• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី "បុណ្យតេតសម្រាប់ប្រជាជនឆ្នាំ២០២៦" នៅខេត្ត Tuyen Quang

នាថ្ងៃទី៣០ និងថ្ងៃទី ៣១ ខែមករា មជ្ឈមណ្ឌលទូរទស្សន៍មនុស្សធម៌ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang បានរៀបចំកម្មវិធី "បុណ្យតេតសម្រាប់ប្រជាជនឆ្នាំ២០២៦" នៅឃុំ Chiem Hoa ខេត្ត Tuyen Quang។
បង្កើតបរិយាកាសនៃបុណ្យតេតឡើងវិញ ជាមួយនឹងការប្រកួតវេចនំ និងចម្អិននំប្រពៃណី។

"បុណ្យតេតសម្រាប់ប្រជាជន" គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយមជ្ឈមណ្ឌលទូរទស្សន៍មនុស្សធម៌ ក្នុងគោលបំណងនាំមកនូវបុណ្យតេតដ៏កក់ក្តៅដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិក្នុងឆ្នាំ២០២៥។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈកម្មការរៀបចំបានប្រគល់អំណោយបុណ្យតេតចំនួន ៥០០ កញ្ចប់ដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រនៅឃុំ Chiem Hoa។ កម្មវិធី បុណ្យតេតសម្រាប់ប្រជាជន ក៏មានសកម្មភាពជាច្រើនទៀត ដូចជា៖ ការពិនិត្យសុខភាពនិងចែកថ្នាំដោយឥតគិតថ្លៃសម្រាប់មនុស្ស ៥០០ នាក់; ពិព័រណ៍បុណ្យតេតក្នុងតម្លៃ ០ ដុងសម្រាប់មនុស្ស ៥០០ នាក់; ការប្រគល់អំណោយដល់សិស្សសាលាមត្តេយ្យ; ការបង្កើតឡើងវិញនូវបរិយាកាសវប្បធម៌បុណ្យតេតជាមួយនឹងល្បែងកំសាន្តប្រជាប្រិយ; ការប្រគល់អំណោយដល់គ្រួសារដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់ និងការផ្តល់ជំនួយសម្រាប់ជួសជុលផ្ទះ; រាត្រីជួបប្រាស្រ័យវប្បធម៌សិល្បៈ ការដុតភ្នក់ភ្លើងបោះជំរុំ ជាដើម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

Top