ុនភាគហ៊ុន ភាគហ៊ុនបច្ចេកវិទ្យាម្ហូបអាហារ វិញ​អាញ (Vinh Anh) រោងចក្រកែច្នៃសាច់ស្រស់បានកើតមកនិង​មាន​ទ្រង់ទ្រាយ​ធំ​បំផុត នៅតំបន់ភាគខាងជើង។ ពាណិជ្ជករ លោក​ ដាវ​ ក្វាង​វិញ ( Dao Quang Vinh) នៅពេលនោះបានវិនិយោគជាង ៨០ ពាន់លានដុងលើខ្សែសង្វាក់ផលិតកម្មថ្មី។ ខ្សែសង្វាក់ទាំងមូល បរិក្ខារដែលបម្រើការកាប់សម្លាប់ និងកែច្នៃសាច់ជ្រូក ត្រូវបាននាំចូល និងផ្ទេរបច្ចេកវិទ្យាពីប្រទេសបារាំង និងប្រទេសចិន ដែលមានសមត្ថភាពសក្កឃាតជ្រូកពី ៦០០ ទៅ ១០០០ ក្បាល/វេន ធានាបានវិទ្យាសាស្ត្រ ទំនើប។

ខ្សែសង្វាក់ផលិតទាំងមូល គ្រឿងបរិក្ខារ ដែលបម្រើការសត្តឃាត និងកែច្នៃសាច់ជ្រូក ត្រូវបាននាំចូល និងផ្ទេរបច្ចេកវិទ្យាពីប្រទេសបារាំង និងប្រទេសចិន។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh)
ជ្រូកត្រូវបានសម្អាតដោយប្រព័ន្ធកោស​រោមដោយស្វ័យប្រវត្តិដែលសម្អាតបានរហូតដល់ ៩៨% និងមិនប៉ះពាល់ដល់គុណភាពសាច់។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh)
កម្មករ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស ពាក់​ស្រោមដៃមម៉ាស និង​ស្បែកជើង​កវែង​ក្នុង​រោងចក្រ​ដែល​បំពាក់​ខ្សែសង្វាក់​សត្តឃាត​ឧស្សាហកម្ម។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh)
ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនគឺ សាច់ក្លាសេ សាច់ត្រជាក់ និងផលិតផលដែលកែច្នៃពីសាច់ដូចជាប៉ាតេសាច់​ជ្រូក ហាំ ហាំ ជាដើម។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh)
ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh) មានមោទនភាព ដោយការឈាន​មុខគេក្នុងការកសាងខ្សែសង្វាក់ផលិតកម្មសាច់ជ្រូកប្រកបដោយសុវត្ថិភាព និងស្អាត តាមដាន បង្កើតផលិតផលដែលមានគុណភាពខ្ពស់ បម្រើអ្នកប្រើប្រាស់ក្នុងស្រុក និងលើកកម្ពស់តម្លៃសាច់ជ្រូករបស់វៀតណាមនៅលើទីផ្សារអន្តរជាតិ។ រូបថត៖ ឯកសាររបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh)

 

បច្ចុប្បន្ននេះ រោងចក្រសត្តឃាតរបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ  (Vinh Anh) គឺជារោងចក្របច្ចេកវិទ្យាទំនើប និងស៊ីសង្វាក់បំផុតមួយនៅភាគខាងជើង។ មិនដូចឡសត្តឃាតដោយដៃទេ ដំណើរការរបស់ក្រុមហ៊ុនត្រូវបានអនុវត្តតាមលក្ខណៈវិទ្យាសាស្ត្រ និងវិធីសាស្រ្ត ដោយធានាសុវត្ថិភាពចំណីអាហារ និងសុខុមាលភាពសត្វ។

នាយកក្រុមហ៊ុននេះ លោក ដាវ​ក្វាងវិញ (Dao Quang Vinh) បានចែករំលែកថា រោងចក្រសត្តឃាតគឺគ្រាន់តែជាកត្តាមួយ យីហោអាហារ​ វិញ​អាញ (Vinh Anh) ទទួលបាន ដោយសារដំណើរការស្តង់ដារទាំងមូល។ ដូច្នោះហើយជម្រៅនៃម៉ាកអាហារគឺជាដំណាក់កាល​ចិញ្ចឹមសត្វ។ ដើម្បីផលិតផលិតផលល្អ៖ គ្រាប់ពូជត្រូវបានធានា ចំណីលាយត្រូវគ្រប់គ្រង ឬទិញពីក្រុមហ៊ុនល្បីឈ្មោះ។ ដំណើរការនៃការប្រើប្រាស់វ៉ាក់សាំង ថ្នាំអង់ទីប៊ីយោទិច និងថ្នាំពេទ្យសត្វ ត្រូវការគោរពតាមបទប្បញ្ញត្តិដ៏តឹងរ៉ឹង... ដូច្នេះហើយ ក្រុមហ៊ុនម្ហូបអាហារ វិញអាញ ( Vinh Anh) បានជួលកសិដ្ឋានចិញ្ចឹមជ្រូកដោយខ្លួនឯង ដើម្បីមានប្រភពអាហារដែលអាចទុកចិត្តបានសម្រាប់រោងចក្រ និងយល់កាន់តែច្បាស់ពីចិត្តប្រាថ្នារបស់កសិករ។ ជាពិសេស ក្រុមហ៊ុនម្ហូបអាហារ វិញ​អាញ (Vinh Anh) ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ក្រុមហ៊ុនផលិត​ចំណី De Heus គ្រុបនៃប្រទេសហូឡង់ និងកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតធំនៃភាគខាងជើង និងខាងជើងភាគកណ្តាល។

ទន្ទឹមនឹងនោះ​ ក្រុមហ៊ុនម្ហូបអាហារ វិញ​អាញ (Vinh Anh) មានមោទនភាព ដោយសារឈានមុខ​ ក្នុងការកសាងខ្សែសង្វាក់ផលិតកម្មសាច់ជ្រូកស្អាត និងសុវត្ថិភាពជាមួយនឹងការតាមដាន បង្កើតផលិតផលគុណភាពខ្ពស់ បម្រើអ្នកប្រើប្រាស់ក្នុងស្រុក និងលើកកំពស់តម្លៃសាច់ជ្រូកវៀតណាមនៅលើទីផ្សារអន្តរជាតិ។ 

 

 
 
ផលិតផលធ្វើពីសាច់ជ្រូកមួយចំនួនរបស់ក្រុមហ៊ុនអាហារ វិញ​អាញ (Vinh Anh) ។ រូបថត៖ កុង​ដាត /VNP

 

មិនត្រឹមតែធ្វើអាជីវកម្មប៉ុណ្ណោះទេ ក្រុមហ៊ុនអាហារ វិញ​អាញ (Vinh Anh) តែងតែខិតខំចូលរួមកម្មវិធីស្ថិរភាពតម្លៃទំនិញប្រើប្រាស់សម្រាប់ទីក្រុងហាណូយ និងខេត្តផ្សេងៗទៀត។ រួមជាមួយនឹងភ្នាក់ងារគ្រប់គ្រងបសុសត្វ ដើម្បីភ្ជាប់គ្រួសារចិញ្ចឹមបសុសត្វទូទាំងប្រទេស ធានាបាននូវប្រភពបសុសត្វ​លក់ចេញស្ថិរភាពសម្រាប់កសិករចិញ្ចឹមសត្វ។

ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈរសម្រាប់សហគមន៍ ក្រុមហ៊ុនអាហារ វិញអាញ (Vinh Anh )​ គឺជាគំរូសិក្សា និងស្រាវជ្រាវសម្រាប់ដៃគូជាច្រើនដែលចែករំលែកទិសដៅដូចគ្នានៃការអភិវឌ្ឍន៍អាហារស្អាត និងសុវត្ថិភាព ជាគំរូទស្សនាសម្រាប់សិស្សានុសិស្ស និងក្រុមសហគមន៍៕


អត្ថបទ៖ វីថាវ រូបថត៖ កុងដាត ឯកសាររបស់ក្រុមហ៊ុនម្ហូបអាហារ វិញអាញ (Vinh Anh)

ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)

ល្បីល្បាញរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)

ខេត្ត​ ប៊ិញ​យឿង (Binh Duong) ទទួលបានអំណោយផលពីធម្មជាតិ មានប្រភពដីឥដ្ឋ និងដីឥដ្ឋសជាសម្បូរ៍ដែលស័ក្តិសមបំផុតសម្រាប់ការធ្វើគ្រឿងកុលាលភាជន៍​។ 

Top