• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដ៏រហោស្ថាន - សម្រស់អាថ៌កំបាំងនៃធម្មជាតិបានរស់ឡើងវិញ

ក្នុងវគ្គចាក់ផ្សាយថ្មីបំផុតនៃកម្មវិធី "Le Jardin Extraordinaire" (សួនច្បារដ៏អស្ចារ្យ) នាយប់ថ្ងៃទី១ ខែកុម្ភៈ លើប៉ុស្តិ៍ La Une នៃស្ថានីយវិទ្យុ និងទូរទស្សន៍ ប៊ែលហ្សិក (RTBF) អ្នកសម្របសម្រួលកម្មវិធី Tanguy បាននាំទស្សនិកជនទៅកាន់តំបន់អាស៊ីមួយ ដែលធម្មជាតិនៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន លាក់ខ្លួននៅពីក្រោយព្រៃឈើក្រាស់ៗ និងជួរភ្នំដ៏ខ្ពស់ត្រដែត។

នោះគឺប្រទេសវៀតណាម ដែលជាប្រទេសស្ថិតនៅឆ្នេរខាងកើតនៃទ្វីបអាស៊ី ជាកន្លែងដែលជីវភាពបៃតងបានរស់ឡើងវិញយ៉ាងរឹងមាំ បន្ទាប់ពីរងការបំផ្លិចបំផ្លាញក្នុងប៉ុន្មានឆ្នាំសង្គ្រាមដ៏ឃោរឃៅ។

ប្រជុំកោះ Cat Ba ។ រូបថត៖ TTXVN

ក្រោមចំណងជើងថា “វៀតណាមដ៏រហោស្ថាន - ធម្មជាតិដ៏អាថ៌កំបាំង និងអស្ចារ្យ” ដំណើរបានចាប់ផ្តើមចេញពីតំបន់អភិរក្សធម្មជាតិនៅដាច់ស្រយាល។ នៅក្នុងព្រៃត្រូពិចនៃតំបន់ភ្នំភាគពាយព្យ ជាកន្លែងដែលដានជើងរបស់មនុស្សកម្រនឹងលេចឡើង ហើយសត្វពង្រូល ដែលជាប្រភេទថនិកសត្វ ដ៏កម្រ នៅតែបន្តរស់នៅ។ ដោយចាកចេញពីភ្នំព្រៃ ដំណើរនេះបានបន្តតាមបណ្តោយឆ្នេរសមុទ្រភាគឦសាន ដើម្បីទៅកាន់ឈូងសមុទ្រ Ha Long ដែលជា អច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញទូទាំងសកលលោក។ នៅទីនេះ នៅចំ   កណ្តាលជួរភ្នំថ្មកំបោរដ៏ស្កឹមស្កៃ និងទឹកសមុទ្រពណ៌ខៀវថ្លានៃឈូងសមុទ្រ Ha Long សត្វស្វាព្រាម Cat Ba ដែលជាប្រភេទសត្វពានរដ៏កម្របំផុតមួយក្នុងពិភពលោក ក៏កំពុងរស់នៅផងដែរ។

តាមរយៈ "Le Jardin Extraordinaire" វៀតណាមបានលេចចេញមិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាពិភពលោកមួយដែលកំពុងរង់ចាំការរុករក។ នោះគឺជាតំបន់ដីដែលធម្មជាតិ ទោះបីជាធ្លាប់រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក៏នៅតែរស់ឡើងវិញ និងរក្សាទុកនូវតម្លៃធម្មជាតិដ៏រហោស្ថាននៅក្នុងលំហូរមិនចេះឈប់នៃពេលវេលា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ភាពតានតឹងអាមេរិក-អ៊ីរ៉ង់បន្ថយ​កម្តៅ៖ ភាគីទាំងពីរត្រៀមលក្ខណៈចរចា

ភាពតានតឹងអាមេរិក-អ៊ីរ៉ង់បន្ថយ​កម្តៅ៖ ភាគីទាំងពីរត្រៀមលក្ខណៈចរចា

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតយ៉ាងស្វិតស្វាញរបស់ទួរគី និងភាគីមួយចំនួន ភាពតានតឹងយោធារវាងអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមបន្ថយកម្តៅ ជាជំហានដំបូង។

Top