កោះបាច់ ឡុងវី ភ្លឺចែងចាំងមុនពេលបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ (រូបថត៖ VNA ចុះផ្សាយ)
នៅការិយាល័យបោះឆ្នោតទាំងពីរនៅក្នុងតំបន់ពិសេស បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានចងក្រង និងបិទផ្សាយនៅតំបន់បោះឆ្នោត ក៏ដូចជានៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជននៃតំបន់ពិសេស ដោយធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ។ លោក ដាវ មិញ ដុង អនុលេខាធិការនៃគណៈកម្មាធិការបក្ស និងជាប្រធានគណៈ កម្មាធិការប្រជាជននៃតំបន់ពិសេស បាក់ឡុងវី បានបញ្ជាក់ថា៖ “យើងមានផែនការរៀបចំក្រុមការងារមួយ ដើម្បីដឹកប្រអប់សន្លឹកឆ្នោតបន្ថែមទៅកាន់កប៉ាល់និងទូក សម្រាប់កងកម្លាំងប្រដាប់អាវុធដែលធ្វើការនៅសមុទ្រ និងអ្នកនេសាទដែលកំពុងនេសាទនៅដែននេសាទ ដើម្បីធានាថា យុទ្ធជន និងអ្នកនេសាទទាំងអស់ដែលធ្វើការនៅសមុទ្រអាចបោះ ឆ្នោតនៅថ្ងៃត្រឹមត្រូវ ដូចដែលបានកំណត់។ អាចនិយាយបានថា នៅពេលនេះ តំបន់ពិសេស បាក់ឡុងវី បានធ្វើការងារដ៏ល្អក្នុងការរៀបចំ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត ថ្ងៃទី ១៤ខែមីនា ឆ្នាំ ២០២៦ នៅក្នុងតំបន់ពិសេស បាក់ឡុងវី”។
រួមជាមួយនឹងការត្រៀមរៀបចំយ៉ាងសកម្មនៃតំបន់ពិសេស បាក់ឡុងវី ក្រុមការងារនៃគណៈកម្មាធិការបោះឆ្នោតទីក្រុងហៃផុង មានវត្តមាននៅទីនេះ ដោយជំរុញ និងដឹកនាំការបោះឆ្នោតភ្លាមៗ ដើម្បីធានាបាននូវភាពជោគជ័យ៕