ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុម័តលើលទ្ធផលនៃ UPR វដ្តទី ៤ សម្រាប់វៀតណាម។ ក៏ក្នុងឱកាសចូលរួមកិច្ចប្រជុំអនុម័តលើរបាយការណ៍ជាតិរបស់វៀតណាមក្រោមយន្តការ UPR វដ្ដទី ៤ នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សាអន្តរជាតិក្រោមប្រធានបទ “រួមបញ្ចូលការអប់រំសិទ្ធិមនុស្សទៅក្នុងប្រព័ន្ធអប់រំ៖ ចែករំលែក បទពិសោធន៍ និងមេរៀនជាក់ស្តែង”។ ព្រឹត្តិការណ៍នេះត្រូវបានវៀតណាម ហ្វីលីពីន អូស្ត្រាលី និងអ៊ីតាលីសហការគាំពាររៀបចំឡើង។
លោកឯកអគ្គរដ្ឋទូត Mai Phan Dung (ខាងស្ដាំ) ប្រធានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិផ្សេងៗនៅទីក្រុងហ្សឺណែវ។ (រូបថត៖ VNA)
ក្រៅពីព្រឹត្តិការណ៍ខាងលើ វៀតណាមបានធ្វើជាអធិបតីក្នុងការកសាងនិងបង្ហាញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់សិទ្ធិមនុស្សក្នុងការទទួលចាក់ថ្នាំបង្ការ ដែលគិតត្រឹមពេលនេះទទួលបានការគាំទ្រពីប្រទេសចំនួន ៥៣ មកពីគ្រប់ទ្វីបទាំងអស់។
ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំ លោក Surya Deva អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិអភិវឌ្ឍន៍ បានរៀបចំកិច្ចសន្ទនាជាមួយប្រទេសនានាអំពីសកម្មភាពរបស់លោកកាលពីឆ្នាំមុន រួមទាំងដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។ លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនការគ្របដណ្តប់សុខុមាលភាពសង្គម។
ក្នុងរយៈពេលចូលរួមសម័យប្រជុំ គណៈប្រតិភូវៀតណាមបានថ្លែងយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ និងកិច្ចពិភាក្សាជាច្រើន ដោយបញ្ជាក់យ៉ាងច្បាស់នូវគោលជំហរលើកកម្ពស់ និងការពារសិទ្ធិមនុស្សរបស់ប្រជាជនគ្រប់រូប; ចែករំលែកវិធានការដែលវៀតណាមបានអនុវត្ត៍ សំដៅលើកកម្ពស់ និងការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ ព្រមទាំងបានបញ្ជាក់ពីភាពចាំបាច់នៃការដោះស្រាយការបែកបាក់ និងភាពខុសគ្នាផ្នែកនយោបាយ ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ និងកសាងទំនុកចិត្តតាមរយៈស្មារតីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការផងដែរ៕