មិត្តភក្តិជាមួយនឹងវៀតណាម ក្រឡេកមើលភូមិកូធូន (Co Thon) 10/04/2020 រំលងភាពម៉ឹងម៉ាត់នៃពេលវេលា និងភាពប៉ះពាល់នៃជីវភាពរស់នៅនាសម័យទំនើប ភូមិកូធូន (Co Thon) នៅតែរក្សាបានតម្លៃកេរដំណែលនិងទំនៀមទម្លាប់ជានិរន្តរភាព ដែលមានអាយុកាលចំណាស់របស់ជនជាតិដើមអេដេ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuot)។ ស្ថិតនៅចុងផ្លូវ ត្រឹន ញ៉ឹតយឹត (Tran Nhat Duat) ចម្ងាយពីទីក្រុងបួនម៉ាធួត (Buon Ma Thuot) ខេត្តដាក់ឡាក់ (Dat Lat) ប្រហែល២គីឡូម៉ែត្រ ទៅទិសខាងជើង គឺជាភូមិកូធូន (Co Thon) ឬហៅថាភូមិ Ako Dhong ។ នៅក្នុងភាសាអេដេ Ako Dhong មានន័យថាដើមប្រភពជ្រោះ តាមការពិតភូមិនេះក៏ស្ថិតនៅត្រង់ដើមប្រភពជ្រោះ Ea Nuôl ដែរ។ ភូមិកូធូន (Co Thon) បានចាត់ទុកជាភូមិស្តុកស្តម្ភ ស្អាតបំផុតតំបន់តីងៀន(Tay Nguyen) ហើយប្រហែលជាភូមិតែមួយគត់ នៅរក្សាបានរូបភាព លក្ខណៈពិសេស នៃភូមិប្រពៃណីជនជាតិអេដេ។ សម្រស់ពិសេសផ្ទះវែងប្រពៃណី នៃជនជាតិអេដេនៅភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ ផ្ទះវែងប្រពៃណី ទីតម្កល់ទុកនូវស្លាកស្នាមវប្បធម៌ នៃជនជាតិអេដេ នៅភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ សុដន់ទាំងគូ នៅលើជណ្តើរឈើនៃផ្ទះវែង ជានិមិត្តរូបរបបមាតាធិបតេយ្យប្រពៃណី នៃជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ មណ្ឌលផ្ទះសំណាក់ បានរចនាតាមបែបរចនាបទផ្ទះវែង នៅមណ្ឌលសម្រាកលំហែអេកូឡូស៊ី នៃភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ ផ្ទោងឫស្សី ដំបូលស្លឹក... បង្ហាញពីលក្ខណៈពិសេស នៃផ្ទះវែងប្រពៃណី។រូបថត៖ ថាញហ្វ័រ ខ្លោងទ្វារចូលផ្ទះ បានរចនាជាមួយនឹងរូបភាពសិល្បៈប្រពៃណី នៃជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ របៀងផ្ទះខ្ពស់ពីដី បរិយាកាសកណ្តាលនៃផ្ទះវែង។ រូបថត៖ ថាញហ្វ័រ ទូកលុង ជាមធ្យោបាយធ្វើដំណើរប្រពៃណី នៅលើព្រែកទន្លេនៃជនជាតិអេដរ។ រូបថត៖ ថាញហ្វ័រ សម្រស់រហោស្ថានពោរពេញលក្ខណៈធម្មជាតិ នៅមណ្ឌលអេកូទេសចរណ៍ក្នុងភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ ហាងកាហ្វេមានរចនាបទ បែបស្រុកស្រែចម្ការ នៅមណ្ឌលសម្រាកលំហែអេកូឡូស៊ី។ រូបថត៖ ថាញហ្វ័រ ស្លាកស្នាមពេលវេលាដិតជាប់នៅលើសាច់ឈើ នៃផ្ទះវែងភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ មុនឆ្នាំ១៩៧៥ នៅភូមិកូធូន (Co Thon) មានផ្ទះវែងតែបីខ្នងគត់ ជាមួយនឹងគ្រួសាររស់នៅចំនួន១០។ ទូទាំងភូមិមានតែអណ្តូងធំមួយ ផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ និងស្រោចស្រប់ដំណាំកាហ្វេរាប់សិបហិកតា។ ក្រោយឆ្នាំ១៩៧៥ ដោយសារគោលនយោបាយស្ថិរវប្បកម្ម ស្ថិរនិវេសន៍ របស់រដ្ឋ ភូមិកូធូន (Co Thon) បានបណ្តាក់ទុនកសាងហេដ្ឋារចនាសម្ពន្ធអគ្គិសនី ផ្លូវថ្នល់ សាលា ស្ថានីយ៍។ ដោយសារព្យាយាមផលិតកម្ម សាមគ្គីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច អ្នកភូមិកូធូន (Co Thon) សន្សឹមស្ថេរភាព និងអភិវឌ្ឍន៍ទៅជាភូមិវប្បធម៌។ ទោះបីជីវភាពរស់នៅសម្ភារល្អប្រសើរ ប៉ុន្តែមិនដោយសារហេតុនោះ តម្លៃវប្បធម៌ប្រពៃណីលក្ខណៈពិសេសនៃជនជាតិអេដេ ត្រូវរិចរឹលសាបសូន្យទៅ។ ទោះបីនៅជិតទីក្រុង ដីធ្លីមានតម្លៃសេដ្ឋកិច្ចខ្ពស់ តែភូមិដ៏ស្រស់ស្អាតមួយនេះ គ្មានរឿងថាត្រូវលក់ដី សាងសង់ផ្ទះជាប់ផ្លូវថ្នល់ ដើម្បីរកស៊ីលក់ដូរចិញ្ចឹមជីវិត។ ទូទាំងភូមិសព្វថ្ងៃមានផ្ទះវែងជិត៤០ខ្នង បានសាងសង់រឹងមាំ មានលក្ខណៈបែបផែន ស្ថាបត្យកម្ម ពិសេសដោយឡែកនៃផ្ទះវែងជនជាតិអេដេ។ ហើយកាន់តែភ្ញាក់ផ្អើលជាងទៀត នៅភូមិកូធូន (Co Thon) មិនឃើញគោ ក្របី ជ្រូក មាន់សម្បីតែមួយក្បាល នៅក្រោមផ្ទះដូចដែលធ្លាប់បានឃើញនៃជនជាតិអេដេ ប៉ុន្តែបានចិញ្ចឹមដាច់ដោយឡែកឆ្ងាយពីទីកន្លែងរស់នៅ ហេតុនោះហើយ ភូមិតែងតែស្រស់់ស្អាត មិនកខ្វក់។ ផ្ទះវែងនៅភូមិកូធូន (Co Thon) បានសាងសង់ដោយវត្ថុធាតុធម្មជាតិ ពាំនាំស្ថាបត្យកម្មពិសេសដោយឡែកនៃជនជាតិអេដេ។ នេះជាទីកន្លែងរស់នៅរួមគ្នាច្រើនជំនាន់ ក្រោមដំបូលតែមួយនៃរបបមាតាធិបតេយ្យ ម្លោះហើយគ្រួសារនីមួយៗ ដែលមានកូនក្រមុំទៅយកប្តី ផ្ទះវែងនឹងបានសង់បន្ថែមតភ្ជាប់លយចេញក្រៅមួយកម្រិត។ ពិសេស ជណ្តើរឡើងចុះផ្ទះ បានចាត់ទុកជាលក្ខណៈវប្បធម៌មួយ ជាអត្តសញ្ញាណនៃជនជាតិអេដេ។ លើក្បាលជណ្តើរពេលណាក៏មានសុដន់មួយគូ ជានិមិត្តរូបតំណាងឱ្យសុដន់ទឹកដោះអ្នកម្តាយថ្លៃ ជាមួយនឹងអត្ថន័យលើកសរសើរភាពវិវត្តន៍អមតៈ នៃពូជពង្សជនជាតិអេដេ សម្តែងពីអំណាចនៃស្ត្រីនៅនាសង្គមមាតាធិបតេយ្យ។ ក្នុងផ្ទះវែងស្ទើរទាំងអស់ គ្រួសារណាក៏រក្សាទុកនិងការពារគងឃ្មោះមួយគូ។ ជនជាតិអេដេ មានទស្សនៈគងឃ្មោះជាវត្ថុសក្តិសិទ្ធិ តែងប្រើនៅនាពិធីបុណ្យទានធំៗ ដូចជាអំណរបុណ្យស្រូវថ្មី ចុះនង្គល (ចុះស្រែ)ជាដើម។ល។ បរិយាកាសខាងក្នុងផ្ទះវែងប្រពៃណី។ រូបថត៖ ថាញហ្វ័រ បរិយាកាសបូជា ជំនឿនៃជនជាតិអេដេ តែងបានតុបតែងស្អាត នៅទីកណ្តាលផ្ទះវែង។ រូបថត៖ ថាញហ្វ័រ ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ ល្វែងចង្រ្កានផ្ទះវែងប្រពៃណី។ រូបថត៖ ថាញហ្វ័រ ប្រដាប់ដារសិប្បកម្មដែលជនជាតិអេដេ តែងប្រើប្រាស់តុបតែងផ្ទះវែងរបស់ខ្លួន។រូបថត៖ ថាញហ្វ័រ របាំងមុខឈើ ពាំនាំលក្ខណៈវប្បធម៌និងជំនឿប្រជាប្រិយរបស់ជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ កញ្ឆែ កន្ត្រក់ឫស្សី សម្ភារតែងបានប្រើទុកដាក់គ្រាប់ពូជ ឬទុកត្រីងៀតរបស់ជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ ភូមិកូធូន (Co Thon) ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរ ពេលអញ្ជើញមកកាន់ទីក្រុងបួនម៉ាធួត (Buon Ma Thuot)។ អ្នកភូមិក្រៅពីប្រកបមុខរបរធ្វើស្រែចម្ការ នៅចូលរួមធ្វើអេកូទេសចរណ៍សហគមន៍ ផ្អែកលើការធ្វើអាជីវកម្មចីរភាព នូវតម្លៃទេសភាពអេកូឡូស៊ី វប្បធម៌ ដែលមានស្រាប់នៃភូមិស្រុក តាមរយៈនោះអភិរក្សផង ពង្រឹកពង្រីកបាននូវតម្លៃវប្បធម៌នៃភូមិប្រពៃណីមួយផង ដែលពិសេសគ្មានពីរ កំពុងអត្ថិភាពនៅត្រង់កណ្តាលទីក្រុងបួនម៉ាធួត (Buon Ma Thuot) សកម្មនិងអភិវឌ្ឍន៍៕ អត្ថបទនិងរូបថត៖ ថាញហ្វរ

រំលងភាពម៉ឹងម៉ាត់នៃពេលវេលា និងភាពប៉ះពាល់នៃជីវភាពរស់នៅនាសម័យទំនើប ភូមិកូធូន (Co Thon) នៅតែរក្សាបានតម្លៃកេរដំណែលនិងទំនៀមទម្លាប់ជានិរន្តរភាព ដែលមានអាយុកាលចំណាស់របស់ជនជាតិដើមអេដេ នៅទីក្រុងបួនម៉ាធួត (Buon Ma Thuot)។ ស្ថិតនៅចុងផ្លូវ ត្រឹន ញ៉ឹតយឹត (Tran Nhat Duat) ចម្ងាយពីទីក្រុងបួនម៉ាធួត (Buon Ma Thuot) ខេត្តដាក់ឡាក់ (Dat Lat) ប្រហែល២គីឡូម៉ែត្រ ទៅទិសខាងជើង គឺជាភូមិកូធូន (Co Thon) ឬហៅថាភូមិ Ako Dhong ។ នៅក្នុងភាសាអេដេ Ako Dhong មានន័យថាដើមប្រភពជ្រោះ តាមការពិតភូមិនេះក៏ស្ថិតនៅត្រង់ដើមប្រភពជ្រោះ Ea Nuôl ដែរ។ ភូមិកូធូន (Co Thon) បានចាត់ទុកជាភូមិស្តុកស្តម្ភ ស្អាតបំផុតតំបន់តីងៀន(Tay Nguyen) ហើយប្រហែលជាភូមិតែមួយគត់ នៅរក្សាបានរូបភាព លក្ខណៈពិសេស នៃភូមិប្រពៃណីជនជាតិអេដេ។ សម្រស់ពិសេសផ្ទះវែងប្រពៃណី នៃជនជាតិអេដេនៅភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ ផ្ទះវែងប្រពៃណី ទីតម្កល់ទុកនូវស្លាកស្នាមវប្បធម៌ នៃជនជាតិអេដេ នៅភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ សុដន់ទាំងគូ នៅលើជណ្តើរឈើនៃផ្ទះវែង ជានិមិត្តរូបរបបមាតាធិបតេយ្យប្រពៃណី នៃជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ មណ្ឌលផ្ទះសំណាក់ បានរចនាតាមបែបរចនាបទផ្ទះវែង នៅមណ្ឌលសម្រាកលំហែអេកូឡូស៊ី នៃភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ ផ្ទោងឫស្សី ដំបូលស្លឹក... បង្ហាញពីលក្ខណៈពិសេស នៃផ្ទះវែងប្រពៃណី។រូបថត៖ ថាញហ្វ័រ ខ្លោងទ្វារចូលផ្ទះ បានរចនាជាមួយនឹងរូបភាពសិល្បៈប្រពៃណី នៃជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ របៀងផ្ទះខ្ពស់ពីដី បរិយាកាសកណ្តាលនៃផ្ទះវែង។ រូបថត៖ ថាញហ្វ័រ ទូកលុង ជាមធ្យោបាយធ្វើដំណើរប្រពៃណី នៅលើព្រែកទន្លេនៃជនជាតិអេដរ។ រូបថត៖ ថាញហ្វ័រ សម្រស់រហោស្ថានពោរពេញលក្ខណៈធម្មជាតិ នៅមណ្ឌលអេកូទេសចរណ៍ក្នុងភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ ហាងកាហ្វេមានរចនាបទ បែបស្រុកស្រែចម្ការ នៅមណ្ឌលសម្រាកលំហែអេកូឡូស៊ី។ រូបថត៖ ថាញហ្វ័រ ស្លាកស្នាមពេលវេលាដិតជាប់នៅលើសាច់ឈើ នៃផ្ទះវែងភូមិកូធូន (Co Thon)។ រូបថត៖ ថាញហ្វ័រ មុនឆ្នាំ១៩៧៥ នៅភូមិកូធូន (Co Thon) មានផ្ទះវែងតែបីខ្នងគត់ ជាមួយនឹងគ្រួសាររស់នៅចំនួន១០។ ទូទាំងភូមិមានតែអណ្តូងធំមួយ ផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ និងស្រោចស្រប់ដំណាំកាហ្វេរាប់សិបហិកតា។ ក្រោយឆ្នាំ១៩៧៥ ដោយសារគោលនយោបាយស្ថិរវប្បកម្ម ស្ថិរនិវេសន៍ របស់រដ្ឋ ភូមិកូធូន (Co Thon) បានបណ្តាក់ទុនកសាងហេដ្ឋារចនាសម្ពន្ធអគ្គិសនី ផ្លូវថ្នល់ សាលា ស្ថានីយ៍។ ដោយសារព្យាយាមផលិតកម្ម សាមគ្គីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច អ្នកភូមិកូធូន (Co Thon) សន្សឹមស្ថេរភាព និងអភិវឌ្ឍន៍ទៅជាភូមិវប្បធម៌។ ទោះបីជីវភាពរស់នៅសម្ភារល្អប្រសើរ ប៉ុន្តែមិនដោយសារហេតុនោះ តម្លៃវប្បធម៌ប្រពៃណីលក្ខណៈពិសេសនៃជនជាតិអេដេ ត្រូវរិចរឹលសាបសូន្យទៅ។ ទោះបីនៅជិតទីក្រុង ដីធ្លីមានតម្លៃសេដ្ឋកិច្ចខ្ពស់ តែភូមិដ៏ស្រស់ស្អាតមួយនេះ គ្មានរឿងថាត្រូវលក់ដី សាងសង់ផ្ទះជាប់ផ្លូវថ្នល់ ដើម្បីរកស៊ីលក់ដូរចិញ្ចឹមជីវិត។ ទូទាំងភូមិសព្វថ្ងៃមានផ្ទះវែងជិត៤០ខ្នង បានសាងសង់រឹងមាំ មានលក្ខណៈបែបផែន ស្ថាបត្យកម្ម ពិសេសដោយឡែកនៃផ្ទះវែងជនជាតិអេដេ។ ហើយកាន់តែភ្ញាក់ផ្អើលជាងទៀត នៅភូមិកូធូន (Co Thon) មិនឃើញគោ ក្របី ជ្រូក មាន់សម្បីតែមួយក្បាល នៅក្រោមផ្ទះដូចដែលធ្លាប់បានឃើញនៃជនជាតិអេដេ ប៉ុន្តែបានចិញ្ចឹមដាច់ដោយឡែកឆ្ងាយពីទីកន្លែងរស់នៅ ហេតុនោះហើយ ភូមិតែងតែស្រស់់ស្អាត មិនកខ្វក់។ ផ្ទះវែងនៅភូមិកូធូន (Co Thon) បានសាងសង់ដោយវត្ថុធាតុធម្មជាតិ ពាំនាំស្ថាបត្យកម្មពិសេសដោយឡែកនៃជនជាតិអេដេ។ នេះជាទីកន្លែងរស់នៅរួមគ្នាច្រើនជំនាន់ ក្រោមដំបូលតែមួយនៃរបបមាតាធិបតេយ្យ ម្លោះហើយគ្រួសារនីមួយៗ ដែលមានកូនក្រមុំទៅយកប្តី ផ្ទះវែងនឹងបានសង់បន្ថែមតភ្ជាប់លយចេញក្រៅមួយកម្រិត។ ពិសេស ជណ្តើរឡើងចុះផ្ទះ បានចាត់ទុកជាលក្ខណៈវប្បធម៌មួយ ជាអត្តសញ្ញាណនៃជនជាតិអេដេ។ លើក្បាលជណ្តើរពេលណាក៏មានសុដន់មួយគូ ជានិមិត្តរូបតំណាងឱ្យសុដន់ទឹកដោះអ្នកម្តាយថ្លៃ ជាមួយនឹងអត្ថន័យលើកសរសើរភាពវិវត្តន៍អមតៈ នៃពូជពង្សជនជាតិអេដេ សម្តែងពីអំណាចនៃស្ត្រីនៅនាសង្គមមាតាធិបតេយ្យ។ ក្នុងផ្ទះវែងស្ទើរទាំងអស់ គ្រួសារណាក៏រក្សាទុកនិងការពារគងឃ្មោះមួយគូ។ ជនជាតិអេដេ មានទស្សនៈគងឃ្មោះជាវត្ថុសក្តិសិទ្ធិ តែងប្រើនៅនាពិធីបុណ្យទានធំៗ ដូចជាអំណរបុណ្យស្រូវថ្មី ចុះនង្គល (ចុះស្រែ)ជាដើម។ល។ បរិយាកាសខាងក្នុងផ្ទះវែងប្រពៃណី។ រូបថត៖ ថាញហ្វ័រ បរិយាកាសបូជា ជំនឿនៃជនជាតិអេដេ តែងបានតុបតែងស្អាត នៅទីកណ្តាលផ្ទះវែង។ រូបថត៖ ថាញហ្វ័រ ឧបករណ៍តន្រ្តីប្រពៃណីរបស់ជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ ល្វែងចង្រ្កានផ្ទះវែងប្រពៃណី។ រូបថត៖ ថាញហ្វ័រ ប្រដាប់ដារសិប្បកម្មដែលជនជាតិអេដេ តែងប្រើប្រាស់តុបតែងផ្ទះវែងរបស់ខ្លួន។រូបថត៖ ថាញហ្វ័រ របាំងមុខឈើ ពាំនាំលក្ខណៈវប្បធម៌និងជំនឿប្រជាប្រិយរបស់ជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ កញ្ឆែ កន្ត្រក់ឫស្សី សម្ភារតែងបានប្រើទុកដាក់គ្រាប់ពូជ ឬទុកត្រីងៀតរបស់ជនជាតិអេដេ។ រូបថត៖ ថាញហ្វ័រ ភូមិកូធូន (Co Thon) ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរ ពេលអញ្ជើញមកកាន់ទីក្រុងបួនម៉ាធួត (Buon Ma Thuot)។ អ្នកភូមិក្រៅពីប្រកបមុខរបរធ្វើស្រែចម្ការ នៅចូលរួមធ្វើអេកូទេសចរណ៍សហគមន៍ ផ្អែកលើការធ្វើអាជីវកម្មចីរភាព នូវតម្លៃទេសភាពអេកូឡូស៊ី វប្បធម៌ ដែលមានស្រាប់នៃភូមិស្រុក តាមរយៈនោះអភិរក្សផង ពង្រឹកពង្រីកបាននូវតម្លៃវប្បធម៌នៃភូមិប្រពៃណីមួយផង ដែលពិសេសគ្មានពីរ កំពុងអត្ថិភាពនៅត្រង់កណ្តាលទីក្រុងបួនម៉ាធួត (Buon Ma Thuot) សកម្មនិងអភិវឌ្ឍន៍៕ អត្ថបទនិងរូបថត៖ ថាញហ្វរ
អត្ថបទផ្សេងទៀត Martín Rama៖ “ដើម្បីមនោសញ្ចេតនាចំពោះរដ្ឋធានីហាណូយ”01/12/2023មិត្តភក្តិជាមួយនឹងវៀតណាមអ្នកឯកទេសសេដ្ឋកិច្ចជនជាតិអ៊ុយរូហ្គាយ Martín Rama មានរយៈពេលធ្វើការនិងផ្សារភ្ជាប់ជាមួយក្រុងហាណូយជាច្រើនឆ្នាំ។ David Thomas និង មិត្តភក្តិ03/11/2023មិត្តភក្តិជាមួយនឹងវៀតណាមនិទានរឿងជាមួយវត្ថុធាតុវៀតណាម05/10/2023មិត្តភក្តិជាមួយនឹងវៀតណាមទង់នាំមុខក្នុងការងារអនុវត្តគោលដៅចីរភាពរបស់អង្គការសហប្រជាជាតិ22/09/2023មិត្តភក្តិជាមួយនឹងវៀតណាមលោក Hiroaki និងការស្តារនីតិសម្បទាអ្នកជំងឺនៅខេត្ត ក្វាងទ្រី (Quang Tri)11/08/2023មិត្តភក្តិជាមួយនឹងវៀតណាម“សញ្ញាសូត្រដង្កូវនាង” វៀតណាម25/07/2023មិត្តភក្តិជាមួយនឹងវៀតណាមសិល្បការិនី Constança Arouca សិក្សាស្រាវជ្រាវអំពីរូបភាពពិធីតបគុណនៅវៀតណាម12/06/2023មិត្តភក្តិជាមួយនឹងវៀតណាម អត្ថបទផ្សេងទៀត