ស្ថិតក្នុងបណ្តាញតខេត្តចំនួន ៣០ ជាមួយទីក្រុងហាណូយ (Ha Noi) ដើម្បីឧទ្ទេសនាមផលិតផលកសិកម្ម រុក្ខកម្ម ផលិតផលពិសេសដ៏សុវត្ថិភាពនិងផលិតផល OCOP “សប្តាហ៍ឧទេ្ទសនាមផលិតផលកសិកម្ម ផលិតផលពិសេសដ៏សុវត្ថិភាព និងផលិតផល OCOP ខេត្ត ហាណាម (Ha Nam) ឆ្នាំ ២០២១ ” បានប្រារព្ធឡើង នៅទីក្រុងហាណូយ (Ha Noi)។
លោក ទ្រឿង គ្វឺកហ៊ុង (Truong Quoc Hung) - ប្រធានសាខាត្រួតពិនិត្យគុណភាពកសិកម្ម- រុក្ខាកម្ម -ជលផលខេត្ត ហាណាម (Ha Nam) បានឲ្យដឹងថា ការរៀបចំសប្តាហ៍នេះគឺជាឱកាស ដើម្បីបង្កើតទំនាក់ទំនងពាណិជ្ជកម្មរវាងរោងចក្រផលិត និងអាជីវកម្ម ការកែច្នៃផលិតផលកសិកម្ម និងអាហារក្នុងខេត្ត ហាណាម (Ha Nam) ជាមួយសហគ្រាស អ្នកវិនិយោគ និងអ្នកទិញនៅទីក្រុងហាណូយ (Ha Noi) និងខេត្តផ្សេងៗ ទៀត។ បង្កើតលក្ខខណ្ឌ សំដៅជំរុញផលិតកម្ម និងអភិវឌ្ឍន៍អាជីវកម្ម ទាក់ទាញដៃគូ និងសហគ្រាសដែលចាប់អារម្មណ៍ សម្របសម្រួល និងវិនិយោគនៅខេត្ត ហាណាម (Ha Nam) និងលើកកម្ពស់ម៉ាកផលិតផលកសិកម្ម និងអាហារ។
លើសពីនេះ ដើម្បីឱ្យស្ថាប័នគ្រប់គ្រង ផលិតករ និងពាណិជ្ជករ ស្វែងយល់នូវតម្រូវការរបស់អតិថជននិងអ្នកប្រើប្រាស់។ ពីទីនោះ កែលម្អ និងកែលម្អគុណភាព និងសុវត្ថិភាពចំណីអាហារ អភិវឌ្ឍផលិតផលថ្មី និងគាំទ្រដល់គ្រឹះស្ថាន សហករណ៍ និងសហគ្រាស ដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេនៅលើទីផ្សារ។
“សប្តាហ៍ណែនាំផលិតផលកសិកម្ម ផលិតផលពិសេសដ៏សុវត្ថិភាព និងផលិតផល OCOP នៅខេត្ត ហាណាម (Ha Nam) ឆ្នាំ ២០២១” នៅទីក្រុងហាណូយ (Ha Noi) ដោយមានការចូលរួមរបស់ស្តង់ដាក់តាំងផលិតផលដែលមកពីខេត្ត ហាណាម (Ha Nam) បង្ហាញពីសក្តានុពល និងភាពខ្លាំងនៃផលិតផលកសិផលខេត្ត។ ស្តង់បានឧទេសនាម ផ្សព្វផ្សាយនិងបង្ហាញពីអរិយ៍ធម៌ពាណិជ្ជកម្ម ការតុបតែងបង្ហាញយ៉ាងច្បាស់លាស់ផលិតផលពិសេស ផលិតផលសំខាន់ដ៏សុវត្ថិភាព និងផលិតផល OCOP ផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់របស់ខេត្ត។
ក្រៅពីស្តង់ដាក់តាំងនិងលក់ទំនិញរបស់ខេត្ត ហាណាម (Ha Nam) ក៏មានការចូលរួមរបស់គ្រឹះស្ថាន សហករណ៍ សហគ្រាសផលិត និងការលក់ដូរកសិផលនៅខេត្ត ទីក្រុងជុំវិញ ដូចជា ខេត្ត ទៀនក្វាង (Tuyen Quang) ខេត្ត សើនឡា (Son La) និងខេត្ត (Hoa Binh) ទីក្រុង ហាណូយ ( Ha Noi) ...
ផលិតផលដ៏គំរូមួយចំនួននៅសប្តាហ៍ឧទ្ទេសនាមផលិតផលកសិកម្ម ផលិតផលពិសេសដ៏សុវត្ថិភាព
និងផលិតផល OCOP ខេត្តហាណាម ( Ha Nam) ឆ្នាំ ២០២១៖
|
លោកស្រី ត្រឹនថាញធុយ (Tran Thanh Thuy )តំណាងក្រុមហ៊ុនភាគហ៊ុន MD Queens បានចែករំលែកថា៖ “ផលិតផលតែ ស្វាដែន (Xa Den) របស់យើងបានឈ្នះពានរង្វាន់ OCOP ផ្កាយ ៤ របស់ទីក្រុងហាណូយ (Ha Noi) ប៉ុន្តែក្នុងអំឡុងពេលមានស្ថានភាពរីករាលដាល ការលក់ផលិតផលដល់អ្នកប្រើប្រាស់ពិបាកណាស់។ ដូច្នេះ តាមរយៈការចូលរួមក្នុងកម្មវិធីនេះ ខ្ញុំក៏ចង់នាំផលិតផលទាំងនេះដល់អ្នកប្រើប្រាស់កាន់តែច្រើនផងដែរ»។
លោក ទ្រៀងគ្វឹកហ៊ឹង (Truong Quoc Hung)ប្រធានសាខាគ្រប់គ្រងគុណភាព កសិកម្ម-រុក្ខាកម្មនិងជលផលខេត្ត ហាណាម (Ha Nam) ក៏បានសំដែងថា ខេត្តហាណាម (Ha Nam) និងទីក្រុងហាណូយ (Ha Noi) គឺជាខេត្តជិតខាងពីរដែលមានការសម្របសម្រួលយ៉ាងស្និទ្ធស្នាលនឹងគ្នា ដូច្នេះគេសង្ឃឹមថា នាពេលខាងមុខនេះ ទីក្រុងហាណូយ (Ha Noi) នឹងរៀបចំសប្តាហ៍ឧទ្ទេសនាមផលិតផលកិសកម្ម ផលិតផលពិសេសដ៏សុវត្ថិភាពនិងផលិតផល ណែនាំផលិតផល OCOP កាន់តែច្រើន ដើម្បីឱ្យខេត្តហាណាម (Ha Nam) មានឱកាសកាន់តែច្រើនក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកដល់ប្រជាជននៃរាជធានី៕
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញ់ឡុង
ប្រែសម្រួលដោយង្វៀនយ៉ាង