នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនានិងចលនាមហាជននៃគណៈកម្មាធិការបក្សរដ្ឋាភិ បាលបានរៀបចំសន្និសីទអ្នករាយការណ៍ព័ត៌ មាន សម្រាប់ខែសីហា ឆ្នាំ២០២៥។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Le Thi Thu Hang ផ្តល់ព័ត៌មាននៅក្នុងសន្និសីទ (រូបថត៖ Phuong Hoa/TTXVN)
នៅក្នុងសន្និសីទ គណៈប្រតិភូបានស្តាប់ព័ត៌មានដែលមានប្រធានបទស្តីពី “លទ្ធផលលេចធ្លោមួយចំនួនក្នុងកិច្ចការបរទេសរបស់វៀតណាម ក្នុង រយៈពេល ៧ ខែដើមឆ្នាំ ២០២៥” និង “កសាង រៀបចំគណៈកម្មាធិការដឹកនាំលេខ ៣៥ គ្រប់លំដាប់ថ្នាក់ ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្សក្នុងស្ថានភាពថ្មី”។
ជូនព័ត៌មានអំពីប្រធានបទ “លទ្ធផលលេចធ្លោមួយចំនួនក្នុងកិច្ចការបរទេសរបស់វៀតណាមក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៥” អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែកន្លងទៅ វៀតណាមបានលើកតម្កើង ពង្រឹងនិងពង្រីក ក៏ដូចជាធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូ ក្នុងនោះមានការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចំនួន ១១ នាំចំនួនប្រទេសដែលមានក្របខ័ណ្ឌសហប្រតិបត្តិការដល់ទៅ ៣៨ ក្នុងនោះ ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចំនួន ១១; ដៃគូយុទ្ធសាស្ត្រចំនួន ១០ និងដៃគូគ្រប់ជ្រុងជ្រោយចំនួន ១៥។ ថ្នាក់ដឹកនាំជាន់ខ្ពស់បានធ្វើសកម្មភាពកិច្ចការបរទេសចំនួន ៥៥ ដែលក្នុងនោះភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើង។
យោងតាមអនុរដ្ឋមន្ត្រី Le Thi Thu Hang ភារកិច្ចសម្រាប់វៀតណាមគឺរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ស្ថានភាពកិច្ចការបរទេសបើកចំហ និងបង្កើនកម្លាំងផ្ទៃក្នុងរបស់ប្រទេស ដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% នៅឆ្នាំ ២០២៥។ ទន្ទឹមនឹងនោះ ជំរុញការទូតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីទាក់ទាញធនធានខាងក្រៅ ជាពិសេសធនធានចំណេះដឹង និងបច្ចេកវិទ្យា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម