“កិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈនិងឯកជន គឺជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)
នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី លោក ហ្វាមមិញ ជិញ នាថ្ងៃទី១៧ ខែមេសា ក្នុងសម័យសន្ទនារវាងថ្នាក់ដឹកនាំ និងអាជីវកម្មក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលលើកទី ៤ នៃភាពជាដៃគូសម្រាប់កំណើនបៃតង និងគោល ដៅសកលឆ្នាំ ២០៣០ (P4G)។ ថ្លែងក្នុងសម័យសន្ទនានេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍត្រូវតែរហ័ស ប៉ុន្តែមាននិរន្តរភាព ជាពិសេសត្រូវតែមានការអភិក្រមស្មើគ្នាសម្រាប់ប្រជាជនគ្រប់រូបក្នុងការថែទាំសុខភាព ការអប់រំ ការបង្កើតការងារ និងជីវភាពរស់នៅ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា វិនិយោគិននឹងរួមដៃគ្នាផ្តោតលើការអភិវឌ្ឍបៃតង បំពេញទំនួលខុសត្រូវសង្គមនិងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ និងតម្លាភាពអំពីការបំភាយឧស្ម័ន និងផលប៉ះពាល់បរិស្ថានរបស់អាជីវកម្មលើសង្គម; ឧបត្ថម្ភប្រព័ន្ធអេកូឡូស៊ី ការច្នៃប្រឌិតបៃតងនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម