• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមកីឡាសីដក់នារីវៀតណាមនាំយកមេដាយមាសទី២ ជូនគណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩​

បន្ទាប់ពីការរង់ចាំអស់រយៈពេល៦ថ្ងៃ អ្នកគាំទ្រកីឡាវៀតណាមបានឃើញក្រុមកីឡារបស់ប្រទេសខ្លួន ឈ្នះមេដាយមាសមួយទៀតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។
ក្រុមកីឡាសីដក់នារីវៀតណាមអបអរសាទរជ័យជំនះ។ រូបថត៖ TTXVN

មេដាយមាសទី២នេះ បានទៅលើក្រុមកីឡាសីដក់នារីវៀតណាម បន្ទាប់ពីយកឈ្នះលើក្រុមឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសារក្រុមនារី៤នាក់ នាព្រឹកថ្ងៃទី៤ ខែតុលា។ ក្នុងវិញ្ញាសានេះ កីឡាសីដក់វៀតណាមកំពុងជាម្ចាស់ជើងឯកពិភពលោក។

ក្នុងតង់ទី១ ក្រុមឥណ្ឌូណេស៊ីឈ្នះដោយពិន្ទុ ២១-១៨។ ទោះជាយ៉ាងណា ក្នុងការប្រកួតជុំទី២និងជុំទី៣ អត្តពលិកវៀតណាមបានវាយបកយកឈ្នះដោយពិន្ទុ ២១ - ១៨ និង ២១ - ១៤ រៀងខ្លួន។ ជាមួយលទ្ធផលនេះ ក្រុមកីឡាសីដក់វៀតណាមដណ្តើមបានមេដាយមាសលើវិញ្ញាសាក្រុមនារី៤នាក់។ មុននោះ ក្នុងពូល A ក្រុមវៀតណាមបានយកឈ្នះលើក្រុមមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងជប៉ុន ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល A បន្ទាប់មកបានយកឈ្នះលើក្រុមសីដក់នារីចិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top